សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​មេ​រោគកូ​វីត​១៩​ចម្លង​ចូលខ្លួន​អនុរដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​អ៊ីរ៉ង់​ក្នុងពេលដែល​កូរ៉េ​ជប៉ុន​ស្ទុះ​ឡើង​

​មេ​រោគកូ​វីត​១៩​ចម្លង​ចូលខ្លួន​អនុរដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​អ៊ីរ៉ង់​ក្នុងពេលដែល​កូរ៉េ​ជប៉ុន​ស្ទុះ​ឡើង​

ប្រទេស​អ៊ីរ៉ង់ ៖ អនុរដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​របស់​ប្រទេស​អ៊ីរ៉ង់​បាន​ឆ្លង​នូវ​ជំងឺ​រលាក​សួត​ថ្មី​បង្កឡើង​ដោយ​មេរោគ​កូរ៉ូណា​ថ្មី ឬ covid-19 ចំ​ពេល​ដែល​ប្រទេស​អ៊ីរ៉ង់​កំពុងតែ​មាន​ការឆ្លង​រាលដាល​ជំងឺ​នេះ​។​

​ទីភ្នាក់ងា​រពត៍​មាន​បារាំង​AFP កាលពី​ថ្ងៃ​ទី​២៥ ខែ​កុម្ភ​: ឆ្នាំ​២០២០​បានឲ្យដឹងថា​តាម​រយៈបណ្ដាញ​ទំនាក់ទំនង​សង្គម twitter លោក​អា​លី​រ៉េ​ហ្សា​វ៉ា​ហាហ្សា​ដេ​( Alireza Vahabzadeh )​ទីប្រឹក្សា​ព័ត៌មាន​របស់​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​អ៊ីរ៉ង់​បានបញ្ជាក់​ថា ការ​ធ្វើ​តេស្ត​មេរោគ​ចំពោះ​រូប​លោក​ឧបការី​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល Harirchi ដែលជា​អ្នក​ឈាន​មុខ​គេ​នៅ​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​ជំងឺ covid-19 នោះ លទ្ធផល​”​វិជ្ជមាន​” ។​

​ប្រភព​បាន​បញ្ជាក់ថា លោក Iraj Harirchi មាន​អាការៈ​ក្អក​ជាប្រចាំ ហើយ​មាន​បែកញើស​អំឡុងពេល​ធ្វើ​សន្និសីទកាសែត​មួយ​កាលពី​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០២០ ជាមួយ​អ្នកនាំពាក្យ​រដ្ឋាភិបាល Ali Rabiei ។​នៅក្នុង​អំឡុងពេល​ធ្វើ​សន្និសីទកាសែត​នោះ លោក Harirchi បាន​បដិសេធ​ការលើកឡើង​របស់​សមាជិក​សភា​អ៊ីរ៉ង់​ដែល​បាន​អះអាង​ថា មនុស្ស​ជាង ៥០​អ្នក​បាន​ស្លាប់​ដោយសារ​តែ​ជំងឺ covid-19 ស្ថិត​នៅ​ទីក្រុង Qom ។ លោក Harirchi បាន​អះអាង​ថា លោក​នឹង​លាលែង​ចេញពី​តំណែង បើសិន​ការលើកឡើង​របស់​អ្នកតំណាងរាស្ត្រ​ពិតជា​ត្រឹមត្រូវ​ប្រាកដ​មែន​នោះ​។​

​នៅ​ថ្ងៃ​ទី​២៥ ខែ​កុម្ភ​: ឆ្នាំ​២០២០ អ៊ីរ៉ង់​បានបញ្ជាក់​ថា​អ្នកជំងឺ​៣​នាក់​បន្ថែម​ទៀត​បាន​បាត់បង់​ជីវិត​ដោយសារ​តែ​ជំងឺ​កូណា​ថ្មីឬ covid-19 និង​មាន​អ្នក​ឆ្លង​ថ្មី​ចំនួន​៣៤​ករណី ធ្វើ​ឱ្យ​នៅ​ទូទាំង​ប្រទេស​មាន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​នេះ​ចំនួន​១៥​នាក់ និង​ឆ្លង​សរុប​៩៥​នាក់​ហើយ​។​

​សូមបញ្ជាក់ថា​នៅ​ប្រទេស​កូរ៉េខាងត្បូង​ចំនួន​អ្នក​ឆ្លង​ជំងឺ​Covid-19 បាន​កើនឡើង​ដល់​ជិត​៩០០​នាក់​ហើយ ដែល​ធ្វើឲ្យ​ប្រទេស​នេះ​ប្រកាសអាសន្ន​កម្រិត​ខ្ពស់ ខណៈ​អ្នកស្លាប់​កើនឡើង​ដល់​ជិត​១០​នាក់​។ តាម​ពីក្រោយ​ក៉ូ​រ៉េគឺ​ប្រទេស​ជប៉ុន​ក៏​កំពុងតែ​រាល​ដាល​ខ្លាំង​ប្រហាក់ប្រហែល​គ្នា​នេះ​ដែរ ខណៈ​នៅ​ចិន​ដែល​ជា​ប្រទេស​ដើមចម​ហាក់ដូចជា​នៅ​ទ្រឹង​ទៅវិញ​។ ប៉ុន្តែ​អ្នក​ស្លាប់​បាន​កើនឡើង​ដល់ ២ ៦៦៣​នាក់ និង​អ្នក​ដែល​បាន​ឆ្លង​ជំងឺ​នេះ​កើន​ដល់ ៧៧ ៦៥៨​នាក់​។ អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ប្រកាស​ជា​ថ្មី​នៅ​ថ្ងៃ​ទី​២៥​កុម្ភៈ​ថា ពិភពលោក​គួរតែ​ត្រៀម​លក្ខណៈ​ឲ្យ​រួច​ជា​ស្រេច​ដើម្បី​ប្រឈមមុខ​នឹង​លទ្ធភាព​ផ្ទុះឡើង​នៃ​ជំងឺ COVID-19 ដែល​ក្លាយទៅជា​ជំងឺ​រាតត្បាត​ជា​សកល​នេះ​៕

Filed in: អន្តរជាតិ