សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សម្តេច​តេជោ​ប្រកាស​វិធា​ន​ការ​ជួយ​កម្មករ​និង​សណ្ឋាគារ​នៅ​សៀមរាប​ពេល​មាន​វិបត្តិ​

សម្តេច​តេជោ​ប្រកាស​វិធា​ន​ការ​ជួយ​កម្មករ​និង​សណ្ឋាគារ​នៅ​សៀមរាប​ពេល​មាន​វិបត្តិ​

ភ្នំពេញ​៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០២០​នេះ បាន​ដាក់ចេញ​នូវ​វិធានការ​បន្ទាន់​នានា ដើម្បី​ជួយ​ដល់​កម្មករ និយោជិត​ក្នុង​វិស័យ​កាត់ដេរ ដែល​ទទួល​ផលប៉ះពាល់ ដោយ​ការខ្វះខាត​វត្ថុធាតុដើម​សម្រាប់​ផលិត នឹង​ទទួលបាន​ការឧបត្ថម្ភ​ប្រាក់​ចំនួន​១២០​ដុល្លារ សម្រាប់​រយៈពេល​៦​ខែ និង​លើក​ពន្ធ​ផ្ទះសំណាក់​សណ្ឋាគារ​នៅ​ខេត្តសៀមរាប ។

​ថ្លែង​សារ​ពិសេស​មួយ ជូន​ជនជាតិ​ខ្មែរ​ទាំងអស់ ពាក់ព័ន្ធ​ស្ថានភាព​ថ្មីៗ​ចុងក្រោយ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែ​កុម្ភៈ​នេះ នៅ​វិមាន​សន្តិភាព​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា «​សម្រាប់​រោងចក្រ សហគ្រាស ដែល​ផ្អាក​សកម្មភាព​ផលិត​រយៈពេល​ខ្លី ដោយ​ខ្វះខាត​វត្ថុធាតុដើម រោងចក្រ សហគ្រាស ត្រូវ​ចេញ​ប្រាក់ខែ​ចំនួន​៤០​ភាគរយ នៃ​ប្រាក់ខែ​អប្បរ​មា​របស់​កម្មករ​និយោជិត ដែល​មាន​ចំនួន​១៩០​ដុល្លារ​អាមេរិក សម្រាប់​ឆ្នាំ​២០២០ ខណៈ​រាជរដ្ឋាភិបាល​នឹង​ចូលរួម​ចំណែក​២០​ភាគរយ នៃ​ប្រាក់ខែ​អប្បរ​មា​បន្ថែម សរុប​៦០​ភាគរយ នៃ​ប្រាក់ខែ​អប្បបរមា ដែល​ប្រហែល​ជា​១២០​ដុល្លារ​ក្នុង​១​ខែ​។ ដើម្បី​បាន​ទទួល​នៅ​ការឧបត្ថម្ភ​នេះ ក្មួយៗ​ជា​កម្មករ និយោជិត ត្រូវ​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ខ្លីៗ រវាង​ពី​១​ទៅ​២​សប្តាហ៍ ដែល​រៀបចំ​ដោយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​»​។​

​សម្តេច​តេជោ​បន្តថា រាជរដ្ឋាភិបាល​ក៏​មាន​ផ្តល់​សេវា​ជួយ​រក​ការងារ​ឲ្យ​កម្មករ​ធ្វើ តាមរយៈ​ទីភ្នាក់ងារ​មុខរបរ (NEA) ដែល​អាច​ជំរុញ​កម្មករ​-​និយោជិត ដែល​បាត់បង់​ការងារ​ឲ្យ​ចាប់​យក​ការងារ​បាន​ឆាប់រហ័ស​ផង​ដែរ​។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល បានអនុញ្ញាត​ឲ្យ​រោងចក្រ មិន​បង់ប្រាក់​វិភាគទាន​ធានារ៉ាប់រង​របប​ហា​នី​ភ័យ​ការងារ និង​ថែ​ទាំង​សុខភាព (​បស​ស​) ក្នុង​កំឡុង​ពេល​រោងចក្រ​ព្យួរ​អាជីវកម្ម​នោះ​ទេ​។​

​ដោយ​មិន​និយាយ​ពី​EBA​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​បញ្ជាក់ថា ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ COVID-19 ផលប៉ះពាល់​ដល់​ផ្នែក​សំខាន់ៗ​របស់​កម្ពុជា ៖«​ដូច​ប្រទេស​ដទៃ​ទៀត​នៅក្នុង​តំបន់ ជំងឺ COVID-19 នេះ ក៏មាន​ផល​ប៉ះពាល់​មក​លើ​វិស័យ​សំខាន់ៗ​នៃ​សេដ្ឋកិច្ច​កម្ពុជា​ដែរ ដែល​ក្នុងនោះ តាម​ការវាយតម្លៃ​បឋម មាន​វិស័យ​ពី​រង​ផង​ប៉ះពាល់​ធ្ងន់​ជាងគេ គឺ​ទី​១៖ វិស័យ​ទេសចរណ៍ ដោយ​មូលហេតុ អ្នកទេសចរ​មាន​ការភ័យខ្លាច​លែង​ហ៊ាន​ធ្វើ​ដំណើរ​កម្សាន្ត និង​ការបិទ​ជើងយន្តហោះ និង​ទី​២៖ វិស័យ​កាត់ដេរ ដោយសារ​ការ​ខ្វះ​វត្ថុធាតុដើម ត្បិត​រោងចក្រ​មួយចំនួន​នៅ​ប្រទេស​ចិន មិនទាន់​បើក​ដំណើរការ​ឡើងវិញ​ជា​ប្រក្រតី​»​។​

​ដើម្បី​ជា​ផ្នែក​មួយ​ជួយ​ស្រោចស្រង់ ដល់​វិស័យ​ទេសចរណ៍ ក្នុង​ខេត្ត​សៀមរាប សម្តេច​តេជោ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​សម្រេច​លើកលែង​នូវ​ការបង់ពន្ធ​ប្រចាំខែ​គ្រប់​ប្រភេទ​របស់​សណ្ឋាគារ និង​ផ្ទះសំណាក់ ដែល​បាន​ចុះបញ្ជី​ជាមួយ​អគ្គនាយកដ្ឋាន​ពន្ធដារ និង​មាន​សកម្មភាព​អាជីវកម្ម ក្នុង​ខេត្ត​សៀមរាប រយៈពេល​៤​ខែ ចាប់​អនុវត្តន៍​ពី​ខែ​កុម្ភៈ ដល់​ខែ​ឧសភា ឆ្នាំ​២០២០​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា​ទៀតថា អាជីវកម្ម​សណ្ឋាគារ​និង​ផ្ទះសំណាក់ នៅតែ​មាន​កាតព្វកិច្ច​ដាក់​លិខិត​ប្រកាស​ពន្ធអាករ និង​ប្រើប្រាស់​ប្រព័ន្ធ​អន​ឡា​ញ សម្រាប់​គ្រប់គ្រង​អាការ​លើ​តម្លៃ​បន្ថែម (E-VAT) ជា​រៀងរាល់​ខែ ក្នុង​រយៈពេល​លើកលែង​ពន្ធ​នេះ​។​

​សម្តេច​តេជោ ហ៊ុន សែន ៖ «​ការលើកលែង​ពន្ធ​នេះ គឺ​មានន័យថា​រដ្ឋ​ទទួល​បង់ពន្ធ​ជំនួស ព្រោះ​យើង​ធ្លាប់​បាន​បង់ពន្ធ​ហើយ នៅទីនេះ ប្រើ​ពាក្យ​លើកលែង​ការបង់ពន្ធ​ដើម្បី​ឲ្យ​ស្រួល​ស្តាប់ ប៉ុន្តែ​ធាតុ​ពិត​របស់​វា​គឺ​រដ្ឋ​បង់ពន្ធ​ជំនួស ហើយ​អ្វី​ដែល​យើង​ធ្វើ​នៅពេលនេះ មិន​គ្របដណ្តប់​ទូទៅ​នោះ​ទេ អ្វី​ដែល​សំខាន់ គឺ​យើង​ធ្វើ​នៅ​ខេត្តសៀមរាប ដែល​ជា​ខេត្ត​មួយ​ភ្ញៀវទេសចរ​បរទេស​ធ្លាប់​មក​កាន់​ទីនោះ ប៉ុន្តែ​ឥឡូវនេះ​ភ្ញៀវទេសចរ​មក​កាន់​ទីនោះ គឺ​ធ្លាក់ចុះ​ដល់​កម្រិត​មួយ​យ៉ាងខ្លាំង​»​។​

​ក្រៅពី​វិធានការ​លើកលែង​ផ្នែក​ពន្ធ​នេះ មាន​វិធានការ​មួយចំនួនទៀត ត្រូវបាន​ដាក់ចេញ​ដោយ​សម្តេច​តេជោ ហ៊ុន សែន ដើម្បី​ស្រោចស្រង់​វិស័យ​ទេសចរណ៍ រួម​មាន​ការជ្រើសរើស​យក​ខេត្តសៀមរាប សម្រាប់​រៀបចំ​កិច្ចប្រជុំ​ផ្សេងៗ​, ជំរុញ​ឲ្យ​ក្រសួង​ទេសចរណ៍ និង​ស្ថាប័ន​ពាក់ព័ន្ធ បើក​យុទ្ធនាការ​រៀបចំ​សកម្មភាព និង​ព្រឹត្តិការណ៍​ទាក់ទាញ​ផ្សេងៗ​ក្នុង​ខេត្ត​សៀមរាប​, ការបង្កើន​ចំនួន​ថ្ងៃ​ចូល​ទស្សនា​តំបន់​អង្គរ ជូន​ភ្ញៀវ​ទេសចរ ដែល​ទិញ​សំបុត្រ​ចូល​ទស្សនា និង​បណ្តុះបណ្តាល​ជំនាញ​ជូន​ដល់​កម្មករ និង​យោ​ជិត ដែល​បាត់បង់​ការងារ​ក្នុង​វិស័យ​ទេសចរណ៍​ជា​ដើម​។​

Filed in: ព័ត៌មានជាតិ