សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ផ្ទុះ​ករណីយ៍​ឆបោក​ពុករលួយ​រឿង​រត់​ឡើង​តំណែង​រដ្ឋលេខាធិការ​

​ផ្ទុះ​ករណីយ៍​ឆបោក​ពុករលួយ​រឿង​រត់​ឡើង​តំណែង​រដ្ឋលេខាធិការ​

ភ្នំពេញ ៖ ផ្ទុះ​រឿង​ពុករលួយ​ឆបោក​រវាង​ភិបាល​រង​ខណ្ឌមានជ័យ ឌី រ័ត្ន​ខេ​ម​រុណ និង​ឧត្តមសេនីយ៏ត្រី ខេន សុវណ្ណ មេបញ្ជាការរង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ពី​បទ​ឆបោក ពាក់ព័ន្ធ នឹង​ករណី​រត់កា​រយ​ក​តំណែង​រដ្ឋលេខាធិការ ឲ្យ​លោក ប្រាក់ ប្រាកដ អតីត​អគ្គនាយក​ទឹកស្អាត​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម​។

​លោក ឌី រ័ត្ន​ខេ​ម​រុណ​អាយុ​៣៩​ឆ្នាំ​ជា អភិបាលរង​ខណ្ឌ​មានជ័យ និង​លោក​ឧត្តមសេនីយ៏ត្រី ខេន សុវណ្ណ​អាយុ​៥២​ឆ្នាំ​ជា មេបញ្ជាការរង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំ​ពាណិជ្ជករ​និង​ពាណិជ្ជករ​ម្នាក់​ឈ្មោះ លី សុជាតិ​អាយុ​៤០​ឆ្នាំ ត្រូវបាន​លោក សាយ ណូ​រ៉ា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០២០ សម្រេច​ធ្វើ​ចោទប្រកាន់​ជា​ផ្លូវការ​លើ​អ្នក​ទាំង​៣​រូប​ពី​បទ “​ឆបោក​មាន​ស្ថាន​ទម្ងន់ទោស​” តាម​មាត្រា​៣៧៧​និង​មាត្រា​៣៨០​នៃ​ក្រម​ព្រហ្មទណ្ឌ និង ចោទប្រកាន់​លោក លី សុជាតិ ជា​អាជីវករ ពីបទ “​ឆបោក​” តាម​មាត្រា​៣៧៧​និង​មាត្រា​៣៧៨ នៃ​ក្រម​ព្រហ្មទណ្ឌ​។​

​ប្រភព​ព័ត៌មាន​បានឲ្យដឹងថា លោក ប្រាក់ ប្រាកដ អតីត​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ទឹកស្អាត ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​ប្ដឹង ក្នុង​រឿងក្ដី​ឆបោក​នេះ ចុះ​ថ្ងៃ​ទី​០៣ ខែ​មករា ឆ្នាំ​២០២០ ចូល​អយ្យការ​អម​សាលាដំបូង​។​
​មូលហេតុ​គឺ​ថា កាលពី​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ឆ្នាំ​២០១៨ ឈ្មោះ​លី សុជាតិ ឈ្មោះ ខេន សុវណ្ណ និង​ឈ្មោះ ឌី រ័ត្ន​ខេ​ម​រុណ បាន​ណាត់​ជនរងគ្រោះ​ឲ្យទៅ​ជួប​នៅ​ភោជនីយដ្ឋាន​នាគ​ក្រហម ទល់មុខ​ស្នាក់ការ​កាកបាទក្រហម​កម្ពុជា ដើម្បី​និយាយ​ធានា​រឿង​រត់​ការឡើង​តំណែង​ពាក់ព័ន្ធ នឹង​ករណី​រត់កា​រយ​ក​តំណែង​រដ្ឋលេខាធិការ​ក្រសួង​ឧស្សា​រហ​កម្ម និង​សិប្បកម្ម​ឲ្យ​ខ្លួន ក្នុងតម្លៃ​៣០​ម៉ឺន​ដុល្លារ​។​

​បន្ទាប់​ពី​និយាយ ត្រូវ​គ្នា​គ្រប់​លក្ខខណ្ឌ​រួចមក ឈ្មោះ​ខេន សុវណ្ណ និង​ឈ្មោះ​ឌី រ័ត្ន​ខេ​ម​រុណ បាន​ឲ្យឈ្មោះ លី សុជាតិ ទៅ​ទទួល​ប្រាក់​ពី​ជនរងគ្រោះ​ចំនួន​១២​ម៉ឺន​ដុល្លារ នៅ​ធនាគារ FTB ក្បែរ​ផ្សារ​ធំថ្មី និង​បាន​តម្រូវ​ឲ្យ​ជនរងគ្រោះ​ដា​ក់​ប្លង់ដី និង​ប្លង់​ផ្ទះ​ចំនួន​៣​កន្លែង យក​ទៅ​ទុក​នៅ​ឈ្មោះ ឌី រ័ត្ន​ខេ​ម​រុណ ជា​ប្រាក់​កក់​មុន និង​ជា​ទ្រព្យ​ធានា​បន្ថែម​។​លុះដល់​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១៩ ឈ្មោះ​ខេន សុវណ្ណ ក៏​បាន​ឲ្យ​ជនរងគ្រោះ យក​ប្រាក់សុទ្ធ​ចំនួន​៤​ម៉ឺន​ដុល្លារ និង​បាន​តម្រូវ​ឲ្យ​ជនរងគ្រោះត​ម្ក​ល់​សែក​មួយ​សន្លឹក​ទៀត​របស់​ធនាគារ​FTB មាន​ទឹកប្រាក់​ចំនួន​១៤​ម៉ឺន​ដុល្លារ មកឲ្យ​ខ្លួន​នៅ​ចំណុច​ភោជន​ដ្ឋា​ន​នាគ​ក្រហម ដើម្បី​ឲ្យ​គ្រប់​ចំនួន​៣០​ម៉ឺន​ដុល្លារ​អាមេរិក ដែល​បាន​ព្រមព្រៀង​គ្នា​កន្លងមក​។​

​ដូច្នេះ​ទឹក​ប្រាក់សុទ្ធ ដែល​អ្នក​ទាំង​៣​បាន​ទទួល​ពី​ជនរងគ្រោះ​ចំនួន​១៦​ម៉ឺន​ដុល្លារ​អាមេរិក​។ ក្រោយមក​ដោយសារ​ការ​រត់​ការ​មិន​បាន​សម្រេច ឈ្មោះ​ខេន សុវណ្ណ ក៏​បាន​ទាក់ទង​ឈ្មោះ​ឌី រ័ត្ន​ខេ​ម​រុណ ឲ្យ​យក​ប្លង់​ដី ប្លង់​ផ្ទះ​ចំនួន​៣​ប្លង់​ដែក​កក់​ទុក​យក​មក​ប្រគល់ឲ្យ​ជនរងគ្រោះ​វិញ​នៅ​ចំណុច​ភោជនីយដ្ឋាន​ដាវ ស្ថិតក្នុង​សង្កាត់​បឹង​កេងកង ខណ្ឌ​បឹង​កេងកង​។ បន្ទាប់មក​ឈ្មោះ​ខេន សុវណ្ណ និង​ឌី រ័ត្ន​ខេ​ម​រុណ ក៏​បានឲ្យ​ឈ្មោះ​លី សុជាតិ យក​ប្រាក់​ចំនួន​៧​ម៉ឺន​ដុល្លារ​ទៅ​ប្រគល់ឲ្យ​ជនរងគ្រោះ​វិញ​ផង​ដែរ នៅសល់​៩​ម៉ឺន​ដុល្លារ​ទៀត អ្នក​ទាំង​៣​បាន​ប្រើល្បិច​ភូត​កុហក​ជន​រងគ្រោះ​ថា ប្រាក់​ដែល​នៅសល់​នៅ​អ្នកនេះ អ្នក​នោះ​រហូតមក ទើប​ដល់​ថ្ងៃ​ទី​០៣ ខែ​មករា ឆ្នាំ​២០២០ ជនរងគ្រោះ​ក៏​បាន​ដាក់ពាក្យ​ប្ដឹង​មក​អយ្យការ​អម​សាលាដំបូង ដើម្បី​ចាត់ការ​អ្នក​ទាំង​៣​តាមច្បាប់​។​

​រឿង​រកស៊ី​ឡឿងបុណ្យ​មួយនេះ មិនទាន់​អាច​សុំ​បញ្ជាក់​ពី​លោក​ឌី រ័ត្ន​ខេ​ម​រុណ ជា​អភិបាលរង​ខណ្ឌ​មានជ័យ បាន​នៅឡើយ​ទេ​។ ចំណែក​លោក​ខេន សុវណ្ណ មេបញ្ជាការរង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​លោក លី សុជាតិ ក៏​ពុំ​អាច​សុំ​ការបំភ្លឺ​បាន​ដែរ​។​
​ប្រភព​កាសែត​ផែនដី​ថ្មី​

Filed in: ព័ត៌មានជាតិ