សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ប្រធានាធិបតី​អាម៉េរិក សម្រេច​ពន្យារ​ពេល​កិច្ចប្រជុំ​កំពូល​ជាមួយ​មេដឹកនាំ​អាស៊ាន​ព្រោះ​កូរ៉ូណា​!

ប្រធានាធិបតី​អាម៉េរិក សម្រេច​ពន្យារ​ពេល​កិច្ចប្រជុំ​កំពូល​ជាមួយ​មេដឹកនាំ​អាស៊ាន​ព្រោះ​កូរ៉ូណា​!

អាមេរិក ៖ គិត​ត្រឹម​ថ្ងៃ​សៅរ៍​ទី​២៩​កុម្ភៈ​បាន រដ្ឋ​វ៉ាស៊ីនតោន​អាមេរិក​បាន​ក្លាយជា​កន្លែង​ដំបូង​នៅ​អាម៉េរិក ដែល​មាន​មនុស្ស​ស្លាប់​ដោយ​វីរុស​នេះ​។​

ជនរងគ្រោះ​ដល់​ជីវិត​នេះ​ជា​បុរស​វ័យ ៥០ ឆ្នាំ​ប្លាយ ដែល​មិន​មាន​ប្រវត្តិ​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​កើត​ជម្ងឺ Covid-19 ឬ​ទាក់ទង​ជាមួយ​អ្នក​ជម្ងឺ Covid-19 ផ្សេង​ទៀត​ទេ ។ មុននេះ ប្រធានាធិបតី​អាម៉េរិក បាន​និយាយថា​អ្នក​ជម្ងឺ​បាត់បង់​ជីវិត​ជា​ស្ត្រី​ម្នាក់​។

​ជម្ងឺ​ផ្លូវដង្ហើម​ដែល​មាន​ឈ្មោះ​ផ្លូវការ​ថា​Covid-19​នេះ ឥឡូវ​ចាប់ផ្តើម​ឆ្លង​រាលដាល​ក្នុង​សហគមន៍​នៅ​អាម៉េរិក ។ ការឆ្លង​៣​ករណី​ទៀត ត្រូវ​បាន​បញ្ជាក់​នៅ​ប៉ុន្មាន​ថ្ងៃនេះ​នៅ​រដ្ឋ​កាលីហ្វ័​រញ៉ា វ៉ាស៊ីនតោន​និង​អូ​រី​ហ្គឹ​ន ដោយ​ពួកគេ​សុទ្ធ​តែ​មិន​បាន​ទាក់ទង​ឬ​ប៉ះពាល់​អ្នក​ជម្ងឺ​ទេ ឬ​ក៏​មិន​បាន​ធ្វើដំណើរ​ទៅកាន់​កន្លែង​ផ្ទុះ​ជម្ងឺ​នេះ​ឡើយ ។ អាម៉េរិក ឥឡូវ​មាន​អ្នក​ឆ្លង​កូរ៉ូណា​វីរុស ៦៨ ករណី រួមមាន ៤៧ ករណី ជា​មនុស្ស​បញ្ជូន​មក​ពី​ក្រុង​វូ​ហាន ប្រទេស​ចិន​និង​ពី​នាវា Diamond Princess នៅ​ជប៉ុន​។​

​ដោយសារ​បញ្ហា​នេះ អាមេរិក​បាន​ផ្អាក​កិច្ចប្រជុំ​កំពូល​អាស៊ាន ។ ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​សហរដ្ឋ​អាម៉េរិក​បាន​ផ្ញើលិខិត​កំណត់​ទូត​មួយ ជម្រាបជូន​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ដែលមាន​ខ្លឹមសារ​ថា «​លោក David Stilwell ឧបការី​រដ្ឋមន្ត្រី​ការបរទេស ទទួលបន្ទុក​កិច្ចការ​អាស៊ី និង​ប៉ាស៊ីហ្វិក​និង​លោក Matthew Pottinger ឧបការី​រង​របស់​ប្រធានាធិបតី បាន​ជម្រាបជូន​ឯកអគ្គរាជទូត និង​ឯកអគ្គរដ្ឋទូត​អាស៊ាន តាមរយៈ​កិច្ចប្រជុំ​តាម​ទូរស័ព្ទ​(Conference Call) នៅ​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០២០​ថា​៖

​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​សម្រេច​លើ​ក​ពេល​នៃ​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​–​អាម៉េរិក ដើម្បី​ផ្តោត​ការយកចិត្តទុកដាក់​លើ​ការប្រយុទ្ធប្រឆាំង​នឹង​ការរីក​រាលដាល​របស់​វីរុស​កូរ៉ូណា​ថ្មី ឬ​Covid-19»​។​

​សូមបញ្ជាក់​ថា​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​–​អាម៉េរិក គ្រោង​ធ្វើឡើង​នៅ​ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០២០ ខាងមុខនេះ នៅ​ទីក្រុង​ឡាសវេ​ហ្គាស រដ្ឋ​ណេវ៉ា​ដា ៕

Filed in: អន្តរជាតិ