សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ម្ចាស់​សង្វៀន​បញ្ជល់ មាន់ និង អា​ប៉ាង​នៅ​ស្ពាន​២៣ តាម​វត្ត​ប្រាសាទ ក្នុង​ទឹកដី​ខេត្ត​កំពង់ចាម​ពិតជា​ខ្លាំង​ដៃ មែន​បើក​បន​ល្បែងស៊ីសង​ក្នុង​១​ថ្ងៃៗ​រាប់ម៉ឺន ដុល្លារ​

ម្ចាស់​សង្វៀន​បញ្ជល់ មាន់ និង អា​ប៉ាង​នៅ​ស្ពាន​២៣ តាម​វត្ត​ប្រាសាទ ក្នុង​ទឹកដី​ខេត្ត​កំពង់ចាម​ពិតជា​ខ្លាំង​ដៃ មែន​បើក​បន​ល្បែងស៊ីសង​ក្នុង​១​ថ្ងៃៗ​រាប់ម៉ឺន ដុល្លារ​

​ខេត្ត​ពង់​ចាម​៖ សង្វៀន​បញ្ជល់មាន់ និង​អាប៉ោង មួយ​កន្លែង​បាន​នឹង​កំពុងបើក​លេង​ល្បែងស៊ីសង​យ៉ាង​រលូន នៅក្នុង​ទឹកដី​ខេត្ត​កំពង់ចាម តែ​អជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ដេក​លក់​ស្ងាត់ ឈឹង​ដូច​ចោរលួច​សេះ​ប្រហែល​ត្រូវ​ថ្នាំ​សណ្តំ​របស់​ម្ចាស់​ទីតាំង​បន ល្បែង​តែម្តង​?​។​

​ក្រុម​អ្នក​ញៀន​ល្បែង​ខុសច្បាប់​ជិះ​សុទ្ធតែ​ឡាន​ស៊េរី​ទំនើបៗ ចូល​ទៅ​លេង​នៅ​ចំ ណុ​ច​ស្ពាន​ទី​២៣​ចុះ​តាម​វត្ត​ប្រាសាទ ស្ថិតក្នុង​ភូមិ​កា​ហេ ឃុំ​ព្រែក កុយ ស្រុក​កងមាស ខេត្ត កំពង់ចាម ។​ប្រភព ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បានឲ្យដឹងថា សង្វៀន​បញ្ជល់មាន់ និង អាប៉ោង​ខាងលើ មាន​ខ្នងបង្អែក​រឹងមាំ​ណាស់​ព្រោះ​ល្បី​ថា គេ​រត់​ការ បង់លុយ​ចាប់តាំងពី​ថ្នាក់ក្រោម រហូត​ដល់​ថ្នាក់លើ​គេ​មិន​ភ័យ​អី​ទេ គ្មាន​អ្នកណា​អាច​បង្ក្រាប​បាន​ទេ ។​

​សង្វៀន​បញ្ជល់មាន់​ខាង​លើ​នេះ​គេ​លេង​ភ្នាល់​ដាក់​លុយ​ច្រើនៗ​ណាស់​ជល់​មួយគូរ ចាប់ពី​$4000 &$5000 ចំណែក​គូរ​ពិសេស​វិញ ភ្នាល់​ដាក់ លុយ រហូត​ដល់​ម៉ឺន ដុល្លារ ។ ប្រជាពលរដ្ឋ​សំណូមពរ​ដល់​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម និង​លោក​ឧត្តមសេនីយ៍ ទោ ឯម កុសល ស្នង ការ​នគរបាល​ខេត្ត កំពង់ចាម ចាត់វិធានការ ចំពោះ​ម្ជាស់​ទីតាំង ខាង លើ​នេះ​ផង ដើម្បី​ភូមិ ឃុំ​មាន​សុវត្ថិភាព ៕​អរគុណ​សន្តិភាព​

Filed in: ព័ត៌មានជាតិ