សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

តែងតាំង​លោក​តាន់ ម៉េង​ឆាង ដែល​សម្បូរ​រឿងអាស្រូវ​ច្រើន​ធ្វើជា​ប្រធានការិយាល័យ​ប​សុព្យ​បាល​ខេត្ត ធ្វើឲ្យ​កូនចៅ​ក្តៅក្រហាយ​!

តែងតាំង​លោក​តាន់ ម៉េង​ឆាង ដែល​សម្បូរ​រឿងអាស្រូវ​ច្រើន​ធ្វើជា​ប្រធានការិយាល័យ​ប​សុព្យ​បាល​ខេត្ត ធ្វើឲ្យ​កូនចៅ​ក្តៅក្រហាយ​!

(​កំពង់ធំ​)៖ មាន​មន្ត្រីរាជការ​នៅក្នុង​ការិយាល័យ ផលិតកម្ម និង​បសុព្យាបាល​ខេត្តកំពង់ធំ​មិន​ទទួល​លោក តាន់ ម៉េង​ឆាង ធ្វើជា​ប្រធាន​ការិយាល័យ​ទេ​ដោយហេតុ​ថា​មន្ត្រី​រូប​នេះ​ធ្លាប់​បាន​បង្ក​ជម្លោះ ជាមួយ​ថ្នាក់ដឹកនាំ​នៃ​ការិយាល័យ​និង​ញុះញង់​ឲ្យ​មន្ត្រី​ទាំងអស់ ឈ្លោះ​គ្នា​ព្រមទាំង​បង្ក​ជម្លោះ​ជាមួយ​អាជីវករ​ដឹកជញ្ជូន​ផល​អនុផល​ពី​សត្វ​និង​អាជីវករ​ពិឃាតសត្វ​ថែមទៀត​ផង​។

​នេះ​បើ​យោង​តាម​ការ​បង្ហោះ​នៅក្នុង​គណនី​ហ្វេ​សប៊ុក​លោក ពេជ្រ ស្រស់ បាន​បង្ហោះ​ថា​៖​ការ​បែកធ្លាយ​ពី​មន្ត្រីរាជការ​នៅក្នុង​ការិយាល័យ ផលិតកម្ម និង​បសុព្យាបាល​ខេត្តកំពង់ធំ​មិន​ទទួល​លោក តាន់ ម៉េង​ឆាង​ធ្វើជា​ប្រធាន​ការិយាល័យ​នោះទេ ហើយ​ពួកគេ​នឹង​មិន​ចូល​ធ្វើការ​នោះឡើយ បើ​មិន​ដក​លោក​តាន់ ម៉េង​ឆាង ចេញ​ទេ​នោះ ។​

​មន្ត្រីរាជការ​ដែល​មិន​ពេញចិត្ត​និយាយថា​គេ នឹង​មិន​សហការ​ជាមួយ​លោក តាន់ ម៉េង​ឆាង និង​ពហិការ​មិន​ចូល​ធ្វើការ​ឡើយ និង​ថែម​ទាំង​មិន​សហការ​ជាមួយ​មន្ត្រី​តាម​បណ្តា​ស្រុក​ថែមទៀត​ផង​។​មន្ត្រី​ភាគច្រើន​នៅក្នុង​អង្គភាព​សង្ឃឹង​ថា​ឯកឧត្តម​សុ​ខ លូ​អភិបាលខេត្ត​កពង់​ធំ​ច្បាស់​ជា​ជួយ​សម្រួល​ការងារ​នេះ​ជូន​ពួកគាត់​ជាក់​ជា​មិនខានឡើយ​៕

Filed in: ព័ត៌មានជាតិ