សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ជំទាវ​ឱ វណ្ណឌី​ន ​៖ ​ក្រសួង​សុខាភិបាល​អត់​មាន​លាក់លៀម​ពី​ជម្ងឺ​កូ​វិដ​ទេ​!

ជំទាវ​ឱ វណ្ណឌី​ន ​៖ ​ក្រសួង​សុខាភិបាល​អត់​មាន​លាក់លៀម​ពី​ជម្ងឺ​កូ​វិដ​ទេ​!

ភ្នំពេញ ៖ ក្រសួង​មិន​មាន​ការលាក់លៀម​ព័ត៌មាន​រឿង​ជំងឺ​កូរ៉ូណា​ថ្មី ឬ​កូវី​ដ​១៩​ទេ ព្រោះ​ការងារ​នេះ ក្រសួង​តែងតែ​សហការ​ជាមួយ​អង្គការ​សុខភាព និង​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​។

​នៅក្នុង​ពិធី​បើក​វគ្គ​បណ្ដុះបណ្ដាល​ដល់​អ្នកសារព័ត៌មាន កាលពី​រសៀល​ថ្ងៃ​ទី​២៨​កុម្ភៈ​លោក​ស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​បាន​មានប្រសាសន៍​ឲ្យដឹងថា «​ខ្ញុំ​សូម​បញ្ជាក់​ដល់​សាធារណជន​ឲ្យបាន​ច្បាស់​ថា ក្រសួង​សុខាភិបាល មិន​មាន​ការលាក់លៀម​រឿង​ព័ត៌មាន​ជំងឺ​កូវី​ដ​១៩​នេះ​ទេ ហើយក៏​មិន​មាន​មូលហេតុ​អ្វី​ដែល​ក្រសួង​ត្រូវធ្វើ​បែប​នេះ​ដែរ​ពោល​គឺ​មាន​តែ​បើក​ទូលាយ​រឿង​នេះ​ដល់​ប្រជាពលរដ្ឋ​ថែមទៀត​ផង ដើម្បី​ឲ្យ​យើងទាំងអស់គ្នា​មានការ​ប្រុងប្រយ័ត្ន និង​ការពារ​ខ្លួន​កុំឲ្យ​ឆ្លង​ជំងឺ​នេះ​។ ជាក់ស្តែង​ជួនកាល​ក្រសួង​ត្រូវ​ចេញ​សេចក្តី​ជូន​ព័ត៌មាន​២​ដង ក៏មាន​ដែរ ក្នុង​១​ថ្ងៃ​»​។​

​លោកស្រី​វេជ្ជបណ្ឌិត​បាន​លើក​ជា​សំណួរ​ថា «​ហេតុអ្វី​បានជា​មាន​អ្នកលេង​បណ្តាញ​សង្គម​មួយ​ចំនួន​ចេះ​តែ​បង្ហោះ​រឿង​ព័ត៌មាន​ក្លែងក្លាយ ឬ​មិន​ពិត ដែល​ធ្វើឲ្យ​មហាជន​មាន​ការភ័ន្តច្រឡំ ហើយ​ការធ្វើ​បែប​នេះ​បាន​ផល​ប្រយោជន៍​អី និង​មាន​ចំណេញ​អី​សម្រាប់​ប្រទេសជាតិ​យើង​»​។​
​ពាក់ព័ន្ធ​ទៅនឹង មាន​ការដួលសន្លប់ និង​ស្លាប់​ជន​បរទេស​មួយ​ចំនួន​ជាំ​បន្តបន្ទាប់​នៅ​ភ្នំពេញ​ខេត្ត​ព្រះសីហនុ​និង​ខេត្តសៀមរាប​ដែល​មាន​ការលើកឡើង​ថា​មក​ពី​ជំងឺ​កូវី​ដ​១៩ លោកស្រី​វេជ្ជបណ្ឌិត​បាន​បញ្ជាក់ថា ទាំងនេះ ជា​ព័ត៌មាន​ក្លែងក្លាយ​ទាំងស្រុង​ព្រោះថា​ករណី​ស្លាប់​ជន​បរទេស​ទាំងនោះ គឺ​បណ្តាលមកពី​សុខភាព​ផ្ទាល់ខ្លួន​របស់​គាត់​ទេ​ដូចជា​ជំងឺលើសឈាម និង​គាំងបេះដូង​ជាដើម វា​មិនមែន​បណ្តាលមកពី​ជំងឺ​កូវី​ដ​១៩​ទេ​។​

​លោកស្រី​វេជ្ជបណ្ឌិត បាន​ស្នើ​ឲ្យ​គ្រប់​ភាគី និង​គ្រប់​និន្នាការ​ទាំងអស់ សូម​ចូលរួម​ទាំងអស់គ្នា​ដើម្បី​ទប់ស្កាត់​កុំឲ្យ​ជំងឺ​នេះ​ឆ្លង​មក​កម្ពុជា បើ​ទោះបីជា​កម្ពុជា​នៅ​មិន​ទាន់​រកឃើញ​មាន​ប្រជាពលរដ្ឋ​ណា​ម្នាក់​ឆ្លង​ជំងឺ​កូវី​ដ​១៩​នេះ​ក្តី ក៏​យើង​មិន​ត្រូវ​ភ្លេចខ្លួន​ដែរ គឺ​ត្រូវតែ​បន្ត​ប្រុងប្រយ័ត្ន​ខ្ពស់ និង​ត្រៀម​វិធានការ​ថ្មីៗ​បន្ថែមទៀត ពិសេស​បង្កើន​ការអប់រំ​ស្ដីពី​វិធានការ​ការពារ​កុំឲ្យ​ឆ្លង​ជំងឺ​នេះ​។ ពេល​ឃើញ​ព័ត៌មាន​ណា​ដែល​ក្លែងក្លាយ​មិន​ពិត​សុំ​កុំ​ស៊ែរ​បន្តទៀត ព្រោះ​ធ្វើឲ្យ​មហាជន​មាន​ការភ័ន្តច្រឡំ​។​

​លោកស្រី​វេជ្ជបណ្ឌិត បាន​ស្នើ​ឲ្យ​អ្នកសារព័ត៌មាន​ចូលរួ​ម​ផ្សព្វផ្សាយ​ព័ត៌មាន​ដែល​ត្រឹមត្រូវ​ពិត និង​ច្បាស់លាស់​ទាក់ទិន​នឹង​ជំងឺ​កូវី​ដ​១៩​នេះ​ដល់​មហាជន ដើម្បី​លុបបំបាត់​ព័ត៌មាន​ក្លែងក្លាយ​ដែល​ធ្វើឲ្យ​ប៉ះពាល់​សង្គម​យ៉ាង​ខ្លាំង​។​លោកស្រី​វេជ្ជបណ្ឌិត លី អាយ​ឡាន មន្ត្រី​អង្គការ​សុខភាព​ពិភពលោក បាន​មានប្រសាសន៍ថា «​ស្រម័យ​មើល​បើ​ការសរសេរ​អត្ថបទ​មួយ​ដែល​មិន​មាន​ការផ្ទៀងផ្ទាត់​ឲ្យបាន​ត្រឹមត្រូវ​នោះ វា​នឹង​ធ្វើឲ្យប៉ះពាល់​ដល់​សុខភាព​ខ្លាំងណាស់​»​។​

​លោកស្រី​វេជ្ជបណ្ឌិត​បាន​បន្ថែមថា អង្គការ​សុខភាព​ពិភពលោក និង​ក្រសួង​សុខាភិបាល តែងតែ​ធ្វើការ​ជាមួយ​គ្នា​យ៉ាង​ជិតស្និទ្ធ ដើម្បី​ផ្តល់ព័ត៌មាន​ត្រឹមត្រូវ​ដល់​ប្រជាពលរដ្ឋ​ស្ដី​ពី​ជំងឺ​កូវី​ដ​១៩​នេះ​ដើម្បី​ការពារ​ខ្លួន​គេ និង​ក្រុមគ្រួសារ​ឲ្យ​ចៀសផុត​ពី​ជំងឺ​នេះ​មក​ប្រទេស​កម្ពុជា​។​

Filed in: ព័ត៌មានជាតិ