សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ភាព​មិន​ច្បាស់លាស់​នៃ​វិបត្តិ​នយោបាយ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​ដោយសារ​អំពើ​របស់​មហា​ធា​

ភាព​មិន​ច្បាស់លាស់​នៃ​វិបត្តិ​នយោបាយ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​ដោយសារ​អំពើ​របស់​មហា​ធា​

ប្រទេស​ម៉ាឡេស៊ី​ ៖ ​លោក មហា​ធៀ មហា​ម៉ាត់​នាយករដ្ឋមន្ត្រី​ចាំ​ផ្ទះ​របស់​ប្រទេស​ម៉ាឡេស៊ី បានប្រកាសថា នៅ​ថ្ងៃ​ទី​២ ខែ​មីនា សភា​ម៉ាឡេស៊ី​នឹង​បើក​កិច្ចប្រជុំ​ដើម្បី​បោះឆ្នោត​ជ្រើសរើស​នាយករដ្ឋមន្ត្រី​ថ្មី ដឹកនាំ​ម៉ាឡេស៊ី​ជា​បន្ត​ទៀត​។​នេះ​បើ​តាម​សារព័ត៌មាន CNA​។

​ថ្លែង​ក្នុង​សន្និសីទកាសែត កាលពី​ថ្ងៃ​ទី​២៧​ខែ​កុម្ភៈ លោក មហា​ធៀ បានបញ្ជាក់​ថា ការបោះឆ្នោត​មុន​អាណត្តិ​អាច​នឹង​ត្រូវ​រៀបចំឡើង ប្រសិនបើ សភា​មិន​អាច​ឈាន​ដល់​ការសម្រេចចិត្ត​មួយ​បាន​ទេ​នោះ នៅ​កំឡុង​ការបើក​អង្គប្រជុំ​ពិសេស​។​បើ​តាម​លោក មហា​ធៀ ព្រះមហាក្សត្រ​ម៉ាឡេស៊ី​ដែល​ត្រូវបាន​មហាក្សត្រ​កោះហៅ​ឲ្យចូល​គាល់​នា​ថ្ងៃ​ព្រហស្បតិ៍​មុន​នឹងថ្វើ​សន្និសីទ្ធ​កាសែត​បាន​និ​យាយ​ថា​៖​បើ​សភា​មិន​អាច​កំណត់​បេក្ខជន​ដែល​មាន​សំឡេង​គាំទ្រ​ភាគច្រើន​នៅក្នុង​សភា​បានទេ ក្រោយ​ចំណាយពេល​២​ថ្ងៃ​កន្លងមកនេះ ដើម្បី​សាកសួរ​សមាជិកសភា​ទាំងអស់ ដូច្នេះ​ទ្រង់​យល់ថា កន្លែង​ដែល​ត្រឹមត្រូវ​ដើម្បី​កំណត់​រក បេក្ខជន​នាយករដ្ឋមន្ត្រី គឺ​នៅក្នុង​សភា​។​

​ប៉ុន្តែ​នៅ​ថ្ងៃ​សុក្រ​ទី​២៨​កុម្ភៈ​ប្រធានសភា​ម៉ាឡេស៊ី​បាន​និយាយថា លោក​ជំទាស់​នឹង​សំណើ​របស់​មេដឹកនាំ​បណ្តោះអាសន្ន​លោក​មហា​ធៀ ម៉ូ​ហា​ម៉ា​ត អោយ​សភា​បើក​កិច្ចប្រជុំ​ពិសេស​នៅ​សប្តាហ៍​ក្រោយ​ដើម្បី​ជ្រើសរើស​នាយករដ្ឋមន្ត្រី​។​ប្រធាន​សភា​បាន​និយាយថា លោក​បាន​ទទួល​លិខិត​មួយ​មក​ពី​មហា​ធៀ សុំ​អោយ​បើក​សម័យប្រជុំ​ពិសេស​មួយ​នៅ​ថ្ងៃ​ចន្ទ​ទី​០២​មីនា តែ​វា​មិន​អាច​ធ្វើបាន​ទេ​បើ​មិន​មាន​បញ្ជា​ពី​ស្តេច ដូច្នេះ​កាលបរិច្ឆេទ​សំរាប់​កិច្ចប្រជុំ​ដូច្នេះ​នឹង​ត្រូវ​ប្រកាសជូន​នៅពេល​ក្រោយ​។​

​គួរ​ជម្រាប​ថា លោក មហា​ធៀ ដែល​មាន​វ័យ​៩៤​ឆ្នាំ បាន​សម្រេចចិត្ត​លាលែង ចេញពី​តំណែង​ជា​ប្រធាន​គណបក្ស Bersatu និង​ជា​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី កាលពី​ថ្ងៃ​ចន្ទ​ទី​២៤​កុម្ភៈ​កន្លងទៅ​។ ប៉ុន្តែ ទោះ​ព្រះមហាក្សត្រ​ម៉ាឡេស៊ី​បាន​យល់ព្រម​ក៏ដោយ ទ្រង់​បាន តែងតាំង​ជា​នាយករដ្ឋមន្ត្រី​ចាំផ្ទះ ហើយ​កាលពី​ថ្ងៃ​ពុធ លោក មហា​ធៀ បាន​បង្ក​ការភ្ញាក់ផ្អើល​ជាថ្មី ដោយ​ប្រកាស​ថា លោក​នឹង​ត្រឡប់​មក​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ពេញលេញ​វិញ បើ​សមាជិក​សភា​ភាគច្រើន​គាំទ្រ​រូបលោក​។​

​ចំំ​ណែកលោក អាន់​វ៉ា អ៉ីប្រាហ៊ីម (Anwar Ibrahim) ប្រធាន​គណបក្ស ផា​ទី គា​ឌី​ឡាន រ៉ាក់យ៉ាត (PKR) បាន​ថ្លែង​នៅ​ថ្ងៃ​ពុធ​ទី​២៦​កុម្ភៈ​ថា សមាជិក​ទាំងអស់​នៃរ​ណ​សិរ្ស​ក្តីសង្ឃឹម​ដេល​មាន​គណបក្ស​ចំរុះ​ហៅថា ផា​កាតា​ន់ ហា​រ៉ា​ផាន់ (PH) នៅក្នុង​សភាជាតិ​ម៉ាឡេស៊ី គាំទ្រ​លោក​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​ថ្មី​របស់​ប្រទេស​នេះ​។ នេះ​បើ​តាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Straits Times ។​

​ការលើកឡើង​របស់​លោក Anwar បាន​កើតមាន​ឡើង​បន្ទាប់ពី​លោក មហា​ធៀ បាន​ធ្វើ​សេចក្តីថ្លែងការណ៍​តាម​កញ្ចក់​ទូរទស្សន៍ នៅ​ថ្ងៃ​ពុធ​នេះ​ដោយ​អះអាង​ថា ពេលវេលា​ដែល​លោក ត្រូវ​ចុះ​ចេញ​នោះ គឺ​មិន​ទាន់​មក​ដល់​នោះឡើយ ហើយ​បើ​លោក​នៅតែ​មាន​ការគាំទ្រ​ពី​សមាជិក​សភា​ភាគច្រើន នោះ​លោក​នឹង​ឡើងកាន់តំណែង ជា​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ឡើងវិញ​។​

​ការលើកឡើង​របស់​លោក Anwar គឺ​ដូច​ទៅ​នឹង​សេចក្តីរាយការណ៍ កាលពីមុន​ផងដែរ​ថា សមាជិក​សភា​ចំនួន ៩២​រូប មកពី​គណបក្ស​ចំនួន ០៣ ដែល​ស្ថិតនៅក្នុង​គណបក្ស​ចំរុះ PH មានដូចជា គណបក្ស PKR, គណបក្ស​សកម្មភាព​នៃ​ប្រជាធិបតេយ្យ (DAP) និង​គណបក្ស ផា​ទី អា​ម៉ា​ណាហ៍ ណេហ្គា​រ៉ា (PAN) ត្រូវបាន​ប្រធាន​គណបក្ស​របស់​ពួកគេ ណែនាំ​ឲ្យ​គាំទ្រលោក Anwar Ibrahim ធ្វើ​ជា​នាយករដ្ឋមន្ត្រី​ថ្មី​របស់​ម៉ាឡេស៊ី​។​ប៉ុន្តែ​ដើម្បី​គ្រប់​សម្លេង លោក​អាន​វ៉ា​ត្រូវ​ការរក​សម្លេង​គាំទ្រ​ពី​តំណាងរាស្ត្រ​ចំនួន​២២​នាក់​ទៀត​។​

​គួរបញ្ជាក់​ថា សមាជិក​សភាជាតិ​ម៉ាឡេស៊ី​មាន​សរុប ២២២​រូប ហើយ​បើ​តាម​ច្បាប់ បេក្ខភាព​ដែល​ទទួលបាន​សំឡេងគាំទ្រ​ពី​សមាជិក​សភា​ចាប់ពី ៥០+1 ឡើង​ទៅ​នោះ នឹង​អាច​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​។​ដូច្នោះ​បង្ហាញថា​ប្រទេស​ម៉ាឡេស៊ី​អាច​នឹង​ជាប់គាំង​ក្នុង​វិបត្តនយោបាយ​៕

 

Filed in: អន្តរជាតិ