សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

កាន់តែ​ធ្ងន់​អនុ​ប្រធានាធិបតី​អ៊ីរ៉ង់​ឆ្លង​មេរោគ COVID-19 អា​រ៉ាប៊ីសាអូឌីត​ផ្អាក​វីសា​អ្នកទៅ​ម៉ៃ​កា​

កាន់តែ​ធ្ងន់​អនុ​ប្រធានាធិបតី​អ៊ីរ៉ង់​ឆ្លង​មេរោគ COVID-19 អា​រ៉ាប៊ីសាអូឌីត​ផ្អាក​វីសា​អ្នកទៅ​ម៉ៃ​កា​

​អ៊ីរ៉ង់​៖ លោកស្រី​ម៉ា​ស៊ូ​ម៉េអេ​តេ​កា​( Masoumeh Ebtekar)​អនុ​ប្រធានាធិបតី​របស់​អ៉ីរ៉ង់ ត្រូវបាន​ធ្វើតេស្ត​រកឃើញ​ថា ឆ្លង​ជំងឺ COVID-19 ដែល​បាន​ផ្តាច់​ជីវិត​ប្រជាពលរដ្ឋ​អ៊ី​រ៉ាង​កើន​ដល់​២៦​នាក់​ហើយ ។ នេះ​បើ​តាម​ការដកស្រង់​ការផ្សាយ​ចេញពី សារព័ត៌មាន CGTN នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០២០​។

​លោកស្រី​អេ​តេ​កា​( Ebtekar) គឺជា​អនុ​ប្រធានាធិបតី​អ៉ីរ៉ង់ទ​ទួលបន្ទុក​កិច្ចការ​ស្ត្រី​និង​គ្រួសារ​។ ក្នុង​ថ្ងៃ​ដដែល​នេះ ក៏​មាន​ព័ត៌មាន​ដែរ​ថា លោក Mojtaba Zonnour ដែលជា​ប្រធាន​គណៈកម្មការ​គោលនយោបាយ​ការបរទេស និង​សន្តិសុខ​ជាតិ​នៃ​សភា​អ៉ីរ៉ង់ ក៏​បាន​ឆ្លង​ផងដែរ បន្ទាប់​ពី​អនុរដ្ឋមន្ត្រី​សុខាភិបាល​អ៉ីរ៉ង់ លោក Iraj Harirchi ត្រូវបាន​ធ្វើតេស្ត​រកឃើញ​ថា មាន​ជំងឺ​នេះ កាលពី​ថ្ងៃ​អង្គារ៍​។​

​គួរ​ជម្រាប​ថា បើ​តាម​អាជ្ញាធរ​អ៉ីរ៉ង់ គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍​នេះ ក្នុង​ប្រទេស​អ៉ីរ៉ង់​មាន​អ្នក​ឆ្លង​ជំងឺ COVID-19 សរុប​កើន​ដល់​២៤៥​នាក់ ហើយ​ក្នុងនោះ​មាន​២៦​នាក់​បាន​បាត់បង់​ជីវិត ខណៈ​អ៉ីរ៉ង់​បាន​រកឃើញ​ករណី​ដំបូង​បំផុត​នៃ​អ្នក​ឆ្លង នៅ​ទីក្រុង Qom ភាគ​កណ្តាល ប្រទេស​កាលពី​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ​។​

​ទាក់ទង​និង​បញ្ហា​មេ​រោករាតត្បាត COVID-19 អាជ្ញាធរ​អារ៉ាប៊ីសាអ៊ូឌីត​បានប្រកាស​ផ្អាក ការផ្តល់ជូន​ទិដ្ឋាការ​ពិសេស អឺ​ម​រ៉ា​ហ៍ (Umrah) ជា​បណ្តោះអាសន្ន​ទៅដល់​ជន​បរទេស​នានា (​សាសនិក​ឥស្លាម​) ចូល​មក​ធ្វើបុណ្យ​នៅឯ​ទីក្រុង​មឹ​កកៈ (Mecca) និង​មា​ឌីណៈ (Madina) ដែល​ជាទី​សក្ការៈ​ធំ​បំផុត​ទាំង​ពីរ​របស់​សាសនិក​ឥស្លាម ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ COVID-19​។ នេះ​បើ​តាម​ការចេញផ្សាយ ដោយ​សារព័ត៌មាន Franch24 នា​យប់​ថ្ងៃ​ព្រហស្បតិ៍ ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០២០​។​

​ក្រសួងការបរទេស​អា​រ៉ាប៊ីសាអ៊ូឌីត​បាន​គូសបញ្ជាក់ថា ក្រសួង​កំពុង​រៀបចំ​ផ្អាក​ទិដ្ឋការស​ម្រាប់​ភ្ញៀវទេសចរ​ទាំងអស់ ដែល​មកពី​បណ្តា​ប្រទេស​នានា​ដែល​កំពុង​តែ​រង​នូវ​ការវាយប្រហារ ដោយ​វីរុស​ដ៏​កាច​សាហាវ COVID-19​។ គួរបញ្ជាក់​ថា ទិដ្ឋាការ Umrah គឺជា​ទិដ្ឋាការ​ពិសេស​ម្យ៉ាង ដែល​អារ៉ាប៊ីសាអ៊ូឌីត​ជា​ម្ចាស់​ទឹក​ម្ចាស់​ដី នៃ​ទីក្រុង​ដ៏​ពិសិដ្ឋ​បំផុត​ទាំងពីរ​របស់​បណ្តា​អ្នក​កាន់​សាសនា​ឥស្លាម នៅ​ទូទាំង​សកលលោក ផ្តល់ជូន​សាសនិក​ឥស្លាម ដើម្បី​ចូល​មក​ទស្សនា​ទីក្រុង​ទាំងពីរ​ខាងលើ ក្នុងន័យ​គោរព​ទីសក្ការៈ​តាម​បែប​សាសនា​ឥស្លាម​។​

Filed in: ព័ត៌មានជាតិ