សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​បរិស្ថាន​ទាមទា​អាជ្ញា​ខេត្ត​ព្រះវិហ៊ារ​ស្វែងរក​អ្នកដុត​ស្ពាន​មក​ដាក់ទោស​តែ​ខេត្ត​ថា​ភ្លើងព្រៃ​ឆេះ​តើ​គ្មាន​អ្នកណា​ដុត​ទេ​!

​បរិស្ថាន​ទាមទា​អាជ្ញា​ខេត្ត​ព្រះវិហ៊ារ​ស្វែងរក​អ្នកដុត​ស្ពាន​មក​ដាក់ទោស​តែ​ខេត្ត​ថា​ភ្លើងព្រៃ​ឆេះ​តើ​គ្មាន​អ្នកណា​ដុត​ទេ​!

ព្រះវិហ៊ា ៖ លោក ប្រាក់ សុវណ្ណ អភិបាល​ខេត្ត​ព្រះវិហារ​បាន​ប្រាប់​កាសែត​តាម​ទូរស័ព្ទ​ថា​ស្ពានឈើ​ដែល​ឆេះ​នៅ​ចន្លោះ​ភូមិ​សុច និង​ភូមិ​ត្រពាំង​ធ្លក ឃុំ​ស្ដៅ ស្រុក​សង្គម​ថ្មី​គឺ​ដោយ​ភ្លើង​ឆេះ​ព្រៃ ពេល​នេះ​ខេត្ត​អាច​ម្ចាស់ការ​ខ្លួនឯង​បាន​ក្នុង​ការស្ថាបនា​ស្ពាន​នេះ​ឡើង​វិញ​។

​ឯ​លោក សំ លាង​ទ្រី ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​ក៏បាន​ប្រាប់​ឲ្យដឹង​ដែរ ថា មន្ទីរ​បាន​ត្រៀម​ស្ថាបនា​ស្ពាន​ចំនួន​៣​កន្លែង​តាម​បណ្ដោយ​ផ្លូវលំ​សហគមន៍​នេះ ហើយ​ស្ពាន​ដែល​ឆេះ​នេះ មិនមែន​ជា​ស្ពាន​ចូល​ទៅ​ផ្ទះ​លោក បេន នោះទេ ព្រោះ​ត្រូវ​ឆ្លងកាត់​ភូមិ​២​ទៀត​។ ការស្ថាបនា​ស្ពាន​នៅ​តំបន់​នោះ ក៏​មាន​ការចូលរួម​ពី​ខាង​មន្ទីរ​បរិស្ថាន​ផងដែរ ក្នុង​ការផ្គត់ផ្គង់​ឈើ ដើម្បី​សាងសង់ ហើយ​បន្ថែម​លើ​នេះ​មន្ទីរ​សាធារណការ​ក៏​បាន​ស្នើសុំ​ទៅ​លោក ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួង​សាធារណការ តាមរយៈ​លោក គង់ វិមាន អនុរដ្ឋលេខាធិការ និង​ជា​នាយក​ខុទ្ទកាល័យ​ក្រសួង ដើម្បី​ជួយ​ផ្គត់ផ្គង់​ដែក​ស្ពាន​បន្ថែមទៀត ដើម្បី​សាងសង់​ស្ពាន​ទាំងនេះ​ឱ្យ​មាន​គុណភាព​ស្ពាន​កាន់តែ​រឹងមាំ និង​ងាយ​ចរាចរណ៍​ឆ្លងកាត់ ហើយក៏​ទទួល​បាន​ការឯកភាព​ហើយ​ដែរ​។​

​សូម​បញ្ជាក់​ដែរ​ថា​ករណីយ៍​ភ្លើង​ឆេះ​ស្ពាន់​នេះ​ក្រសួង​បរិស្ថាន​បាន​ប្រកាស​ថា​នឹង​សម្របសម្រួល ចូលរួម​គាំទ្រ​ផ្តួចផ្តើម​កសាង​បេតុង​ជំនួស​ស្ពានឈើ​២​កន្លែង ដែល​ត្រូវបាន​ភ្លើង​ឆេះ​នៅក្នុង​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ត្នោត ភ្នំ​ពក ស្ថិតក្នុង​ភូមិសាស្ត្រ​ស្រុក​សង្គម​ថ្មី ខេត្ត​ព្រះវិហារ​។ ស្ពានឈើ​ទាំង​២​កន្លែង​ដែល​ត្រូវ​បាន​ឆេះ​ក្នុង​ខែ​កុម្ភៈ​នេះ គឺជា​ច្រក​ចេញចូល​ទៅ​ដែន​ជម្រក​សត្វព្រៃ តំបន់ភ្នំ​ត្នោត​។​

​ក្រសួងរិស្ថាន​បានចុះ​អនុស្សរណៈ​យោគយល់​ជាមួយ BeeTreed ដែល​មាន​លោក បេន ដាវី​ស ជនជាតិ​អាមេរិកកាំង​ជា​តំណាង​ដើម្បី​ចូលរួម​គ្រប់គ្រង និង​អភិរក្ស​តំបន់​នោះ​។ នេះ​គឺជា​ការ​ថ្លែង​ឱ្យដឹង​របស់ លោក នេត្រ ភ​ក្ត្រា រដ្ឋលេខាធិការ និង​ជា​មន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន ឱ្យដឹង​នៅ​ថ្ងៃទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០២០ នេះ​។​សប្បុរជន​ដែល​មាន​សមានចិត្ត​ចូលរួម​ជួយ​កសាង​ស្ពានបេតុង​ក៏ដូចជា ជួយ​គាំទ្រ​ដល់​ក្រុមគ្រួសារ​លោក បេន ដាវី​ស នៅពេល​នេះ​រួមមាន​លោក​ឧកញ៉ា ស្រី ចាន់ថន លោក​ឧកញ៉ា ហ៊ុន ជា រួម​នឹង​សប្បុរសជន​ផ្សេងទៀត​។​

​សប្បុរសជន​ផ្សេងទៀត ដែល​មាន​សមានចិត្ត​ស្រឡាញ់​ធនធានធម្មជាតិ និង​ការងារ​អភិរក្ស​នៅ​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ត្នោត ភ្នំ​ពក អាច​ចូលរួម​ជាមួយ​ក្រសួង​បរិស្ថាន ក្នុង​ការងារ​នេះ​។ លោក នេត្រ ភក្ត្រា​ឲ្យដឹងថា តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ត្នោត ភ្នំ​ពក ដែល​ស្ថិត​នៅក្នុង​ស្រុក​សង្គម​ថ្មី ខេត្ត​ព្រះវិហារ និង​ខេត្ត​សៀម​រាម មាន​ទំហំ​ផ្ទៃដី​សរុប ៤២ ០៩៧ ហិកតា​ដែល​ក្នុងនោះ​លោក បេន ដាវី​ស បាន​ទទួល​ការអនុញ្ញាត​ពី​ក្រសួង​បរិស្ថាន គ្រប់គ្រង និង​អភិរក្ស​លើ​ផ្ទៃដី​ចំនួន​ជាង​៧​ពាន់​ហិកតា ដែល​មាន​សក្តានុពល​ធ​ន​ធាន​ធម្មជាតិ និង​ជីវៈចម្រុះ​ច្រើន​ប្រភេទ​។​

​រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន បានឱ្យដឹងថា ទន្ទឹម​នឹង​ផ្តល់​កិច្ចសហការ​អភិរក្ស​ធ​ន​ធាន​ធម្មជាតិ​នៅ​តំបន់​នោះ ក្រសួង​បរិស្ថាន​តាមរយៈ​មូលនិធិ​បរិ​ស្ថាន និង​សង្គម​បាន​ផ្តល់​កញ្ចប់​ថវិកា​ចំនួន​២​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ សម្រាប់​រយៈពេល ៥​ឆ្នាំ ដោយ​បាន​ចាប់ផ្តើម​អនុវត្ត​ពី​ដើម​ឆ្នាំ​២០១៩​មក ដើម្បី​លោក បេន ដាវី​ស ប្រើប្រាស់​ក្នុង​ការងារ​គ្រប់គ្រង និង​អភិរក្ស​ធនធានធម្មជាតិ​នៅក្នុង​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ត្នោត ភ្នំ​ពក​នេះ​។​

​យោងតាម​របាយការណ៍​ពី​ក្រសួង​បរិស្ថាន នៅក្នុង​រយៈពេល ២ ឆ្នាំ​ចុងក្រោយ​នេះ ស្ពាន​ចំនួន​៤ ត្រូវបាន​ភ្លើង​ឆេះ​បំផ្លាញ​ដែល​ស្ពាន​នី​មួយៗ​មាន​ប្រវែង​ប្រមាណ​៥០ ម៉ែត្រ ឬ​វែង​ជាង​នេះ​ក្នុងនោះ​ស្ពានឈើ​ចំនួន​២ ត្រូវ​បាន​លួច​ដុត​នៅក្នុង​ខែ​កុម្ភៈ ឆ្នាំ ២០២០ នេះ​។ លោក រដ្ឋលេខាធិការ​កនរ​សួង រិ​ស្ថាន សូម​ស្នើ​ឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ធ្វើការ​ស៊ើបអង្កេត ស្វែងរក​មូលហេតុ​ឱ្យបាន​ច្បាស់លាស់​នៃ​ការឆេះ​ស្ពាន​នេះ ហើយ​បើ​មាន​អ្នក​លួច​ដុត ត្រូវ​ស្វែងរក​មុខ​ជនខិលខូច​ដែល​លួច​ដុត​ស្ពានឈើ​នេះ​ដើម្បី​យក​មក​ផ្តន្ទាទោស​តាមច្បាប់​។​

​ផ្ទុយទៅវិញ​ខាង​អាជ្ញាធរ​ខេត្ត​ព្រះវិហា​រ​បញ្ជាក់ថា ពុំ​មាន​ការ​ដុត​ព្រៃ​ណាមួយ​កើតឡើង​ទេ ហើយ​រវាង​លោក បេន និង​អាជ្ញាធរ គឺ​បាន​ទំនាក់ទំនង​គ្នា​ជាប់​រហូត​មក​ក្នុង​កិច្ច​ការពារ​ព្រៃឈើ និង​សហគមន៍​នៅ​តំបន់​នោះ​?​។​

Filed in: ព័ត៌មានជាតិ