សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​កូ​វិដ​១៩​មាន​នៅ​ថៃ​៤៣​ករណីយ៍​កូរ៉េ​ជាង​៤​ពាន់​ស្រុក​ខ្មែរ​ហេង​អត់​ទាន់​មាន​ទេ​!

​កូ​វិដ​១៩​មាន​នៅ​ថៃ​៤៣​ករណីយ៍​កូរ៉េ​ជាង​៤​ពាន់​ស្រុក​ខ្មែរ​ហេង​អត់​ទាន់​មាន​ទេ​!

​ថៃ​៖ សារព័ត៌មាន CNN បានឲ្យដឹងថា មាន​ករណី​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី​មួយទៀត​ត្រូវ​បាន​បញ្ជាក់​ដោយ​ក្រសួង​សុខាភិបាល​ថៃ ដែលនាំឱ្យ​ករណី​ឆ្លង​សរុប​ក្នុង​ប្រទេស​មាន​៤៣​ករណី​។​អ្នកជំងឺ​ជា​ស្ត្រី​ជនជាតិ​ថៃ​អាយុ​២២​ឆ្នាំ​ដែល​បាន​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រុម​ភ្ញៀវទេសចរ​។ នាង​ក៏​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​អតីត​អ្នកជំងឺ​ម្នាក់​ផងដែរ ដែល​ជា​អ្នកបើកបរ​ឡាន​ដឹក​ភ្ញៀវទេសចរ​។​រហូតមកដល់​ពេលនេះ ថៃ​មាន​ស្លាប់​មួយ​ករណី​។

​នៅ​ប្រទេស​កូរ៉េ​វិញ​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺឆ្លង​បានឱ្យដឹងថា គិត​ត្រឹម​ថ្ងៃនេះ មាន​ករណី​ឆ្លង​មេរោគ COVID-19 ថ្មី​ចំនួន ៤៧៦​ករណី ដែល​រុញឱ្យ​ករណី​ឆ្លង​សរុប​ឡើងដល់ ៤,២១២​ករណី ខណៈ​តួលេខ​អ្នកស្លាប់​មាន​ចំនួន​២២​នាក់​។ ប្រភព​ដដែល​បាន​ឱ្យដឹងថា អ្នក​ជំងឺឆ្លង​ថ្មី​ចំនួន​៣៧៧​នាក់​មក​ពី​ភាគខាងត្បូង​ក្រុង​ដេ​ហ្គ៊ូ (Daegu) និង​៦៨​នាក់​ផ្សេង​ទៀត​មកពី​ភាគ​ខាងជើង​ខេត្ត​ខ្យឹង​សាន (Gyeongsan) ហើយ​អ្នកជំងឺ​វ័យក្មេង​បំផុត​ក្នុង​ប្រទេស​គឺ​ទារក​ម្នាក់ ដែល​មាន​អាយុ​ទើបតែ​បាន​៤៥​ថ្ងៃ​។​

​សម្រាប់​ស្រុក​ចិន​ដែល​ជា​ប្រទេស​កើត​ជម្ងឺ​រលាក​សួត​បណ្តាលមកពី​មេ​រោគកូ​វិដ​បើ គិត​ត្រឹម​ថ្ងៃ​ចន្ទ​ទី​២​មិនា​នេះ ចំនួន​ករណី​ឆ្លង​វីរុស​កូរ៉ូណា (COVID-19) សរុប​មាន​៨៩,០០២​នាក់ ខណៈ​មាន​អ្នកជំងឺ​សរុប​៤៤,៨៩៥​នាក់​បាន​ជាសះស្បើយ​ពី​មេរោគ និង​អនុញ្ញាត​ឱ្យ​ត្រឡប់​ទៅ​គេហដ្ឋាន​វិញ​។​ឯ​ចំនួន​អ្នកស្លាប់​សរុប​មាន​៣,០៤៤​នាក់​។​

​សំណាង​ស្រុក​ខ្មែរ​យើង​មិន​បាន​រកឃើញ​ករណី​អ្នក​ឆ្លង​វីរុស​កូវី​ដ​១៩ (Covid-19) ថ្មី​ទៀត​នៅឡើយ​ទេ ក្រៅ​តែ​ករណី​ជនជាតិ​ចិន​ម្នាក់​នៅ​ខេត្ត​ព្រះសីហនុ​រកឃើញ​កាលពី​ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ​២០២០ ហើយ​បុរស​រូប​នេះ​បាន​ជាសះស្បើយ និង​បាន​វិលត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​ហើយ​ដែរ ក្រោយ​ពី​ក្រសួង​បានអនុញ្ញាត​ឲ្យ​ចាកចេញេ​ពី​មន្ទីរពេទ្យ​នៅ​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០២០​។​។​

​បន្ទាប់ពី​បាន​រៀបចំ​ធ្វើ​សន្និសីទកាសែត​នៅ​រសៀល​ថ្ងៃ​ទី​២ ខែ​មីនា​នេះ ក្រសួង​សុខាភិបាល អង្គការ​សុខភាព​ពិភពលោក និង​វិទ្យាស្ថាន​ប៉ាស្ទ័រ​បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ដោយ​បញ្ជាក់ថា វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា បាន​ធ្វើតេស្ត​សំណាក​បុគ្គល​ដែល​សង្ស័យ​សរុប​ចំនួន ១៣៥​នាក់ គិត​ត្រឹម​ថ្ងៃទី​២ ខែ​មីនា ឆ្នាំ​២០២០ តែ​មិន​មាន​រកឃើញ​អ្នកណាម្នាក់ នៅក្នុង​ប្រទេស​កម្ពុជា មាន​វីរុស​កូវី​ដ​១៩ ក្រសួង​សុខាភិបាល​បាន​ដាក់ចេញ​វិធានការ​ឆ្លើយតប ការការពារ និង​ការត្រៀម​អន្តរាគមន៍​លើ​ការចម្លង​ជំងឺ​កូវី​ដ​១៩ ចំនួន​១៤​ចំណុច​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ