សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ដល់​ពេល​កម្ពុជា​ព្រលះ​ម៉ាឡេស៊ី​វិញ​ម្តង​រឿង​ស្ត្រី​ជនជាតិ​អាមេរិក​អាយុ​៨៣​ឆ្នាំ​មាន​វិរុស​កូរ៉ូណា​!

ដល់​ពេល​កម្ពុជា​ព្រលះ​ម៉ាឡេស៊ី​វិញ​ម្តង​រឿង​ស្ត្រី​ជនជាតិ​អាមេរិក​អាយុ​៨៣​ឆ្នាំ​មាន​វិរុស​កូរ៉ូណា​!

ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​ទី​២១​ខែ​កុម្ភៈ​ក្រសួង​សុខាភិបាល​កម្ពុជា ប្រកាស​ពី​ភាពមិនប្រក្រតី នៃ​ការ​ធ្វើ​តេស្ត​វិជ្ជមាន​វីរុស​ខូ​វីដ​-១៩( Covid-19 )​លើ​ស្ត្រី​ជនជាតិ​អាមេរិក ដោយ​អាជ្ញាធរ​ម៉ាឡេស៊ី​។

​ការប្រកាស​របស់​ក្រសួង​សុខភិបាល​ខ្មែរ​និយាយ​ថា​៖ ឧបនាយករដ្ឋមន្ត្រី ម៉ា​ឡរ​ស៊ី​Wan Azizah Wan Ismail បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​២១​ខែ​កុម្ភៈ​នេះ ថា ស្ត្រី​ជនជាតិ​អាម៉េរិក​អាយុ​៨៣​ឆ្នាំ ដែល​បច្ចុប្បន្ន​កំពុង​ស​ម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ Sungai Buloh ត្រូវបាន​ធ្វើតេស្ត​ម្តង​ហើយ​ម្តងទៀត ហើយ​លទ្ធផល​បានបង្ហាញ​ថា លោកស្រី​មិន​មាន​ផ្ទុក​វីរុស​នេះ​ទៀត​ទេ​។ នេះ​បើ​យោង​តាម​ការផ្សាយ​លើ​គេហទំព័រ The Straits Times ។​

​លោក​បាន​ឱ្យដឹងថា «​ការ​ធ្វើ​តេស្ត​របស់​លោក​ស្រី​បាន​ទទួល​លទ្ធផល​អវិជ្ជមាន​។ ទោះយ៉ាងណា លោកស្រី​នៅតែ​ត្រូវបាន​គេ​រក្សា​ទុក​ឲ្យនៅ​មន្ទីរពេទ្យ ពីព្រោះ​លោក​ស្រី​មិន​មាន​សុខភាព​ល្អ​នៅឡើយ​ទេ ហើយ​នៅតែ​មាន រោគសញ្ញា​ផ្សេង​។​នៅពេល​ដែល​ណា​ដែល​លោកស្រី​លែង​មាន​រោគសញ្ញា​ហើយ​នោះ​លោកស្រី​អាច​ចេញ​ពី​មន្ទី​ពេទ្យ​បាន​ហើយ​។​»

​សូមបញ្ជាក់​ថា​ការប្រកាស​របស់​ម៉ាឡេស៊ី​រឿង​ស្ត្រី​ជនជាតិ​អាមេរិកាំង​ម្នាក់​ក្នុង​ចំណោម​មនុស្ស​ជាង​២៧៥០ នៅ​លើ​កប៉ាល់​ទេសចរណ៍​Ms westerdam មាន​វិរុស​កូរ៉ូណា​ពេល​ចេញពី​កម្ពុជា​ទៅ​ដល​ម៉ាឡេ​កាលពី​ថ្ងៃទី​១៥​កុម្ភៈ​ប្រៀបដូចជា​ទះកំផ្លៀង​សម្តេច​តេជោចឹ​ង​ព្រោះ​នាយករដ្ឋមន្ត្រីកម្ពុ​ជា​ថ្វើការ​ងារ​មនុស្ស​ធ​ម៍​សិទ្ធមនុស្ស​ធ្វើឲ្យ​ល្បី​ពេញ​ពិភពលោក​តែ​បានឌឺ​យ៉ាងខ្លាំង​ដល់​ប្រទេស​និង​កោះ​មួយចំនួន​ដេល​បដិសេ​ធ​មិន​ឲ្យ​កប៉ាល់​នេះ​ចូល​ចត​។​អា​ឡូ​វ​ដល់​ពេល​កម្ពុជា​ព្រលះ​ម៉ាឡេ​១០០​ៗ​វិញ​ម្តង​។​ជាក់ស្តែង​សម្តេច​មានប្រសាសន៍ថា​បើ​សម្ត​ច​ជា​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​សម្តេច​នឹង​ដក​រដ្ឋមន្ត្រី​សុខភិបាល​ដែល​ធ្វើការ​ខ្ជីខ្ជា​ចោល​?​ដូច​ខោក​ក្បាល់​ចឹង​។​

 

Filed in: ព័ត៌មានជាតិ