សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

នៅ​ខេត្ត​ព្រះសីហនុ​ចិន​ស្លាប់​ទាន់ហន់​ពីរ​នាក់​សុទ្ធតែ​ជា​ជម្ងឺ​គាំងបេះដូង​!

នៅ​ខេត្ត​ព្រះសីហនុ​ចិន​ស្លាប់​ទាន់ហន់​ពីរ​នាក់​សុទ្ធតែ​ជា​ជម្ងឺ​គាំងបេះដូង​!

ខេត្ត​ព្រះសីហនុ​៖ ​បុរស​ជនជាតិ​ចិន​ម្នាក់​ដេកស្លាប់​នៅ​ជិត​រង្វង់​មូល​មច្ឆា​ក្នុង​បុរី​គុជ​អាស៊ី​នៅវេលា​ម៉ោង ១០​នឹង​០០​នាទី​ព្រឹក ថ្ងៃទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០២០ ស្ថិតក្នុង​ភូមិ ១ សង្កាត់​លេខ ៣ ក្រុង​និង​ខេត្ត​ព្រះសីហនុ​។

​តាមរយៈ​ឯកសារ​ផ្ទាល់​ខ្លួន​ឈ្មោះ​ជនជាតិ​ចិន​ដែល​ស្លាប់​ឈ្មោះ 牛双锁 (Niu Shuangsuo)​កើត​នៅ​ថ្ងែ​ទី​២​ខែ​១០​ឆ្នាំ​១៩៦៩(៥០​ឆ្នាំ​) មាន​ទីកន្លែង​កំណើត អាស័យដ្ឋានៈ​លេខ ១៥ ភូមិ​ដា​ណាន​ភូមិ​ហាន់​សាន​ក្រុង​ភីង​ណាន​ស្រុក​គីន​ចូ​វ​ក្រុង​ធាន​ជី​ហៃ​ខេត្ត​កាន​ស៊ូ​។​

​ប្រភព​ព័ត៌មាន​ពី​សន្តិសុខ​នៅក្នុង​បុរី​គុជ​អាស៉ី​បាន​អោយដឹងថា​មុនពេល​កើតហេតុ​ដោយ​គាត់​បាន​ធ្វើដំណើរ​ទៅ​ទិញ​ម្ហូប​ក៏​ស្រាប់តែ​ភ្លាមនោះ​ក៏​មាន​ក្មេងៗ​មួយក្រុម​រត់​មក​ប្រាប់​គាត់​ថា​ឃើញ​បុរស​ជនជាតិ​ចិន​ម្នាក់​ដេក​នៅ​ជិត​រង្វង់​មូល​មច្ឆា​បន្ទាប់​មក​សន្តិសុខ​ខាងលើ​នោះ​បាន​ទៅ​មើល តែ​ជនជាតិ​ចិន​នោះ​ដេក​ស្លាប់​បាត់​ទៅ​ហើយ​។​គាត់​បាន​ទាក់ទង​ផ្ដល់​ព័ត៌មាន​ប្រាប់​ទៅ​សមត្ថកិច្ច​អោយ​ជួយ​អន្តរាគមន៍​តែម្ដង គួ​បញ្ចាក់​ផងដែរ​ថា​ចំពោះ​ជំវិញ​ការស្លាប់​របស់​ជនជាតិ​នេះ​គឺ​មិនទាន់​ដឹង​ពី​មូលហេតុ​នៅ​ឡើយ​នេះ​គឺជា​លើក​ទី​២​បន្ទាប់​ពី​ជនជាតិ​ចិន​ម្នាក់​អាយុ​៥៤​ឆ្នាំ​ដែរ​បាន​ដួល​ស្លាប់​ក្នុង​ព្រលាន​យន្តហោះ​កងកេង​ខេត្ត​ព្រះសីហនុ​កាលពី​ថ្ងៃ​ទី​២២​កុម្ភៈ​ពេល​រងចាំ​ជើងយន្តហោះ​ខ​ចេញទៅ​ខេត្តសៀមរាប ។​

​ករណីយ៍​ចិន​ទាំង​ពីរ​នាក់​នេះ​បើ​តាម​បណ្តាញឃោសនា​នានា​ដាក់​ការ​សង្សយ័​ថា​ស្លាប់​ដោយសារមេ​រោគកូ​វីត​១៩?​តែ​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​ប្រកាសថា​ដោយសារ​មូលហេតុ​គាំងបេះដូង​ព្រោះ​ស​ពប្រ​វត្ត​មាន​ជម្ងឺលើសឈាម​!​។​លោកស្រី ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល នៅ​រសៀល​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០២០​នេះ បាន​ចេញ​មក​បដិសេធ​ចោល​ទាំងស្រុង នូវ​ព័ត៌មាន​បំពុល​មួយចំនួន​ដែល​បង្ហោះ និង​លើកឡើង​ថា មាន​បុរស​ជនជាតិ​ចិន​ម្នាក់ ដេកស្លាប់​នៅ​ខេត្ត​ព្រះសីហនុ គឺ​ករណី​ជំងឺ COVID-19​។​លោកស្រី វណ្ឌ​ឌី​ន បាន​ប្រាប់ថា «​ករណី​បុរស​ចិន​ដេកស្លាប់​នេះ មិនមែន​ជា​ជំងឺ​កូវី​ដ​១៩ (COVID-19) ទេ​។ សូម​សាធារណ​ជន កុំ​យល់ច្រឡំ​»

​សូមបញ្ជាក់​ថា​ករណី​មេរោគ​កូរ៉ូណា​វីរុស​ថ្មី​បាន​ធ្លាក់ចុះ​នៅ​ទីកន្លែង​ផ្ទុះ​មេរោគ​នោះ​នៅក្នុង​ប្រទេស​ចិន ក៏​ប៉ុន្តែ​បាន​កើន​ឡើង​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង ដែល​ជា​ប្រទេស​រង​ផលប៉ះពាល់​ខ្លាំង​បំផុត​នៅ​ខាង​ក្រៅ​ប្រទេស​ចិន​។​គណៈកម្មការ​សុខាភិបាល​ជាតិ​ចិន​បាន​រាយការណ៍​ពី​ករណី​ថ្មី​ចំនួន​៣២៧​និង​មនុស្ស​ស្លាប់​៤៤​នាក់​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ដែល​ជា​ចំនួន​ទាប​បំផុត​នៃ​ករណី​ថ្មី​នៅក្នុង​រយៈពេល​ជាង​មួយ​ខែ​នេះ​។​

​ក៏ប៉ុន្តែ ចំនួន​ករណី​ឆ្លង​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង មាន​លើស​ពី​២​ពាន់​ករណី​ដោយ​មាន​ករណី​ថ្មី​ចំនួន​២៥៦ ហើយ​ចំនួន​មនុស្ស​ស្លាប់​១៣​នាក់​។ ករណី​ភាគច្រើន​កើតឡើង​នៅក្នុង​ទីក្រុង​ថេ​ហ្គូ ដែល​ជា​ទីក្រុង​ធំ​ទី​៤​របស់​កូរ៉េ​ខាងត្បូង​។​មេរោគ​នេះ​បាន​រាត្បា​ត​ឆ្លង​ចូល​ដល់​ប្រទេស​ជាង​៤០​ហើយ​នៅ​លើ​ពិភពលោក​ពី​សេស​ប្រទេស​ថៃ​និង​វៀតណាម​ក្បែរ​កម្ពុជា​តែម្តង​។​

 

Filed in: ព័ត៌មានជាតិ