សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

យុវជន​៨​នាក់​ព្រួត​វាយ​យុវជន​២​នាក់​របួស​ជា​ទម្ងន់ នៅ​វាលស្មៅ​កាស៊ីណូ​ផ្កាយ​ប្រាំ​

យុវជន​៨​នាក់​ព្រួត​វាយ​យុវជន​២​នាក់​របួស​ជា​ទម្ងន់ នៅ​វាលស្មៅ​កាស៊ីណូ​ផ្កាយ​ប្រាំ​

​ខេត្ត​បន្ទាយមានជ័យ ៖ ក្រុម​ក្មេង​ទំនើ​ង ៨ នាក់​វាយ​ទៅលើ​ជនរងគ្រោះ​ម្នាក់ ត្រូវបាន​កំលាំង​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត ធ្វើការ​ឃាត់ខ្លួន​បាន​ម្នាក់ នៅវេលា​ម៉ោង​១ យប់​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០១៦ នៅ​ចំណុច​ខាងជើង​កាស៊ីណូ​ផ្កាយ​ប្រាំ ល្ថិត​ក្នុងភូមិ​ក្បាលស្តាន សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តន្ទាយមានជ័យ​។​

​ហេតុការណ៍​នេះ​ត្រូវបាន​លោក​វរសេនីយ៍ត្រី ជា ដា មេញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត ប្រាប់​អ្នក​យក​ពត៌មាន​យើង​ឱ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ​ឈឿត ឈឿយ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​គោ​កចាស់ ឃុំ​សំ​បួន ស្រុក​ក្រឡាញ់ ខេត្តសៀមរាប បាន​មក​អង្គុយលេង នៅ​វាលស្មៅ​ខាងជើង​កាស៊ីណូ​ផ្កាយ​ប្រាំ បាន​មួយសន្ទុះ ស្រាប់តែ​ពេលនោះ​មាន​រថយន្ត​មួយ​មាន​ក្មេង​ទំនើង​ចំនួន​៨​នាក់ ស្រាប់តែ​ជិះ​មកដល់​ចំណុច​កើតហេតុ​នោះ ស្រាប់តែ​ក្មេង​ទំនើង​ទាំង​៨​នាក់​នោះ​ចុះ​មក​វាយ​ទៅ​ជនរងគ្រោះ ដោយ​មិន​មាន​ហេតុផល​អ្វី​សោះ បណ្តាល​អោយ​ជនរងគ្រោះ​របួស​បែកក្បាល​យ៉ាងដំណំ​។

​ក្រោយ​ពីធ្វី​សកម្មភាព​រួម ប្រជាពលរដ្ឋ​នៅ​ទីនោះ​ក៏​បាន​រាយការណ៍​មក​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត ឲ្យ​ចុះមក​ជួយ​អន្តរាគម៍ន​ផង​។ ក្រោយពី​បាន​ទទួល​ព័ត៌មាន រួចហើយ លោក​វរសេនីយ៍ត្រី ជា ដា បាន​ដឹកនាំ​កំលាំង​អាវុធហត្ថ​មួយក្រុម​មកដល់​កន្លែងកើតហេតុ ធ្វើការ ឃាត់ខ្លួន​ជនសង្ស័យ ចំនួន​១​នាក់​ចំណែក​ជនសង្ស័យ​៧​នាក់​ទៀត ជិះ​រថយន្ត​គេចខ្លួន​បាត់​អស់ រីឯ​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន​ម្នាក់​ត្រូវបាន​បញ្ឋូន​មក​ការដ្ឋានក​ង​រាជ​អាវុធហត្ថ​ខេត្ត ដើម្បី​សួរនាំ​បន្ត​៕

 

 

IMG-20160819-WA0029 IMG-20160819-WA0030

Filed in: សន្តិសុខសង្គម