សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​កូនប្រុស​ភ្លោះ​ថើប​លា​ម្តាយ​ដែល​រង​គ្រោះថ្នាក់​ចរាចរ​

​កូនប្រុស​ភ្លោះ​ថើប​លា​ម្តាយ​ដែល​រង​គ្រោះថ្នាក់​ចរាចរ​

ភ្នំពេញ​៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​បង្កឡើង​ដោយ រថយន្តស្ទូច​មួយគ្រឿង បាន​បើក​មក​បុក​នារី​ម្នាក់​ពីក្រោយ​ពេញទំហឹង ខណៈពេល​ដែល​នារី​រូប​នោះ​ជិះ​ម៉ូតូ​ធ្វើ​ដំណើរ​ទៅ​ទិញ​បាយ​ហូប បណ្ដាល​អោយ​នាង​ស្លាប់ចោល​កូនភ្លោះ​ទាំង​០២​របស់​នាង​គួរអោយ​អាសូរ​ជាទីបំផុត​កាល​ព​កាលពី​វេលា​ម៉ោង ១២​និង ១០​នាទី​ថ្ងៃ​ទី​០៣ ខែ​មិនា ឆ្នាំ ២០២០ ស្ថិតនៅ​ទល់មុខ​វត្ត​ក្រាំងធ្នង់ សង្កាត់​គោក​ឃ្លៀង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

​នារី​ដែល​បាន​ស្លាប់​បាត់បង់​ជិវិត​មានឈ្មោះ ណុន គឹម​ស៊ា​ប មាន​អាយុ ២៩​ឆ្នាំ ។ ក្រៅពី​សោកនាថកម្ម​ខាងលើនេះ​អ្វី​ដែល​គួរឲ្យ​សង្វេ​គ​គឺ​កូនប្រុ​សនាង​បាន​ត្រឹម​ថើប​ម្តាយ​លា​ជា​ចុងក្រោយ​ដែល​ធ្វើឲ្យ​រំជួលចិត្ត​គ្រប់គ្នា​។​

​ប្រភព​ពត៌មាន​បានអោយដឹងថា​មុនពេល​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើត​ឡើង​នារី​រងគ្រោះ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ទៅ​ទិញ​បាយ​ហូប ស្រាប់តែ​មក​ដល់​កន្លែង​កើតហេតុ​ក៏​មាន​រថយន្ត​ស្ទូច​មួយ​គ្រឿង បាន​បើក​មក​បុក​នាង​ពីក្រោយ​ពេញទំហឹង​បណ្ដាលអោយ​រងរបួស​ធ្ងន់ ហើយ​ត្រូវ​បញ្ចូនទៅ​សង្គ្រោះបន្ទាន់​នៅ​ឯ​មន្ទីរពេទ្យ តែ​គួរ​អោយ​ស្ដាយ​នាង​បាន​ស្លាប់​បាត់បង់​ជិវិត​ពេល​បញ្ចូនទៅ​ដល់​មន្ទីរពេទ្យ​។​ក្រោយ​ពេល​ហេតុការណ៍​នេះ​បាន​កើតឡើង​សមត្ថកិច្ច​ក៏​មក​ដល់​ហើយ​ធ្វើការ​ឃាត់ខ្លួន​អ្នកបើក​រថយន្ត​ស្ទូច​នោះ ព្រមទាំង​យក​រថយន្ត​ទៅ​រក្សាទុក​នៅ​ប៉ុស្ដិ៍ប៉ូលីស​ដើម្បី​រង់ចាំ​ការដោះស្រាយ​នៅពេល​ក្រោយ​។​ចំណែកឯ​សាកសព​សមត្ថកិច្ច​ប្រគល់អោយ​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ខ្មែរ​នៅ​ឯ​ស្រុកកំណើត​ខេត្តកំពង់ចាម​។​

​សាច់ញាតិ​របស់​នារីរ​ង​គ្រោះ​បានធ្វើការ​បង្ហោះ​រូបភាព​របស់​នារី​រង​គ្រោះ​ពេញ​បណ្ដាញ​សង្គម​ហ្វេ​បុក​ព្រមទាំង​បង្ហោះ​សារ​សោកស្ដាយ​ចំពោះ​ការបាត់បង់​ជីវិត​របស់​គាត់​ទាំង​វ័យក្មេង​ចោល​កូនភ្លោះ​០២​នាក់​អោយ​រស់នៅ​កំព្រា​ឯកា​ក្នុង​វាល​វដ្ដសង្សារ​គ្មាន​ម៉ាក់​ហៅ​នឹង​គេ​។​រូបភាព​មួយ​ក្នុងចំណោម​រូបភាព​ទាំងអស់​កំពុងតែ​ចាក់​ដោត​បេះដូង​របស់​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេ​បុក​អោយ​រំជួលចិត្ត​ទប់​ទឹក​ភ្នែក​ស្ទើរតែ​មិន​ជាប់​គឺ​រូបភាព​កូនតូច​របស់​គាត់​ទាំង​០២​នាក់ ដែល​ជា​កូនភ្លោះ​បាន​ថើប​ម្ដាយ​របស់​គេ ជា​លើក​ចុងក្រោយ មុន​ពេល​យក​សាកសព​ទៅ​បូជា ឃើញ​ទិដ្ឋភាព​នេះហើយ សែន​មហា​កំសត់​ខ្លាំងណាស់ រក​ពាក្យ​អ្វី​ថ្លែង​ពុំ​បាន​នោះ​ទេ​។​

 

Filed in: សន្តិសុខសង្គម