សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្ដោយ​ផ្លូវ​ភូមិ​ទឹក​ហូត​និង​ភូមិ​ត្រពាំង​ក្រពើ​ក្ដៅក្រហាយ​និង​ក្រុម​រថយន្ត​ដឹក​ដី​របស់​មេ​ឈ្មួញ​ឈ្មោះ​ម៉ម ចន្ថា​

ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្ដោយ​ផ្លូវ​ភូមិ​ទឹក​ហូត​និង​ភូមិ​ត្រពាំង​ក្រពើ​ក្ដៅក្រហាយ​និង​ក្រុម​រថយន្ត​ដឹក​ដី​របស់​មេ​ឈ្មួញ​ឈ្មោះ​ម៉ម ចន្ថា​

(​កំពង់ឆ្នាំង​) ៖ ប្រជាពលរដ្ឋ​នៅ​ភូមិ​ទឹក​ហូត​និង​ភូមិ​ត្រពាំង​ក្រពើ​បាន​សំដែង​នូវ​ក្ដី​កង្វល់​និង​ក្ដៅក្រហាយ​ចំពោះ​ក្រុម​រថយន្ត​ដឹក​ដី​របស់​មេ​ឈ្មួញ​ឈ្មោះ​ម៉ម ចន្ថា​ដែលជា​ឈ្មួញ​រកស៊ី​ដឹក​ដី​លក់​អោយ​សិប្បកម្ម​ឡឥដ្ឋ​ឈ្មោះ​ជួង​មាស​ដែល​ប្រើ​ថ្នល់​មិន​ស្រោច​ទឹក​ធ្វើអោយប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​និង​ធ្វើអោយ​ខូច​ផ្លូវលំ​សាធារណៈ​របស់​រដ្ឋ​ទៀតផង​។​

​ជាក់ស្តែង​ស្ពាន​មួយ​កន្លែង​នៅ​ខាងលិច​វត្ត​ទឹត​ហូតក៏​ធ្លាប់បានបាក់​ខូចខាត​ដោយសារ​តែ​ក្រុម​រថយន្ត​ដឹក​ដី​នេះ​ផងដែរ ប៉ុន្តែ​ដោយ​បាន​ការយកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល​បាន​ដំណើរការ​សាសង់​ស្ពាន​ទឹក​ហូត​នេះ​ឡើងវិញ ប៉ុន្តែ​យ៉ាងណា​ក៏​ត្រូវ​បាន​ប្រេះស្រាំ​ជា​បណ្ដើៗ​ផង​ដែរ​បើ​ចឹង​នោះ ។ តើ​ការបង្ករ​ការខូចខាត​ផ្លូវ​និង​ស្ពាន​ដែល​ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​នេះ​អ្នកណា​ជា​អ្នកទទួលខុសត្រូវ​?​។​

​បើ​យោង​តាម​សារាចរ​ណែនាំ​លេខ​០២​របស់​រាជរដ្ឋាភិបាល​បាន​កំណត់​យ៉ាង​ច្បាស់​ថា ចំពោះ​ដី​ខាងក្រោម​ផ្លូវជាតិ​លេខ​ប្រាំ​ជា​ដី​ដែល​គ្រប់គ្រង​ដោយ​អាជ្ញាធ​របឹង​ទន្លេសាប មិន​អាច​មាន​ថ្នាក់​ណា​ហ៊ាន​ចេញ​ប្លង់​និង​ចេញ​ច្បាប់​ឈូសឆាយ​ឬ​ដឹកជញ្ជូន​ធ្វើ​អាជីវកម្ម​បានឡើយ ប៉ុន្តែ​ការ​ដែល​មេ​ឈ្មួញ​ឈ្មោះ​ម៉ម ចន្ថា​ដឹក​ដី​ទន្លេ​លក់​អោយ​ឡឥដ្ឋ​យ៉ាង​អ​នាធិ​តេ​យ្យ​ដាក់​គ្រប់​ឡឥដ្ឋ​ទាំ​អស់​ក្នុង​ខេត្ត​កំពង់ឆ្នាំង​នេះ​ត្រូវបាន​គេ​មើលឃើញ​ថា​មាន​មាន​ការឃុបឃិត​គ្នា​ជា​លក្ខណៈ​ប្រព័ន្ធ​រាប់​តាំង​ពី​មន្ទីរ​កសិកម្ម ខ័ណ្ឌ​រដ្ឋបាល​ជលផល មន្ទីរ​ធនធានទឹក មន្ទីរ​រ៉ែ​និង​ថាមពល សុរិយោដី​និង​អាជ្ញាធរ​មូលដ្ឋាន​និង​អា​ជាធរ​ខេត្ត​ផងដែរ​។​

​ព័ត៌មាន​នេះ​ជា​សារ​មួយ​ប្ដឹង​ជូន​សម្ដេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន​អោយ​បានដឹង​និង​មេត្តា​ជួយ​អន្តរាគមន៍​អោយ​សម្ដេច​ជួយ​មើល​កូនចៅ​ថ្នាក់ក្រោម​ដែល​កំពុង​អនុវត្ត​ផ្ទុយ​និង​អភិក្រម​របស់​សម្ដេច​ទាំង​៥​ចំណុច​គឺ​៖​ងូតទឹក សិត​សក់ ឆ្លុះ​កញ្ចក់ ព្យាបាល​និង វះកាត់​ផង​ទាន​។​

​បើ​តាម​ប្រជាពលរដ្ឋ​ឈ្មួញ​និង​សមត្តកិច្ច​ពាក់ពន្ធ័យ​ដូចជា​មិន​បាន​គិត​ពី​ផលប្រយោជន៍​រួម​អ្វី​បន្តិច​សោះឡើយ គឺ​ពួកគេ​ធ្វើ​អ្វីៗ​ដើម្បី​អោយ​តែ​បាន​លុយ​ចូល​ហោប៉ៅ​របស់គេ​តែប៉ុណ្ណោះ​៕

Filed in: ព័ត៌មានជាតិ