សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​មហាក្សត្រ​ផាត់​មហា​ធា​ចេញ​តែងតាំង​មូ​ហ៍យីដ​ឌីន យ៉ាស​ស៊ីន (Muhyiddin Yassin) ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​ថ្មី​នៃ​ប្រទេស​ម៉ាឡេស៊ី​

​មហាក្សត្រ​ផាត់​មហា​ធា​ចេញ​តែងតាំង​មូ​ហ៍យីដ​ឌីន យ៉ាស​ស៊ីន (Muhyiddin Yassin) ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​ថ្មី​នៃ​ប្រទេស​ម៉ាឡេស៊ី​

ម៉ាឡេស៊ី​៖ នៅ​ទីបំផុត​ព្រះមហាក្សត្រ​នៃ​ប្រទេស​ម៉ាឡេស៊ី បាន​សម្រេច​ព្រះទ័យ​ចាត់តាំង​លោក មូ​ហ៍យីដ​ឌីន យ៉ាស​ស៊ីន (Muhyiddin Yassin) ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​ថ្មី​នៃ​ប្រទេស​ម៉ាឡេស៊ី​។ នេះ​បើ​តាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មាន AP នា​រសៀល​ថ្ងៃ​សៅរ៍ ទី​២៩ ខែ​កុម្ភៈ ឆ្នាំ​២០២០​។

​នៅក្នុង​សេចក្តីថ្លែងការណ៍​ពី​ព្រះរាជវាំង​ម៉ាឡេស៊ី​បានឲ្យដឹងថា «​ការសម្រេច​ព្រះទ័យ​របស់​ព្រះមហាក្សត្រ ក្នុងការ​ជ្រើសតាំង​លោក Muhyiddin (​ប្រធាន​គណបក្ស Bersatu) ជា​នាយក​រដ្ឋមន្ត្រី​គឺ​ស្រប​ទៅតាម​រដ្ឋធម្មនុញ្ញ​មាត្រា ៤០ និង ៤៣ នៃ​សហព័ន្ធ​ម៉ាឡេស៊ី​»​។ មន្ត្រី​វាំង ម្នាក់​បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា «​ក្រោយ​ទទួល​ជួប​តំណាង​មកពី​គ្រប់​បក្ស​និង​សមាជិក​សភា​ឯករាជ្យ​មក​តាម​ព្រះរាជតម្រិះ​របស់​ព្រះមហាក្សត្រ សមាជិក​សភា​តាន់​ស្រ៊ី មូ​យីត​ឌីន យ៉ា​ស៊ីន​(​មូ​យីត​ឌីន​)​ទំនងជា​មាន​ការជឿ​ទុកចិត្ត​ពី​សមាជិក​សភា​។​

​សេចក្តីថ្លែងការណ៍​បាន​បន្តថា « ព្រះមហាក្សត្រ​ចេញ​ព្រះរាជ​ក្រិត​ចែង​ដែលថា ដំណើរការ​តែងតាំង​នាយករដ្ឋមន្ត្រី​ម្នាក់​នឹង​មិន​ត្រូវ​បង្អែរ​បង្អង់ ដោយសារតែ​ប្រទេស​ជាតិ​ត្រូវការ​រដ្ឋាភិបាល​មួយ​សំរាប់​វិបុលភាព​របស់​ប្រជាជន និង​ប្រទេស​ជា​ទី​ស្រឡាញ់​របស់​យើង​។​ព្រះមហាក្សត្រ​ចេញ​ក្រិត​បែបនេះ​ជា​លទ្ធផល​ល្អ​បំផុត​សំរាប់​គ្រប់​គ្នា​ហើយ​ព្រះអង្គ​សង្ឃឹមថា វិបត្តិ​នយោបាយ​នេះ​នឹង​ចប់​»​។​

​ការប្រកាស​ចេញ​ពី​វាំង​ដ៏​ស្រឡាំងកាំង​នេះ​កើតឡើង​ចំ​ពេល​នាយក​រដ្ឋមន្ត្រី​បណ្តោះអាសន្ន មហាធៀ​ត្រូវបាន​គេ​រាយការណ៍​ថា រក​បាន​ការគាំទ្រ​ពី​សមាជិក​សភា​១១២​រូប សំរាប់​បង្កើត​រដ្ឋាភិបាល​មួយ​។​តែ​លោក​មហា​ធា​មិនអាច​កោះប្រជុំ​សភា​បាន​ដោយសារ​ព្រះមហា​ក្សត្រ​មិន​យល់ព្រម​។​ការតែងតាំង​នេះ​មានន័យថា​លោក​មហា​ធា​ត្រូវបាន​គេ​ផាត់​ចេញ​ពី​ចេញ​ពី​ឆាក់នយោបាយ​ដោយសារតែ​ភាពស្មោកគ្រោក​របស់គាត់​ក្នុង​ការដឹកនាំ​។​

​សូមបញ្ជាក់​ថា​លោក មូ​ហ៍យីដ​ឌីន យ៉ាស​ស៊ីន (Muhyiddin Yassin) អាយុ​៧២​ឆ្នាំ ជា​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​គណបក្ស បឺ​សាទូ (Bersatu) របស់​បណ្ឌិត មហា​ធៀ មហាំម៉ាត់ គឺជា​អ្នកនយោបាយ​ជើង​ចាស់​មួយ​រូប​។​ប្រសិនបើ​លោក​ទទួលបាន​ការគាំទ្រ​ពី​សភា ការស្បថ​ឡើងកាន់តំណែង និង​ត្រូវ​ធ្វើឡើង​នៅ​ព្រះរាជវាំង អ៉ី​ស្តា​ណា ណេហ្គា​រ៉ា (Istana Negara) នៅ​ថ្ងៃ​អាទិត្យ ទី​០១ ខែ​មីនា ឆ្នាំ​២០២០ វេលា​ម៉ោង ១០៖៣០​នាទី​ព្រឹក​។​

​ដូច​ច្នោះ​លោក​លោកមូ​ហ៍យីដ​ឌីន យ៉ាស​ស៊ីន (Muhyiddin Yassin)​ដើម្បី​បង្កើត​គនរដ្ឋមន្ត្រី​មួយ​បាន​ក្រៅពី​ការគាំទ្រ​ពី​គណបក្ស​បឺ​សាទូ (Bersatu)​ខ្លួនឯង​លោក​ត្រូវតែ​មាន​ការគាំទ្រ​ពី​គណបក្ស​រួមគ្នា​ជាមួយ​គណបក្ស PKR របស់លោក អាន់​វ៉ា អ៉ីប្រាហ៊ីម (Anwar Ibrahim), គណបក្ស DAP និង​គណបក្ស PAN សរុប​ចូលគ្នា​បាន​ចំនួន​១២៩​អស​នៈ​លើសពី​៥០​បូក​១​នៃ​សមាជិក​សភា​២២២​នាក់ ដើម្បី​បង្កើត​ចេញ​ជា​រដ្ឋាភិបាលចំរុះ​។​

​បើ​មិនចឹង​ទេ​គឺ​ត្រូវ​មាន​ការគាទ្រ​ពី​គណបក្ស UMNO​របស់​អតីត​នាយក​រដ្ឋមន្ត្រី​ណា​ជីប​រ៉ា​ហ្សាក់​ដែល​កំពុង​ប្រឈម​និង​ការកាត់ទោស​ពី​បទ​ប្រព្រឹត្ត​អំពើពុករលួយ​ពេល​កាន់អំណាច​។​យ៉ាងណា​ដើម្បី​ទទួលបាន​ការគាំទ្រ​ពី​គណបក្ស​ផ្សេងៗ​វា​ត្រូវ​តែ​មាន​ការដោះដូរ​ជា​រង្វាន់​ទើបបាន​។​

​ប្រវត្តិ​នយោបាយ​របស់​លោក Muhyiddin Yassin៖​ការពិត​ទៅ​លោក Muhyiddin មាន​ទំនោរ​ទៅរក​ឆាកនយោបាយ តាំងតែ​ពី​ទើប​បញ្ចប់​ការសិក្សា​ថ្នាក់​បរិ​ញ្ញាប​ត្រ័​សេដ្ឋកិច្ច​នៅ​ឆ្នាំ​១៩៧១ ដោយ​លោក​បាន​ចូលរួម​ជា​សមាជិក នៃ​ចលនា​នយោបាយ​មួយ (​គណបក្ស​) មានឈ្មោះ​ថា UMNO ក្នុង​ឆ្នាំ​ដដែល​នោះ​។​

នៅ​ឆ្នាំ​១៩៧៦ លោក Muhyiddin ត្រូវបាន​តែងតាំង​ជា​ប្រធាន​យុវជន នៃ​ចលនា UMNO និង​ក្រោយមក​លោក​ក៏​បាន​ក្លាយជា​ប្រធាន​យុវជន​របស់ UMNO ប្រចាំ​រដ្ឋ Johor​។​

​តំណែង​របស់​លោក Muhyiddin បាន​ហក់​ឡើង​យ៉ាង​លឿន និង​ជា​បន្តបន្ទាប់ នៅក្នុង​គណបក្ស​យុវជន UMNO នៃ​រដ្ឋ Johor ហើយ​នៅ​ទីបំផុត​ក្នុង​ការបោះឆ្នោត សកល​នៅ​ឆ្នាំ​១៩៨៦ លោក​អាច​ដណ្តើមបាន​អស​នៈ​មួយ​ក្នុង​សភា​រដ្ឋ Johor​។​

​នៅក្នុង​ជួ​រដ្ឋាភិបាល​របស់​លោក Muhyiddin Yassin៖​ពី​ឆ្នាំ​១៩៩៥ ដល់​ឆ្នាំ​១៩៩៩ លោក Muhyiddin កាន់តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​យុវជន និង​កីឡា​។​
​ពី​ឆ្នាំ​១៩៩៩ ដល់​ឆ្នាំ​២០០៤ លោក Muhyiddin កាន់តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ក្នុងស្រុក​។​ពី​ឆ្នាំ​២០០៤ ដល់​ឆ្នាំ​២០០៨ លោក Muhyiddin កាន់តំណែង​ជា​រដ្ឋមន្ត្រី​កសិកម្ម និង​ក​សិ​-​ឧស្សាហកម្ម​។​ពី​២០០៨ ដល់​ឆ្នាំ​២០០៩ លោក Muhyiddin កាន់តំណែង​ជា​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អន្តរជាតិ និង​ឧស្សាហកម្ម​។​លោក Muhyiddin ត្រូវបាន​អតីត​រដ្ឋបាល​លោក ណា​ជីប រ៉ា​ហ្សាក់ តែងតាំង​ជា​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​នៅ​ឆ្នាំ​២០០៩​។​

​ដំណើ​រវិ​វឌ្ឈន៍​នយោបាយ​ដែល​ធ្វើឲ្យ​លោក Muhyiddin Yassin​ក្លាយខ្លួន​ជា​នាយករដ្ឋមន្ត្រី​៖
* នៅ​ខែ​កក្កដា ឆ្នាំ​២០១៦ លោក Muhyiddin បាន​ចុះឈ្មោះ​បង្កើត​គណបក្ស​ថ្មី​មួយ ដែល​មានឈ្មោះ​ថា ផា​ទី ព្រី​ប៊ូ​មិ បឺ​សាទូ ម៉ាឡេស៊ី (PPBM ឬ Bersatu) ជាមួយ​បណ្ឌិត មហា​ធៀ មហាំម៉ាត់ ដោយ​លោក Muhyiddin មាន​តំណែង​ប្រធាន ហើយ​លោក មហា​ធៀ ជា​អគ្គលេខាធិការ​បក្ស​។​
* នៅក្នុង​ការបោះឆ្នោត​កាលពី​ខែ​ឧសភា ឆ្នាំ​២០១៨ គណបក្ស Bersatu ទទួល​បាន​អស​នៈ​ច្រើន​នៅក្នុង​សភាជាតិ ហើយ​ត្រូវ​រួមគ្នា​ជាមួយ​គណបក្ស PKR របស់លោក អាន់​វ៉ា អ៉ីប្រាហ៊ីម (Anwar Ibrahim), គណបក្ស DAP និង​គណបក្ស PAN សរុប​ចូលគ្នា​បាន​ចំនួន​១២៩​អសនៈ ដើម្បី​បង្កើត​ចេញ​ជា​រដ្ឋាភិបាលចំរុះ​។​
* លោក មហា​ធៀ ត្រូវបាន​គណបក្ស​ចំរុះ​គាំទ្រ​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​។​នៅក្នុង​ការបង្កើត​បក្ស​ចំរុះ Pakatan Harapan (PH) ដើម្បី​គ្រប់គ្រង​រដ្ឋាភិបាល លោក មហា​ធៀ បាន​សន្យាថា នឹង​ប្រគល់​តំណែង​នាយករដ្ឋមន្ត្រី ឲ្យ​លោក Anwar វិញ​មិនឲ្យ​លើស​ពីរ​ឆ្នាំ​។​
* ភាពមិនច្បាស់លាស់​កើតឡើង​ជា​បន្តបន្ទាប់ ក្រោយ​លោក មហា​ធៀ ត្រូវបាន​គេ​មើលឃើញថា មិន​មាន​ចេតនា​ផ្ទេរ​តំណែង​ឲ្យ​លោក អាន់​វ៉ា តាម​ការសន្យា​។​

​នៅ​ថ្ងៃ​ចន្ទ ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០២០ លោក មហា​ធៀ ដាក់ពាក្យ​លាលែង​ពី​តំណែង​នាយករដ្ឋមន្ត្រី​ដ៏​គួរឲ្យភ្ញាក់ផ្អើល ថ្វាយ​ព្រះមហាក្សត្រ ហើយ​លោក​ក៏​លាលែង​ពី​តំណែង​អគ្គលេខាធិការ​បក្ស Bersatu ផងដែរ​។ * ព្រះមហាក្សត្រ​ម៉ាឡេស៊ី ព្រះ​ចៅ អាប់​ឌុល​ឡាហ៍ បាន​សម្រេច​ព្រះទ័យ​យល់ព្រម​តាម​លិខិត​លោក មហា​ធៀ តែ​ទ្រង់​បាន​ស្នើ​លោក​ធ្វើជា នាយករដ្ឋមន្ត្រី​បណ្តោះអាសន្ន​១០​ថ្ងៃ ដើម្បី​ដឹកនាំ​ប្រទេស​រហូត​ដល់​គណៈរដ្ឋមន្ត្រី និង​នាយករដ្ឋមន្ត្រី​ថ្មី​ត្រូវបាន​តែងតាំង​។​
* លោក មហា​ធៀ​អាយុ​៩៤​ឆ្នាំ និង​លោក អាន់​វ៉ា​អាយុ​៧២​ឆ្នាំ​បាន អះអាង​រៀងៗ​ខ្លួន​អំពី​លទ្ធភាព​អាច​ឡើងកាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​។​
* បុគ្គល​បី​រូប​ត្រូវបាន​គេ​មើលឃើញថា ជា​ជម្រើស​ល្អ​បំផុត​សម្រាប់​តំណែង​នាយករដ្ឋមន្ត្រី​មានដូចជា លោក Muhyiddin, លោក មហា​ធៀ និង​លោក អាន់​វ៉ា​។​

 

Filed in: ព័ត៌មានជាតិ