សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ឈើ​បង្ក្រាបបាន​ពី​បទល្មើស​នៅ​ទូទាំង​ប្រទេស គេ​ដាក់​ដេញថ្លៃ​ស្ងាត់ៗ​ហើយ​ប្រុង​អនុញ្ញាត​ឲ្យ​បង្កើត​រោងម៉ាស៊ីន អារ និង​ច្រៀក នៅលើ​ទីតាំង​ល្មើស​ទៀត ?

ឈើ​បង្ក្រាបបាន​ពី​បទល្មើស​នៅ​ទូទាំង​ប្រទេស គេ​ដាក់​ដេញថ្លៃ​ស្ងាត់ៗ​ហើយ​ប្រុង​អនុញ្ញាត​ឲ្យ​បង្កើត​រោងម៉ាស៊ីន អារ និង​ច្រៀក នៅលើ​ទីតាំង​ល្មើស​ទៀត ?

កាលពី​ខែ​មករា​កន្លងទៅ​មានការ​លួច​ដេញថ្លៃ​ឈើ ដែល​គណៈកម្មការ​បង្ក្រាប​បាន​នៅក្នុង​ខេត្ត​ត្បូងឃ្មុំ ក្រចេះ និង​មណ្ឌលគិរី ។ បាន​ជា​ហៅ​ថា​លួច​ព្រោះ​គេ​ដេញថ្លៃ​របៀប​ចង​មុង​ស្ងាត់ៗ​ដែល​កាលណោះ​គេ​អះអាង​ថា ក្រុមហ៊ុន​របស់ «​ឧកញ៉ា​ជ័យ​» ឈ្មួញ​ឈើ​ល្បីល្បាញ​ជា​អ្នកដេញថ្លៃ​។​

​ឥឡូវ​អ្វី​ដែល​គួ​ឲ្យ​ហួសចិត្ត​ក្រុមហ៊ុន​ដែល​ដេញថ្លៃ​បាន​នោះ​បាន​រត់​ការសុំ​បើក​ម៉ា​ស៊ី​អារ និង​ច្រៀក​ឈើ នៅ​កន្លែង​ស្តុក​ឈើ​លើ​ទីតាំង​ក្រុមហ៊ុន​ប្រព្រឹត្ត​បទល្មើស​ដែល គណៈកម្មការ​ចុះទៅ​បង្ក្រាប​បាន​នា​ពេលកន្លងមក​តែម្ដង ។ ចឹង​មែន​នោះ​ការបង្កើត​រោងម៉ាស៊ីន អារ និង​ច្រៀក​ឈើ នៅលើ​ទីតាំង​ស្តុក​ឈើ​នៅ​កណ្ដាល​ព្រៃ​មែន​នោះ វា​មិន​ខុស​ពី​យក​មេមាន់​ទៅ​ដាក់​ឲ្យ​ពងលើ​ជង្រុ​កស្រូវ​នោះទេ​!​។​

​ទីតាំង​ដែល​ក្រុមហ៊ុន​ដេញថ្លៃ​ឈើ ពី​រដ្ឋ​បាន​សុំ​បង្កើត​រោង​ម៉ាស៊ីន​អារ និង​ច្រៀក​ឈើ​នោះ គឺ​នៅ​លើ​ទីតាំង​ក្រុមហ៊ុន​ប្រព្រឹត្ត​បទល្មើស​ព្រៃ ឈើ​ដែល​គណៈកម្មការ​បង្ក្រាប​បទល្មើស ធនធានធម្មជាតិ​ធ្វើការ​បង្ក្រាប បាន​នា​ពេលកន្លងមក​ចំនួន​៥​ក្រុមហ៊ុន នៅ​កណ្ដាល​ព្រៃ​ក្នុង​ខេត្ត​មណ្ឌលគិរី​។​សូមបញ្ជាក់​ថា បើ​យោង​ប្រភព​ជិតស្និទ្ធ​ជាមួយ​បានឲ្យដឹង​ថា​គណៈកម្ម​ការ​រដ្ឋបាល​ព្រៃឈើ ចុះ​ត្រួតពិនិត្យ និង​វាយតម្លៃ​ឈើ ដែល​បានមកពី​ការបង្ក្រាប​បទល្មើស​កាល​ពី​ចុងឆ្នាំ​២០១៩ ហើយ​ធ្វើ​របាយការណ៍ រាយការណ៍​ជូន​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម កាលពី​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០២០ កន្លងទៅ នៅក្នុង​ខេត្ត​ត្បូងឃ្មុំ​, ក្រចេះ និង​មណ្ឌលគិរី មាន​ចំនួន​ជាង​៧​ពាន់​ម៉ែត្រគូប ដែល​មាន​តម្លៃ​មូលដ្ឋាន​ស្មើ​ទឹកប្រាក់​ជាង​៤​ពាន់​លាន​រៀល​ឯ​ណោះ ដើម្បី​ធ្វើ​ការដាក់​ពិគ្រោះ​ថ្លៃ (​ដេញថ្លៃ​) ប្រមូល​ថវិកា​បង់​ចូល​រដ្ឋ ព្រោះ​ចូល​ដល់​រដូវក្ដៅ​ឈើ ដែល​រក្សាទុក​នៅ​ទីតាំង​ទាំងអស់នោះ ងាយ​នឹង​រង​នូវ​ហានិភ័យ​ភ្លើង​ឆេះ​ខូចខាត​។​

​ជា​គោលការណ៍​ពី​មុន​គេ​ថា ក្រុមហ៊ុន​ណា​ដេញថ្លៃ​បាន​ត្រូវ​ដឹក​ឈើ​ចេញ​អោយអស់​ពី​ខេត្ត​មណ្ឌលគិរី ក្នុង​រង្វង់​៦០​ថ្ងៃ ដើម្បី​កុំអោយ​កើតមាន​ករណី «​កន្ទេល​ធំ​បន្លំ​ដេក​» ដូច​កន្លងមក​។ ប៉ុន្តែ​ឥឡូវ​បើ​គេ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ដេញថ្លៃ បាន​បង្កើត​រោង​ម៉ាស៊ីន​អារ និង​ច្រៀក​ឈើ នៅ​ទីតាំង​ក្រុមហ៊ុន​ប្រព្រឹត្តល្មើស​នៅ​កណ្ដាល​ព្រៃ​មែន​នោះ បទល្មើស​ព្រៃឈើ​តាមរយៈ​កាប់​ឈើ ពី​ក្រៅ​ដឹក​ចូល​ក្រុមហ៊ុន​បន្លំ​ជាមួយ​ឈើ​ដេញ ថ្លៃ​បាន​នឹង​កើតឡើង​សារជាថ្មី​ជាមិនខាន​។​

​មិនដឹង​ថា​រឿង​ហ្នឹង​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម សម្រេច​ចឹង​មែន​ឬ​អត់​នោះ​ទេ​តែ​។ សង្ឃឹមថា​នឹង​មាន​ការ​បកស្រាយ​ពន្យល់​ផង​ទាន ៕

Filed in: ព័ត៌មានជាតិ