សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

អតីត​អភិបាល​ខណ្ឌ​ដង្កោ​តែងតាំង​ជា​អភិបាលរង​ខេត្ត​ក្រចេះ​បាន​មួយ​ដង្ហើម​ចង្រឹត​ដូរ​វិញ​

អតីត​អភិបាល​ខណ្ឌ​ដង្កោ​តែងតាំង​ជា​អភិបាលរង​ខេត្ត​ក្រចេះ​បាន​មួយ​ដង្ហើម​ចង្រឹត​ដូរ​វិញ​

ភ្នំពេញ​៖ បើ​គេ​មិនទាន់​ភ្លេច​ទេ​កាលពី​ថ្ងៃ​កាលពី​ថ្ងៃ​ទី​៩ ខែ​ធ្នូ ឆ្នាំ​២០១៩ លោក​នុត​ពុធ​ដា​រ៉ា​ត្រូវបាន​ដកចេញ​ពី​អភិបាល​ខណ្ឌ​ដង្កោ​ដោយ​តម្លើង​ឲ្យថ្វើ​ជា​អភិបាលរង នៃ​គណៈ​អភិបាល​ខេត្ត​ក្រចេះ​។

​នៅ​ទីនោះ​មិន​បាន​ប៉ុន្មាន​ផង​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ចេញ​អនុក្រឹត្យ​ផ្ទេរ​ភារកិច្ច លោក នុត ពុធ​ដា​រ៉ា​ចេញ ពី​អភិបាលរង​ខេត្ត​ក្រចេះ មក​ជា​អភិបាលរង​ខេត្តកណ្តាល​វិញ ជំនួស​កន្លែង​លោក គង់ សោភ័ណ្ឌ ដែល​ត្រូវ​បាន​តែ​តាំង​ជា​អភិបាលខេត្ត​កណ្តាល​ជំនួស​លោក​ម៉ៅ​ភិរុណ​ដែល​នឹង​ក្លាយជា​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​កណ្តាល​វិញ​។​

​សូមបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១៧ ខែ​កុម្ភ ឆ្នាំ​២០២០ លោក គង់ សោភ័ណ្ឌ អភិបាលរង​ខេត្ត​កណ្តាល ត្រូវបាន​ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ​តែងតាំង ជា​អភិបាលខេត្ត​កណ្តាល​ជំនួស​លោក​ម៉ៅ​ភិរុណ​។ នៅ​ឆ្នាំ​១៩៩៩​លោក​គង់​សោភ័ណ្ឌ​ជា​អភិបាលរង​ស្រុក​ខ្សាច់​កណ្តាល​ខេត្ត​កណ្តាល​។​នៅ​ឆ្នាំ​២០០៩​លោក​ជា​អភិបាល​ស្រុក​ខ្សាច់កណ្តាល​។​នៅ​ឆ្នាំ​២០១៧​លោក​ជា​អភិបាល​ស្រុក​ល្វាឯម​,​នៅ​ដើមខែ​តុលា​ឆ្នាំ​២០១៧​លោក​ត្រូវបាន​តែងតាំង​ជា​អភិបាលរង​ខេត្ត​កណ្តាល​,​នៅ​ថ្ងៃ​ទី​១៧​ខែ​កុម្ភៈ​ឆ្នាំ​២០២០​លោក​ត្រូវបាន​តែងតាំង​ជា​អភិបាលខេត្ត​កណ្តាល​។​។​

​អនុក្រឹត្យ ចុះ​ថ្ងៃ​ទី​១ ខែ​មីនា ឆ្នាំ​២០២០​វិញ សម្តេច​តេជោ ហ៊ុន សែន បានបញ្ជាក់​ថា «​ផ្ទេរ​ភារកិច្ច​លោក នុត ពុធ​ដា​រ៉ា ឋ​នន្តរ​ស័ក្តិ​ឧត្តមមន្ត្រី​ថ្នាក់​លេខ​២ ពី​អភិបាលរង នៃ​គណៈ​អភិបាល​ខេត្ត​ក្រចេះ ឲ្យមក​កាន់​មុខតំណែង​ជា អភិបាលរង នៃ​គណៈ​អភិបាលរង​ខេត្ត​កណ្តាល​»​។​

​សូមបញ្ជាក់​ថា​លោក នុត ពុធ​ដា​រ៉ា ចូល​បម្រើ​ការងារ​តាំងពី​ឆ្នាំ​១៩៩២ ជា​មន្ត្រី​នគរបាល​ជាតិ​។ បន្ទាប់មក​ជា​មន្ត្រី​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​
​។​បន្ត​ជា​មន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​បាន​កាន់​តំណែង​ជា​បន្តបន្ទាប់ ជា​អនុប្រធាន​ការិយាល័យ ប្រធានការិយាល័យ អនុប្រធាននាយកដ្ឋាន និង​ជា​អគ្គនាយករង​រដ្ឋបាល​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​។​

​នៅ​ឆ្នាំ​២០០៥ លោក​នុត​ពុធ​ដា​រ៉ា​បាន​ចោល​តួនាទី​ជា​អគ្គនាយករង​រដ្ឋបាល​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ដោយ​ផ្ទេរ​មក​បំរើ​ការងារ​ជា​អភិបាលរង​ខណ្ឌ​ឬ​ស្សី​កែវ ។​នៅ​ឆ្នាំ​២០១២ លោក​ត្រូវបាន​តែងតាំង​ឲ្យ​កាន់តំណែង​ចំនួន​ពីរ​អណត្តិ​ជា​អភិបាល​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ​។​

​ក្រោយ​ចប់​អាណត្តិ​អភិបាលខណ្ឌ ហើយ​បច្ចុប្បន្ន​ត្រូវបាន​ផ្ទេរ​ភារកិច្ច ជា​អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​កណ្តាល ហើយ​បច្ចុប្បន្ន លោក​ក៏​ជា​ជំនួយការ​សម្តេច​តេជោ នាយករដ្ឋមន្ត្រី​ផងដែរ ៕

Filed in: ព័ត៌មានជាតិ