សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

នគរបាល​ប្រឆាំង​បទ ល្មើស​សេដ្ឋកិច្ច​អំពាវនាវ​ឲ្យ​អ្នក​ប្រកប​អាជីវកម្ម​តាម​ប្រព័ន្ធ​អន​ឡាញ​ត្រូវ​ចុះបញ្ជី​អោយបាន​គ្រប់គ្នា ខណៈ​៨៥% ជា​ផលិតផល​ក្លែងក្លាយ​

នគរបាល​ប្រឆាំង​បទ ល្មើស​សេដ្ឋកិច្ច​អំពាវនាវ​ឲ្យ​អ្នក​ប្រកប​អាជីវកម្ម​តាម​ប្រព័ន្ធ​អន​ឡាញ​ត្រូវ​ចុះបញ្ជី​អោយបាន​គ្រប់គ្នា ខណៈ​៨៥% ជា​ផលិតផល​ក្លែងក្លាយ​

​ភ្នំពេញ​៖ មន្ត្រីជាន់ខ្ពស់​នគរបាល​ប្រឆាំង​បទ ល្មើស​សេដ្ឋកិច្ច នៃ​ក្រសួង​មហាផ្ទៃ​អំពាវនាវ​ឲ្យ​អ្នក​ប្រកប​អាជីវកម្ម​តាម​ប្រព័ន្ធ​អន​ឡាញ​មក​ចុះបញ្ជី​អោយបាន​គ្រប​គ្នា​ដើម្បី​អោយ​អាជីវកម្ម​ស្របច្បាប់​។​

​លោក​ឧត្តមសេនីយ៍ទោ ឡុង ស្រេង អនុប្រធាននាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ក្រសួង មហាផ្ទៃ បាន​ថ្លែង​នៅ ក្នុង​កម្មវិធី​ជីវិត​យើង​សង្គម​យើង របស់​វិទ្យុ ជាតិ​កម្ពុជា នា​ថ្ងៃ​ទី​3 ខែ​មីនា​នេះ​ថា​៖ បន្ទាប់​ពី​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិច​នឹង​ចូល ជា​ធរមាន​នៅ​ថ្ងៃ​ទី​០២ ខែ​ឧសភា ឆ្នាំ​២០២០ ខាងមុខនេះ មន្ត្រី​ជំនាញ​នឹង​ចុះ​អនុវត្ត​ច្បាប់ និង​ដាក់ទោស​ឬ​ពិន័យ​តាម​ច្បាប់​ចំពោះ​អ្នក​ធ្វើ​អាជីវកម្ម​តាម​អន​ឡាញ​ណា មិនមាន ច្បាប់​ត្រឹមត្រូវ ។ លោក​បញ្ជាក់ថា​៖ ការចុះបញ្ជី​ត្រឹមត្រូវ​គឺជា​ការគោរព​ច្បាប់ បង្កើន​ចំណូល​ថវិកាជាតិ និង​មាន ទំនុកចិត្ត​ពី​សាធារណជន ក្នុង​ការប្រើប្រាស់​ផលិតផល​ដែល​លក់​តាម​ប្រព័ន្ធ​អន​ឡា​ញ នេះ ។​

​លោក ឡុង ស្រេង បានបញ្ជាក់​ថា​៖ មន្ត្រី​ជំនាញ​ក្រសួង​ពាណិជ្ជកម្ម និង​ក្រសួង​ប្រៃណីយ៍ និង​ទូរគមនាគមន៍ នឹង​ជួប​ប្រជុំ​គ្នា ដើម្បី​កំណត់​អនុក្រឹត្យ​មួយ​បន្ថែម​ទៀត​នាពេល​ឆាប់ៗ​នេះ ដើម្បី​សម្រួល​អោយ​ការអនុវត្ត​ច្បាប់​នេះ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធិភាព​។​កន្លងមក​នេះ​ការត្រួតពិនិត្យ​ពាណិជ្ជកម្ម​តាម​អន​ឡាញ​នេះ មន្ត្រី​អនុវត្ត​ច្បាប់​គឺ​មិនមាន​ច្បាប់​ពាក់ព័ន្ធ​ទៅ​នឹង​លើ​អន​ឡាញ​ដើម្បី​ធ្វើការ​ទេ ។

​យើង​ធ្វើការ​ទាំងអស់​នេះ​តាម​ផលិតផល​របស់​គាត់ ដែល​ពួកគាត់​ចែកចាយ​ផលិតផល តាម​អន​ឡាញ​គឺ​ផលិតផល ក្លែង ក្លាយ​គឺ​ផលិតផល ខុស ច្បាប់​គឺ​ច្រើនណាស់​សឹង តែ​៨៥​ភាគរយ​ហើយ ជា​ផលិតផល​ក្លែងក្លាយ​ដែល​លក់​នៅ​តាម​អន​ឡាញ​ទាំងអស់​នេះ​មិន ថា លក្ខណៈ​គ្រួសារ​លក្ខណៈ​ក្រុមហ៊ុន​ទេ​ច្រើន​សន្ធឹកសន្ធាប់​ទៅលើ​ផលិតផល​ទាំងអស់​នេះ​។

​មន្ត្រី​អនុវត្ត​ច្បាប់​គឺ​អនុវត្ត​ទៅលើ​ផលិតផល​ទាំងអស់ ដែល​ពាក់ព័ន្ធ​នឹង​ច្បាប់ រីឯ​ច្បាប់​ស្ដីពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិ​ចនេះ នឹង​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី​២ ខែ​ឧសភា​នេះ យើង​អនុវត្ត​បាន ។ ដូច្នេះ​សូម​ជម្រាប​ទៅ​បងប្អូន អាជីវកម្ម​អា​ជីករ​ទាំងអស់ ដែល​រក​ទទួលទាន​តា​ម​ប្រព័ន្ធ​អន​ឡាញ​នេះ ត្រៀម​លក្ខណៈ​ស្នើ​សុំ​ច្បាប់​ទៅ​ក្រសួង​ពាណិជ្ជកម្ម​និង​ក្រសួង​ប្រៃណីយ៍ និង​ទូរគមនាគមន៍​»៕

Filed in: ព័ត៌មានជាតិ