សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សម្តេច​ក្រឡាហោម​ព្រមាន​មន្ត្រី​ពេល​ប្រកាស​ឲ្យ​អភិបាលនៃ​គ​ណះ​អភិបាលខេត្ត និង​អភិបាលរង​ថ្មី​ខេត្តកណ្ដាល​ចូលកាន់​តំណែង​

សម្តេច​ក្រឡាហោម​ព្រមាន​មន្ត្រី​ពេល​ប្រកាស​ឲ្យ​អភិបាលនៃ​គ​ណះ​អភិបាលខេត្ត និង​អភិបាលរង​ថ្មី​ខេត្តកណ្ដាល​ចូលកាន់​តំណែង​

ខេត្ត​កណ្ដាល​៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ អញ្ជើញ​ជា​អធិបតី​ប្រកាស​ឲ្យ​លោក​គង់​សោ​ភណ្ឌ័​ចូលកាន់​មុខ​តំណែ​ង​ជា​អភិបាល​និង​លោក​នុត ពុធ​ដា​រ៉ា​ជា អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​កណ្តាល​ហើយ នា​ព្រឹក​ថ្ងៃទី​០៤ ខែ​មីនា ឆ្នាំ​២០២០ នៅ​សាលាខេត្ត​កណ្តាល ភូមិ​ដើម​មៀន សង្កាត់​ដើម​មៀន ខេត្ត​កណ្តាល ។

​សម្រាប់​ការដឹកនាំ​សម្ដេច​ក្រឡាហោម បាន​ជំរុញ​ឱ្យ​អាជ្ញាធរ និង​កងកម្លាំង​មាន​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់​ត្រូវ​បន្ត​ថែរក្សា​ពង្រឹង​សន្តិសុខ សណ្តា​ប់ ធ្នាប់​សាធារណៈ សុវត្ថិភាព​សង្គម​ឲ្យបាន​ល្អ​ប្រសើរ ដោយ​ត្រូវ​យកចិត្តទុកដាក់ ក្នុង​ការអនុវត្ត​គោលនយោបាយ​“​ភូមិ ឃុំ​មាន សុវត្ថិភាព​” ឲ្យបាន​ជាប់​ជា​ប្រចាំ​នៅ​គ្រប់​មូលដ្ឋាន ដើម្បី​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នានា នៅតាម​មូលដ្ឋាន​របស់​ខ្លួន​។​

​សម្ដេច​ក្រឡាហោម បាន​ស្នើ​ដល់ អាជ្ញាធរខេត្ត ត្រូវ​លើកកម្ពស់​ការផ្តល់​សេវា​សាធារណៈ​នានា​ជូន​ប្រជាពលរដ្ឋ​ប្រកបដោយ ប្រសិទ្ធភាព តម្លាភាព និង​គណនេយ្យភាព ដើម្បី​ឆ្លើយតប​តម្រូវការ​របស់​ប្រជាពលរដ្ឋ ដែល​កាន់តែ មាន​ការកើនឡើង ក្នុងពេល​ដែល​ប្រទេសជាតិ​យើង​កំពុងមាន​ការអភិវឌ្ឍ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស ពិសេស​ការផ្តល់​សេវា​រដ្ឋបាល​តាមរយៈ​អង្គភាព​ច្រកចេញចូល​តែ​មួយ និង​ត្រូវ​បន្ត​រួម​គ្នា​ខិតខំ​ដោះស្រាយ​សំណើ សំណូមពរ និង​បញ្ហា​ប្រឈម​នានា នៅតាម មូលដ្ឋាន ប្រកបដោយ​តម្លាភាព គណនេយ្យភាព និង​យុត្តិធម៌ ជាពិសេស​សំណើ សំណូមពរ និង បញ្ហា​ប្រឈម ដែល​បាន​លើកឡើង​ក្នុង​វេទិកាសាធារណៈ​នានា​។​

​សម្ដេច​ក្រឡាហោម ក៏​បាន​ព្រមាន​មន្ត្រី​ណា ដែល​ធ្វើ​ផ្ទុយ​ពី​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ផងដែរ ដោយ​នឹង​ធ្វើការ «​វះកាត់​» មិន​បណ្ដោយ​ឲ្យមាន​បញ្ហាត​ទៅ​ទៀត​បាន​ឡើយ ព្រោះ​ក្នុង​២០២០​នេះ ជា​ឆ្នាំ​ដែល​ត្រូវតែ​អនុវត្តន៍​ច្បាប់​ឲ្យបាន​ខ្លាំងក្លា មិន​ទុក​ឡើយ​មន្ត្រី​ពុករលួយ មន្ត្រី​ជើង​ដប់ មន្ត្រី​ឡេមឡឺម មន្ត្រី​ឱកាសនិយម មន្ត្រី​គ្មាន​សមត្ថភាព និង​មន្ត្រី​អសមត្ថភាព ផ្សេងៗ​ទៀត​។ ប៉ុន្តែ​លោក ក៏​ទឹកចិត្ត​ដល់​មន្ត្រី​ទាំងឡាយ​ណា​ដែល​មាន​ឆន្ទៈ​ធ្វើការ​យ៉ាង​ពិតប្រាកដ ហើយ​នឹង​បន្ត​លើកកម្ពស់​ដល់​មន្ត្រី​ទាំងឡាយណា ដែល​មាន​ស្នាដៃ​យ៉ាង​ពិតប្រាកដ យកមក​ធ្វើការ​កាន់​មុខតំណែង​យ៉ាង​សាកស​ម​ជា​ទីបំផុត​។​

​សម្ដេច​ក្រឡាហោម បាន​សង្កត់​ទៅ​មន្ត្រី​កុំ​គិត​ថា គ្មាន​បក្សប្រឆាំង​ហើយ​ជិះសេះ​លែងដៃ ធ្វើ​អ្វី​បាន​ស្រេច​តែ​អំពើ​ចិត្ត​នោះ គឺ​គិត​ខុស​ហើយ ប៉ុន្តែ​ត្រូវ​គិតថា ក្នុងនាម​ខ្លួន​ជា​មន្ត្រី ត្រូវធ្វើ​យ៉ាងណា ដាក់ចិត្ត ដាក់​កាយ ធ្វើការ​ឲ្យបាន​ល្អ​ប្រសើរ​បំផុត ចៀសវាង​ការ​ធ្វើទុក្ខបុកម្នេញ បង្ក​បញ្ហា​រកាំរកូស​ដល់​ពលរដ្ឋ ដែល​ផ្ទុយ​ពី​គោល​ន​បាយ​របស់​រដ្ឋាភិបាល ក្នុង​ការលើកកម្ពស់​ជី​វ​ភាព​របស់​ពលរដ្ឋ ថែរក្សា​សុខ​សន្តិភាព​ជាតិ ស្ថេរភាព និង​ការអភិវឌ្ឍន៍​។​

​សូមបញ្ជាក់​ថា ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលរង​ខេត្ត​កណ្តាល ត្រូវបាន​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចេញ​ព្រះរាជក្រឹត្យ​តែងតាំង​ជា​អភិបាលខេត្ត​កណ្តាល ជំនួស​ឯកឧត្តម ម៉ៅ ភិរុណ ត្រូវ​ចូល​និវត្តន៍ និង​ឯកឧត្តម នុត ពុធ​ដា​រ៉ា អភិបាលរង​ខេត្ត​ក្រចេះ ត្រូវបាន​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្រេច​ផ្លាស់ប្តូរ​មក​ជា​អភិបាលរង​ខេត្តកណ្តាល​វិញ ជំនួស​កន្លែង​ឯកឧត្តម គង់ សោភ័ណ្ឌ​៕

Filed in: ព័ត៌មានជាតិ