សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ភ្នំពេញ​អគ្គិ​ភយ័​ឆេះ​ផ្ទះ​អ្នកក្រ​ផ្ទួនៗ​ស្លាប់​មួយ​!

​ភ្នំពេញ​អគ្គិ​ភយ័​ឆេះ​ផ្ទះ​អ្នកក្រ​ផ្ទួនៗ​ស្លាប់​មួយ​!

ភ្នំពេញ​៖ រហូតមកដល់​ម៉ោង​ជាង​៨​យប់​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២០​នេះ អគ្គិភ័យ​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ នៅ​ក្បែរ​ស្ពាន​ជ្រោយចង្វារ ស្ថិត​ក្នុង​ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ បាន​រលត់​ទាំងស្រុង​ទៅ​វិញ​ហើយ ក្រោយ​ប្រើ​តឹក​រំលត់​អស់​ជា​១០០​ឡាន​។​

​ទោះជា​យ៉ាងណា​ក្នុង​ហេតុការណ៍​គ្រោះ​អគ្គិភ័យ​នេះ បាន​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​១២​ខ្នង ខណៈ​កម្លាំង​សមត្ថកិច្ច​បាន​ប្រើប្រាស់​ឡានទឹក ចំនួន​៤៦​គ្រឿង ប្រើ​ទឹក​អស់​ជាង​១០០​ឡាន​ទើប​អាច​គ្រប់គ្រង​បាន​ទាំងស្រុង​។​

​សូមបញ្ជាក់​ថា​កាលពី​វេលា​ម៉ោង ៩​និង​២០​នាទី​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២០ នៅតាម​បណ្តោយ​ផ្លូវ​រថភ្លើង​កែង និង​លេខ​៧០ ស្ថិតក្នុង​ក្រុម​១​ភូមិ​បាក់​ទូក​សង្កាត់​ទួល​សង្កែ​ទី​១​ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ​ផ្ទះ​ឈើ​ប្រក់​ស័ង្កសី​ចំនួន​១៥​ខ្នង ត្រូវបាន​អគ្គីភ័យ​ឆាបឆេះ​អស់​គ្មាន​សល់ ។​

​អាជ្ញាធរ​សង្កាត់​ខណ្ឌ​និង​សមត្ថកិច្ច​ចម្រុះ​បាន​ប្រ​ញ៉ាប់​ប្រ​ញ៉ាល់​ហៅ​រថយន្ត​ពន្លត់អគ្គិភ័​យ​ចុះជួយ​អន្តរាគមន៍​ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់​និង​បង្ការ​អគ្គីភ័យ​អស់​ជាច្រើន​គ្រឿង​ជាមួយនឹង​កម្លាំង​អាជ្ញាធរ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ធ្វើឲ្យ​អគ្គីភ័យ​រលត់ទៅវិញ​ក្នុង​រយៈពេល​ប្រមាណ​ជាង​១​ម៉ោង​ក្រោយមក​។​ប៉ុន្តែ​គួរឲ្យ​អាណោចអាធ័​មណាស់​ក្រោយ​អគ្គិភ័យរ​ល​ត់​ទាំងស្រុង​នោះ​គេ​បាន​ប្រទះឃើញ​សាកសព​ស្ត្រី​ម្នាក់​ស្លាប់​ដោយ​ឆេះ​ខ្លោច​មើល​មិន​យល់ ហើយ​ដែល​គេ​ស្គាល់​ថា ស្ត្រី​រងគ្រោះ​ឈ្មោះ អម ស្រីមុំ អាយុ​៣៥​ឆ្នាំ ស្នាក់នៅ​ក្នុង​បន្ទប់​ផ្ទះជួល​ដែល​ឆេះ​នោះ​។​

​របាយការណ៍​បឋម​ស្តីពី​ករណី​អគ្គីភ័យ​ឆាបឆេះ​ផ្ទះ​គឺ​បណ្តាល​អោយ​ឆេះ​ផ្ទះ​អស់​ចំនួន​១៥​ខ្នង​ផ្ទះ និង​៨០​បន្ទប់​ជួល​ដែល​មូលហេតុ​ដំបូង​គឺ​គេ​ដាក់​ការសង្ស័យ​ថា​បណ្តាលមកពី​ផ្ទុះ​កំប៉ុង​ហ្គាស ពេល​កំពុង​ដាំ​សម្លរ ទើប​បង្ក​ជា​អគ្គិភ័យ​ឆាបឆេះ​បែបនេះ ។​

​សូម​រំលឹក​ថា ផ្ទះ​ប្រជាពលរដ្ឋ​អម​តាម​ផ្លូវ​រថភ្លើង​សង់​ពី​ឈើ​ប្រក់​ស័ង្កសី​១៦​ល្វែង​ប្រមាណ​ជា​១៦៥​បន្ទប់ ស្មើ ១៦៥​គ្រួសារ ត្រូវ អគ្គិភ័យ ឆាបឆេះ​អស់​ទាំងស្រុង​កាលពី​វេលា​ម៉ោង​១ និង​៣០​នាទី​យប់​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​៦ ខែ​មករា ឆ្នាំ​២០២០ កន្លងទៅ ។​

Filed in: ព័ត៌មានជាតិ