សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

នៅ​បង់​ក្លា​ដែសមាន​ផ្លូវ​១​ខ្សែ ឈ្មោះ «​វិថី​ព្រះ​នរោត្តម សីហនុ​»

នៅ​បង់​ក្លា​ដែសមាន​ផ្លូវ​១​ខ្សែ ឈ្មោះ «​វិថី​ព្រះ​នរោត្តម សីហនុ​»

​ប្រទេស​បង់​ក្លា​ដែស​ ៖ ​វិថី​ឈ្មោះ​«Park Road» ដែល​ស្ថិតនៅ​តំបន់​ការទូត Baridhara ក្នុង​ក្រុង​ដា​ក្កា ប្រទេស​បង់​ក្លា​ដែស ត្រូវបាន​ប្តូរ​ទៅ​ជា​វិថី​មហាក្សត្រ​នរោត្តម​សីហនុ «King Norodom Sihanouk Road» ហើយ​ត្រូវបាន​សម្ពោធ​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០២០​។

​លោក​អឹម​ឌី​តា​ជុល​អ៊ីស្លាម​( Md Tajul Islam) រដ្ឋមន្ត្រី​ទទួលបន្ទុក​រដ្ឋាភិបាល​ក្នុង​តំបន់ អភិវឌ្ឍ​ជនបទ និង​សហប្រតិបត្តិការ បាន​ថ្លែង​ក្នុង​ពិធី​សម្ពោធ​នេះ​ថា​៖ បង់​ក្លា​ដែស និង​កម្ពុជា គឺ​មិត្ត​ដ៏​ល្អ ហើយ​ការសម្រេចចិត្ត​ប្តូរ​ឈ្មោះ​ផ្លូវ​នេះ គឺធ្វើឡើង​ផ្អែក​តាម​ការសន្យា​របស់​លោក Sheikh Hasina​។​

​សូមជម្រាបថា នៅ​កម្ពុជា​បានកំណត់​ផ្លូវ​មួយ​ខ្សែ​ក្នុង​រាជធានី​ភ្នំពេញ គឺ​ផ្លូវ​លេខ ៣៣៧ ដែល​បាន​ដាក់ឈ្មោះ​បិតា​ជាតិរ​បស់បង់​ក្លា​ដែស​គឺ «Bangabandhu SHEIKH MUJIBUR Rahman Road» ក៏​គ្រោង​នឹង​សម្ពោធ​នៅក្នុង​អំឡុង​ខែ​មេសា​ខាង​មុខ​នេះ​ផងដែរ​។​ការសម្រេច​ដាក់ឈ្មោះ​ផ្លូវ​ខាងលើនេះ គឺធ្វើឡើង​ក្នុង​អំឡុង​ទស្សនកិច្ច​លោកនាយក​រដ្ឋមន្ត្រី​បង់​ក្លា​ដែស Sheikh Hasina នៅ​កម្ពុជា កាលពី​ឆ្នាំ​២០១១​។​ប្រភព​៖ Dhakatribune

Filed in: អន្តរជាតិ