សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​លោក​វរសេនីយ៍ត្រី ជា ដា មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត បាន​ចុះជួយ​ប្រជាពលរដ្ឋ​ ​ដែល​កំពុង​ខ្វះខាត​ជួប​ការលំបាក​

​លោក​វរសេនីយ៍ត្រី ជា ដា មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត បាន​ចុះជួយ​ប្រជាពលរដ្ឋ​ ​ដែល​កំពុង​ខ្វះខាត​ជួប​ការលំបាក​

​ខេត្ត​បន្ទាយមានជ័យ ៖ លោក​វរសេនីយ៍ត្រី ជា ដា មេបញ្ជាការ​កងរាជអាវុធហត្ថ ក្រុង​ប៉ោយប៉ែត បាន​នាំយក​អំណោយ​ចែកជូន​ដល់​ប្រជាពលរដ្ឋ​ជួប​ការលំបាក​ចំនួន​០២​គ្រួសារ​។​

​នៅ​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១៦ វេលា​ម៉ោង​១០​និង​៣០​នាទី លោក​វរសេនីយ៍ត្រី ជា ដា មេបញ្ជាការ​កងរាជអាវុធហត្ថ ក្រុង​ប៉ោយប៉ែត និង​សហការី ព្រម​ទាំង​អាជ្ញាធរ​មូលដ្ឋាន និង​អាជីវករ ក្រុម​សារព៌តមាន បាន​នាំយក​អំណោយ​ចែកជូន​ដល់​ដៃ ប្រជាពលរដ្ឋ​ជួប​ការលំបាក​ចំនួន​០២​គ្រួសារ ក្នុងនោះ​គ្រួសារ​របស់​ឈ្មោះ ឌី សុខុម ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ប្រពន្ឋ​ឈ្នោះ នុត ផា​រើ​យ អាយុ​៣៨​ឆ្នាំ បាន​សម្រាលកូន​នៅលើ​ផ្លូវ​បេតុង​ខាងត្បូង​សាលា សង្កាត់​ផ្សារកណ្តាល ប្រមាណ​200​ម៉ែត្រ ទទួលបាន​អង្ករ​២​ការុង​=១០០​គី​ទ្បូ​ក្រាម មី​០១​កេស​តូច ទឹកត្រី​០១​យួរ ទឹកស៊ីអ៊ីវ ០១ យួរ ត្រីខ​១២​កំប៉ុង ខ្ទឹម​ស​០១​គី​ទ្បូ​ក្រាម ស្កស​០២​គី​ទ្បូ​ក្រាម ទឹកដោះគោ​ខាប់​០៣​កំប៉ុង សាច់មាន់​០៤​គី​ទ្បូ​ក្រាម និង​ថវិកា​ចំនួន ១.៨៧០.០០០៛ (​មួយ​លាន​ប៉ែតសិប​ប្រាំពីរ​ម៉ឺន​រៀល​)​។ រីឯ​គ្រួសារ​ទី​២ ឈ្មោះ គួន កេត ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ មាន​ជំងឺ​រាំ​រ៉ៃ​ប្រចាំកាយ រស់នៅ​ជាមួយ​កូនប្រុស​តូច មានឈ្មោះ កេត កុយ ភេទ​ប្រុស អាយុ​៨​ឆ្នាំ ទទួលបាន អង្ករ​1​ការុង​=50​គី​ទ្បូ​ក្រាម​.​និង​ថវិកា​ចំនួន​95000 ៛(​កៅសិប​ប្រាំ​ម៉ឺន​រៀល​) ។​

​ទាំង​២​គ្រួសារ នេះ​រស់នៅ​ភូមិ​ផ្សារកណ្តាល សង្កាត់​ផ្សារណ្តាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ សកម្មភាព​បែប​នេះ​បានបង្ហាញ​ឃើញ​ពី​គំរូ​ដ៏​ល្អ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ឱ្យ​ចេះ​ជួយ​ចែករំលែក​គ្នា​ក្នុង​គ្រាអាសន្ន​ទីទាល់ក្រ ដែល​គួរឱ្យ​គោរព និង​យកតម្រាប់​តាម​៕

 

 

IMG-20160819-WA0023 IMG-20160819-WA0024 IMG-20160819-WA0025 IMG-20160819-WA0026

Filed in: ព័ត៌មានជាតិ