សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

បិទ​សន្និបាត​ក្រសួងមហាផ្ទៃ សម្តេច​តេជោ ហ៊ុន សែន​ដាក់​ចេញ​យុទ្ធសាស្ត្រ​អនុវត្តន៍​៨​ចំណុច​

បិទ​សន្និបាត​ក្រសួងមហាផ្ទៃ សម្តេច​តេជោ ហ៊ុន សែន​ដាក់​ចេញ​យុទ្ធសាស្ត្រ​អនុវត្តន៍​៨​ចំណុច​

​ភ្នំពេញ​៖ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៩ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២០ របស់​ក្រសួង​មហាផ្ទៃ ដែល​ពិធី​នេះ​ធ្វើឡើង​នៅ​ទីស្តីការ​ក្រសួង​មហាផ្ទៃ​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ១២​រោច ខែ​មាឃ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០២០​។

​ជាមួយនិង​ការកោតសរសើរ និង វាយតម្លៃ​ខ្ពស់​ចំពោះ​កងកម្លាំង និង​មន្ត្រីរាជការ​ទាំងអស់​នៃ​ក្រសួង​មហាផ្ទៃ​ដែល​បាន​ប្រឹងប្រែង​បំពេញការងារ​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ និង​សម្រេច​បាន​សមិទ្ធផល​ជាច្រើន​នៅក្នុង​ឆ្នាំ​២០១៩​កន្លង​មកនេះ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ដាក់ចេញ​នូវ​ទិសដៅ​ជា​យុទ្ធសាស្ត្រ​និង​គោលការណ៍​សំខាន់ៗ​មួយចំនួន ដែល​ត្រូវ​ខិតខំ​ពុះពារ​សម្រេច​ឱ្យបាន​គឺ​៖
​ទី​១)​បន្ត​ប្តូរផ្តាច់​ការពារ និង​ថែរក្សា​ឱ្យបាន​នូវ​សុខសន្តិភាព​, ឯករាជ្យភាព​, អធិបតេយ្យ​ជាតិ និង​បូរណភាព​ទឹកដី​, សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម និង​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច ព្រមទាំង​លើកស្ទួយ​នូវ​សិទ្ធិសេរីភាព​គ្រប់យ៉ាង​របស់​ប្រជាពលរដ្ឋ​។​
​ទី​២)​បន្ត​ជំរុញ​លើកកម្ពស់​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស តាមរយៈ​ការធានា​ឱ្យបាន​នូវ​សុខសន្តិភាព និង​ការអភិវឌ្ឍ​ប្រទេសជាតិ​ប្រកបដោយ​ចីរភាព និង​ការកសាង​ភាពសុខដុមរមនា​ជាមួយ​គ្រប់​ជាតិ​សាសន៍ នៅក្នុង​សង្គមជាតិ​ទាំងមូល​។​
​ទី​៣)​បន្ត​អប់រំ​ប្រជាពលរដ្ឋ​ឱ្យ​យល់​ដឹង​ច្បាស់​ពី​ការអនុវត្ត និង​ការប្រើប្រាស់​សិទ្ធិសេរីភាព តាមរយៈ​ការរួម​គ្នា​ការពារ​រដ្ឋធម្មនុញ្ញ ការពារ​ព្រះមហាក្សត្រ ការពារ​របបរាជានិយមឤ​ស្រ័យ​រដ្ឋធម្មនុញ្ញ និង ប្រព័ន្ធ​នយោបាយ​នៅ​កម្ពុជា​។ ត្រូវ​ពង្រឹង​និង ជំរុញ​ការអនុវត្ត​ច្បាប់​ឱ្យបាន​ហ្មឺង​ម៉ាត់ និង​ស្មើភាព​គ្នា ។​
​ទី​៤)​លើកកម្ពស់​ប្រសិទ្ធភាព​នូវ​ការ​កែទម្រង់​លើ​គ្រប់​វិស័យ​ឱ្យ​កាន់តែ​ស៊ីជម្រៅ ស្រប​តាម​បាវចនា «​កែទម្រង់​ខាងក្នុង បង្កើន​មិត្ត​ខាងក្រៅ​ក្នុង​ស្មារតី​ឯករាជ្យ​» និង​អភិក្រម «​ឆ្លុះ​កញ្ចក់​, ងូតទឹក​, ដុស​ក្អែល​, ព្យាបាល និង​វះកាត់​» ។​

​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​បាន​ផ្តល់​នូវ​គោលការណ៍​ណែនាំ និង​អនុសាសន៍​ចំនួន​៨ ដូចខាងក្រោម​៖
១)​ត្រូវ​បន្ត​ថែរក្សា​សុខសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម​, ពង្រឹង​ជំនឿ​ទុកចិត្ត​ដល់​ធុរជន ក្នុងការ​បណ្តាក់ទុន​វិនិយោគ និង ការប្រកបឤ​ជីវ​កម្ម​នៅ​កម្ពុជា​, ធានា​សុវត្ថិភាព​ទាំងស្រុង​សម្រាប់​រាល់​ព្រឹត្តិការណ៍​ជាតិ​-​អន្តរជាតិ ដែល​រៀបចំ​នៅ​កម្ពុជា ទប់ស្កាត់​មិន​ឱ្យ​មាន​អំពើ​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​នានា​។​
២)​ត្រូវ​បន្ត​ជំរុញ​ការអនុវត្ត​គោលនយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព ឱ្យ​កាន់តែ​សកម្ម​ផុសផុល​ដើម្បី​ជំរុញ​ចលនា​ប្រជាជន​បាន​ចូលរួម​ជាមួយឤ​ជ្ញាធរ កងកម្លាំង​មាន​សមត្ថកិច្ច ក្នុង​ការបង្ការ​ទប់ស្កាត់ និង​បង្ក្រាប​គ្រឿងញៀន​ខុសច្បាប់ ចោរកម្ម ឃាតកម្ម អំពើ​ប្លន់​ប្រដាប់ឤ​វុ​ធ ល្បែងស៊ីសង ការជួញដូរ​មនុស្ស ឤ​ជីវ​កម្ម​ផ្លូវភេទ ការកាប់​ឈើ និង​ការទន្ទ្រាន​កាន់កាប់​ដីធ្លី​ខុសច្បាប់​, បទល្មើស​នេសាទ ឤ​ជីវ​កម្ម​រ៉ែ និងឤ​ជីវ​កម្ម​ខ្សាច់​ខុសច្បាប់​។​
៣)​ត្រូវ រួម​គ្នា​ពង្រឹង​ឱ្យ​មាន​ប្រសិទ្ធភាព ជាមួយ​នឹង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​នូវ​យុទ្ធនាការ​លើកកម្ពស់​កា​រ​គោរព​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឱ្យបាន​ហ្មឺង​ម៉ាត់​, អប់រំ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ឱ្យបាន​កាន់តែ​ទូលំទូលាយ​នៅ​ទូទាំង​ប្រទេស សំដៅ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ឱ្យបាន​ជា​អតិបរមា​។​
៤)​ត្រូវ​បន្ត​លើកកម្ពស់​វិធានការ​គ្រប់គ្រង​មុខសញ្ញា​នានា​ទាក់ទង​នឹង​កិច្ចការ​អន្តោ​ប្រវេ​សន្ត​ដើម្បី​ចូលរួម​បង្ការ ទប់ស្កាត់​បណ្តាញភេរវកម្ម ឧក្រិដ្ឋកម្ម​ឆ្លងដែន សំដៅ​ពង្រឹង​សន្តិសុខ​ជាតិ និង​សណ្តាប់ធ្នាប់​ក្នុង​សង្គម​តាមរយៈ​ការបង្កើន​ការគ្រប់គ្រង​ឱ្យបាន​ហ្មត់ចត់ និង​មាន​ប្រសិទ្ធភាព​នូវ​ជនបរទេស​អន្តោ​ប្រវេ​សន្ត​ស្របតាម​ច្បាប់ ។​
៥)​ត្រូវ​បន្ត​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​នូវ​ការកែទម្រង់រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ តាមរយៈ​កិច្ចសហការ​សម្របសម្រួល​ជាមួយ​កម្មវិធី​កែទម្រង់​នានា និង ក្រសួង​-​ស្ថាប័ន​ញក់​ព័ន្ធ ធ្វើ​ការផ្ទេរ​ធនធាន​ហិរញ្ញវត្ថុ ទ្រព្យ សម្បត្តិ ស្រប​តាម​ប្រព័ន្ធ​វិមជ្ឈការ សំដៅ​ធានា​ឱ្យ​រចនាសម្ព័ន្ធ និង ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ ដំណើរការបាន​ដោយ​រលូន និង​មាន​ប្រសិទ្ធភាព​។ រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ត្រូវ​លើកកម្ពស់​ភាពជា​ម្ចាស់​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត ក្នុង​ការចាត់ចែង ប្រើប្រាស់​មុខងារ និង​ធនធាន​ដែល​បាន​ផ្ទេរ ហើយ ដើម្បី​ឆ្លើយតប​តាម​តម្រូវការ​របស់​ប្រជាពលរដ្ឋ​។​
៦)​ត្រូវ​បន្ត​ខិតខំ​យកចិត្តទុកដាក់​ធ្វើការ​បណ្តុះបណ្តាល​, កសាង​សមត្ថភាព​ដល់​មន្ត្រីរាជកា​រ​ស៊ីវិល​, កងកម្លាំង នគរបាលជាតិ និង​មន្ត្រី​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដើម្បី​ផ្តល់​នូវ​ជំនាញ​វិជ្ជាជីវៈ ចំណេះដឹង និង ចំណេះ​ធ្វើ​ជាក់ស្តែង​ថ្មីៗ ជា​ពិសេស​សេវា​សង្គម​, សេវា​រដ្ឋបាល​, សេវា​សន្តិសុខ​, និង​សេវា​សាធារណៈ​ចាំបាច់​នានា​របស់​ប្រជាពលរដ្ឋ ប្រកបដោយ​តម្លាភាព​, គណនេយ្យភាព និង មាន​ប្រសិទ្ធភាព​ខ្ពស់ ។​
៧)​តាម​ការព្យាករណ៍​ឆ្នាំ ២០២០២ នេះ ប្រទេស​យើង​នឹង​មានឤ​កាសធាតុ​ក្តៅ​ហួត​ហែង ហើយ​ការមកដល់​នៃ​រដូវវស្សា​នឹង​មាន​សភាព​យឺតយ៉ាវ​ជា​ង​សព្វដង ។ ដូច្នេះ ក្រសួង​-​ស្ថាប័ន​ញក់​ព័ន្ធ និង ឤ​ជ្ញាធរ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ត្រូវ​ធ្វើ​ការត្រួតពិនិត្យ វាយតម្លៃ​អំពី​ប្រភព​ទឹក​សម្រាប់​ប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន​នីមួយៗ ដោយ​ផ្អែក​តាម​សារាចរ​ណែនាំ​របស់​រាជរដ្ឋាភិបាល​ស្តីពី​ការចាត់វិធានការ​ថែរក្សា​ទឹក​ទុក​ដើម្បី​ត្រៀម​លក្ខណៈ​ជួយ​អន្តរាគមន៍​ដោះស្រាយ​ទឹក​ប្រើប្រាស់​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ដែល​ខ្វះខាត​ទឹក​ប្រើប្រាស់​ឱ្យបាន​ទាន់ពេលវេលា និង​ចូលរួម​បង្ការ​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ ព្រមទាំង​ការបង្ការ​ជំងឺ​ដម្កាត់​នានា​នៅ​ក្នុង​រដូវប្រាំង ។​
៨)​ត្រូវ​បន្ត​ចូលរួម​ពង្រឹង​ទំនាក់ទំនង​, ផ្សារភ្ជាប់​រវាង​រាជរដ្ឋាភិបាល​ជាមួយ​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​។ ត្រូវ​បង្កើន​សកម្មភាព​ចុះ​មូលដ្ឋាន ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម និង​ទទួល​សំណូមពរ​ទាំងឡាយ​របស់​ប្រជាពលរដ្ឋ​ឱ្យបាន​សមស្រប និង​ទាន់​ពេលវេលា​។​

​ទាក់ទង​នឹង​បញ្ហា​ជំងឺ​កូវី​ដ​១៩ សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា ពេលនេះ​មិន​ទាន់​ត្រូវ​បាន​បិទ​បញ្ចប់​នោះទេ​។ សម្តេច​តេជោ បាន​អះអាង​ថា រាជរដ្ឋាភិបាល​កម្ពុជា គ្មាន​ភាពចាំបាច់​អ្វី​ត្រូវ​លាក់បាំង ប្រជាពលរដ្ឋ​ពី​បញ្ហា​ជំងឺ​កូវី​ដ​១៩​នោះឡើយ ក្នុងពេលដែល​រាជរដ្ឋាភិបាល​មាន​ស្មារតី​ទទួលខុសត្រូវ​គ្រប់គ្រាន់​ចំពោះ​ប្រជា​ពលរដ្ឋ​ខ្មែរ ដែល​រហូត​មកដល់ពេលនេះ​គ្មាន​ពលរដ្ឋ​ខ្មែរ​យើង​ណា​ម្នាក់​កើត​ជម្ងឺ​នេះ​ទេ​។​

​ជាមួយ​គ្នា​ដែរ កម្ពុជា​គ្មាន​ទំនាស់​ការទូត​ជាមួយ​ប្រទេស​ម៉ាឡេស៊ី​នោះ​ទេ​ពាក់ព័ន្ធ​បញ្ហា​ជំងឺ​កូវី​ដ​១៩ ក្រោយ​ពី​រដ្ឋាភិបាល​ម៉ាឡេស៊ី ប្រកាសថា​បាន​រក​ឃើញ​ស្ត្រី​វ័យ​ចំណាស់​ជនជាតិ​អាមេរិក​អាយុ​៨៣​ឆ្នាំ​ម្នាក់​មាន​ផ្ទុក​វី​រ៉ុស​កូរ៉ូណា​វិជ្ជមាន បន្ទាប់ពី​បាន​ចាកចេញ​ពី​កម្ពុជា ហើយ​បន្ទាប់មក​ត្រូវបាន​ក្រសួង​សុខាភិបាល​កម្ពុជា ទាមទារ​ឲ្យ​ម៉ាឡេស៊ី ត្រួតពិនិត្យ​ឡើងវិញ​តែប៉ុណ្ណោះ ដូច្នេះ​កម្ពុជា​គ្មាន​ទំនាស់​ការទូត​ជាមួយ​ម៉ាឡេស៊ី​នោះទេ ។​
​ដកចេញ​ពី​ហ្វេ​សប៊ុក​សម្តេច​តេជោ​

Filed in: ព័ត៌មានជាតិ