សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ម៉ែ អា ង៉ោ​ល ជា​អ្នក​ណា បាន​ជា​ខ្លាំង​ដៃ ចេញមុខ​បើក​បន​ល្បែងស៊ីសង សមត្ថកិច្ច​មិន​ហ៊ាន​បង្ក្រាប ???

​ម៉ែ អា ង៉ោ​ល ជា​អ្នក​ណា បាន​ជា​ខ្លាំង​ដៃ ចេញមុខ​បើក​បន​ល្បែងស៊ីសង សមត្ថកិច្ច​មិន​ហ៊ាន​បង្ក្រាប ???

ខេត្ត​បាត់ដំបង ៖ ប្រភពព័ត៌មាន ពី​ប្រជា ពលរដ្ឋ​នៅ​ខេត្ត បាត់ ដំបង​បាន​រាយការណ៍​អោយដឹងថា​: ជា​រៀង រាល់ថ្ងៃ បន​ល្បែង​ដ៍​ធំ​មួយកន្លែង ដែល​មាន​ទីតាំង នៅ ក្រុម ២៧ ភូមិ​ចំការ​សំរោង​១ សង្កាត់​ចំការ​សំរោង ក្រុង​និង​ខេត្ត​បាត់ដំបង ដែល​មាន​មេបន​ល្បែង សុីសង​ម្នាក់ហៅ ម៉ែ​អា​ត្រងោល បើក​លេង​ទាំងថ្ងៃទាំងយប់ យ៉ាង​អនាធិបតេយ្យ ដោយ​ពុំ​មាន​ការរំខាន​ពី​សម្ថ​កិច្ច នគរបាល​ក្រុង ឬ​ក៍​ខេត្ត​ឡើយ ។​

​ប្រភព​ដែល បាន​បន្តថា បន​ល្បែង​ដ៍​ធំ មាន​ទីតាំង​នៅ ចំ ណុ​ច​ខាងលើ មាន​ថៅ កែ ឈ្មោះ ហៅ ម៉ែ​អា​ត្រងោល ឈរជើង​លេង​បាន​ឡើង​ដុះ​ស្លែ​នេះ ក៍​ដោយសារ​មាន​មន្ត្រី និង​សម្ថ​កិច្ច​ថ្នាក់​អធិការ ដ្ឋា​ន​នគរបាល​ក្រុង​ជា​ខ្នងបង្អែក និង​ជា​អ្នករត់ ការសំរបសំរួល​តាម​ឋានានុក្រម​ដល់​ថ្នាក់លើ​ទើប​អាច​ដំណើរការបាន​ដោយ​រលូន​បែបនេះ​។ ជុំវិញ​ករណី​រឿង​បន​ល្បែងស៊ីសង​ដ៍​ធំ​ដែល​ល្បី​ថា​មាន​សម្ថ​កិច្ច​ថ្នាក់​អធិការ​និង​ស្នងការរង និង​នាយ​ការិយាលយ័ កំរិត​ស្រាល​ខេត្ត ឈរ​នៅ​ពីក្រោយ​យ៉ាង​រឹងមាំ បែបនេះ គេ​មិនដឹងថា លោក​ចៅហ្វាយ​ខេត្តបាត់ដំបង​លោក ងួន រ​តន​: និង​លោក អ៊ុច សុខុន ស្នងការ​នគរបាល​ខេត្ត បាន​ជ្រាប​? ឬ​សើម​មាត់ សើ​ម ក ដែរ​ឬក៏​អត់​ទេ ? ព្រោះ​ឃើញ​អស់​លោកធំៗ​នៅ​ត្រជាក់​ល្ហឹម មិន ហ៊ាន​ប៉ះពាល់ ឬ បង្ក្រាប បន​ល្បែង​ម៉ែ​អា​ង៉ោ​ល នេះ​សោះ ? ។​

​ប្រជា​ពលរដ្ឌ នៅក្នុង​តំបន់​នោះ មិន​សប្បាយចិត្ត​ចំពោះ​បន​ល្បែង នេះ​ទេ ព្រោះ​បន​ល្បែង​សុីសង​វា​ជា​ប្រភព​អោយ​មាន​ការកើតឡើង​នូវ​អំពើហឹង្សា​ក្នុង​គ្រួសារ សំបូរ​ទៅដោយ ចោលួច ចោ​ប្លន់ ចាប់ជំរិត​ទា​ប្រាក់ ។​ល​។ និង ។ ល ។​
​ប្រជា​ពលរដ្ឌ​នៅក្នុង​ក្រុង​បាត់ដំបង សុំ​សំណូមពរ​ដល់ លោក ងួន រតនះ ចៅហ្វាយខេត្ត បាត់ដំបង មេត្តា​ចាត់​វិធានការ​និង​បង្ក្រាប ទីតាំង​បន​ល្បែង​ដ៍​ធំ នៅ​ភូមិ​ចំការ​សំរោង​១ សង្កាត់​ចំការ​សំរោង ក្រុង​និង​ខេត្ត​បាត់ដំបង ដែល​មាន​ថៅកែ​បន​ល្បែង​ឈ្មោះ ហៅ​ម៉ែ​អា​ត្រ​ង៉ាល នេះ​ផង​។ ដើម្បី​ចូលរួម​ចំណែក គោរព​និង​អនុវត្ត នូវ​បទបញ្ជារ​ភូមិ ឃុំ មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​របស់​រាជរដ្ឌាភិបាល​ដែល បានដាក់ចុះ​!!!៕

Filed in: ព័ត៌មានជាតិ