សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​តៃកុង​ឡាន​ដឹក​ដី​ទា​ហ៊ាន​ទាស់សម្តី​ជាមួយ​តៃកុង​ឡាន​ដឹក​ដី​ស៊ីវិល​កាប់​គ្នា​ហុយ​ដី​ចាប់ខ្លួនបាន​មួយ​!?

​តៃកុង​ឡាន​ដឹក​ដី​ទា​ហ៊ាន​ទាស់សម្តី​ជាមួយ​តៃកុង​ឡាន​ដឹក​ដី​ស៊ីវិល​កាប់​គ្នា​ហុយ​ដី​ចាប់ខ្លួនបាន​មួយ​!?

ខេត្ត​ព្រៃវែង ៖ មន្ត្រី​យោធា​កងវិស្វកម្ម​ក្រសួង​ការពារ​ជាតិ​ម្នាក់ បាន​លើកគ្នា​ប្រមាណ​ជា ១០​នាក់ ទៅ​កាប់​និង​វាយ​ប្រជាពលរដ្ឋ​ដល់​ផ្ទះ បង្ក​ការភ្ញាក់ផ្អើល​ដល់​កម្លាំង​នគរបាល​ស្រុក​ពាម​ជរ ចុះ​ទៅ​អន្តរាគមន៍​ចាប់ខ្លួន​បាន​ម្នាក់ ចំណែក​បក្ខពួក​ផ្សេងទៀត​នាំគ្នា​រត់គេចខ្លួន​បាត់អស់ កាលពី​វេលា​ម៉ោង ២ និង​៣០​នាទី​រសៀល ថ្ងៃទី​២៣ ខែ​មករា ឆ្នាំ​២០២០ នៅ​ភូមិ​ពងទឹក ឃុំ​ក្រាំង​តា​យ៉ង ស្រុក​ពាម​ជរ ខេត្ត​ព្រៃវែង ។

​លោក​វរសេនីយ៍ឯក ជា ហេង អធិការនគរបាល​ស្រុក​ពាម​ជរ បានឲ្យដឹងថា កម្លាំង​សមត្ថកិច្ច​បាន​ចាប់ខ្លួន​ជនដៃដល់​ម្នាក់​ឈ្មោះ សោ សុផល ហៅ​ស្វិត ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជា​មន្ត្រី​យោធា នៃ​កងវិស្វកម្ម​ក្រសួងការពារជាតិ ហើយ​បាន​ប្រគល់ជូន​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ក្រាំង​តា​យ៉ង ។​

​ប្រភព​បញ្ជាក់ថា រឿង​ដែល​ឈាន​ដល់​ប្រើ​អំពើហិង្សា​នេះ គឺ​កាលពី​យប់​ថ្ងៃទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០២០ កន្លងទៅនេះ មាន​កម្មវិធី ខន​សឺត​មួយ ស្ថិតនៅ​ភូមិ​តា​ហ៊ុយ ឃុំ​កំពង់​ប្រសាទ ជាប់​ព្រំប្រទល់ និង​ឃុំ​ក្រាំង​តា​យ៉ង ។ ក្នុង​ពិធី​នោះ​ផឹកស៊ី​រហូត​ទាស់សម្តី​គ្នា​បន្តិចបន្តួច ។ លុះដល់​ព្រឹក​ឡើង​ភាគី​ទាំងពីរ បាន​ដឹក​ដី​តាម​ផ្លូវ​តែ​មួយ ដោយ​ក្រុម​ប្រជាពលរដ្ឋ​ក៏​មាន​រថយន្ត​ដឹក​ដី​ដែរ ហើយក៏​បាន​សួរ​ឌឺដង​ដាក់គ្នា​ជាមួយ​ក្រុម​ជនដៃដល់​ថា យប់មិញ​មានរឿង​អី​? ទើប​បង្ក​ជា​ហិង្សា​ដាក់គ្នា ខណៈ​ដែល​ក្រុម​កងវិស្វកម្ម​លើក​គ្នា​ប្រមាណ​ជា​១០​នាក់ ប្រដាប់​ដោយ​កាំបិត ; ដំបង ដេញ​វាយ​ក្រុម​ប្រជាពលរដ្ឋ រហូតមក​ដល់​ផ្ទះ​បង្ក​ការភ័យខ្លាច​ដល់​អ្នកភូមិ បាន​រាយការណ៍​ប្រាប់​អជ្ញាធរ​មាន​សមត្ថកិច្ច ចុះមក​ជួយ​ធ្វើ​អន្តរាគមន៍​តែ​ម្តង ។​

Filed in: សន្តិសុខសង្គម