សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ឡាន​អ្នកនិពន្ធ​បទ​កូន​យំ​ល្វើយៗ​ផ្ទុះ​ឆេះ​ពេល​កំពុង​បើក​តាម​ផ្លូវរ​តនៈ​គី​រី​

ឡាន​អ្នកនិពន្ធ​បទ​កូន​យំ​ល្វើយៗ​ផ្ទុះ​ឆេះ​ពេល​កំពុង​បើក​តាម​ផ្លូវរ​តនៈ​គី​រី​

រតនៈគីរី ៖ រថយន្ត​មួយ​គ្រឿង​ម៉ាក ហា​យឡេន​ឌឺរ ដែល​ជា​កម្ម​សិទ្ធ​របស់​អ្នកនិពន្ធ​ម្នាក់​ក្នុង​ក្រុម​ភ្លេង​ក្ន “​ចចក​សមុទ្រ​” ដែល​គេ​ស្គាល់​ថា​ជា​អ្នកនិពន្ធ​បទ​ភ្លេង​បទ​ចម្រៀង​កំពុង​ល្បី​របស់​លោក​ព្រាប សុវត្ថិ “​កូន​យំ​ល្វើយៗ​” ត្រូវ​ភ្លើង​ឆាបឆេះ​នៅលើ​ដងផ្លូវ​រហូត​ដល់​ផ្ទុះ​ឆេះ​ខូចខាត​រថយន្ត​ទាំងស្រុង​នៅក្នុង​ទីតាំង​ភូមិសាស្ត្រ​នៃ​ភូមិ​ព្រួក ឃុំ​បា​តាង ស្រុក​លំផាត់ ខេត្ត​រតនគិរី​។​

​មិន​មាន​អ្នករបួស​នោះ ឬ​ស្លា​.​ប់​ក្នុង​ហេតុការណ៍​នេះ​ទេ ប៉ុន្តែ បើ​តាម​លោក​ចក់​ដែល​ជា​ម្ចាស់​បាន ឆ្លើយ​ប្រាប់​ប្រិយមិត្ត​របស់​លោក​នៅ​លើ​បណ្ដាញ​សង្គម បណ្ដាលមកពី​បែក​កង់ ហើយ​រថយន្ត​បាន​ក្រឡាប់​១​ត្រឡប់ រួច​ក៏​បាន​ផ្ទុះ​ឆេះ​តែម្ដង​។ ម្ចាស់​រថយន្ត​បាន​ពោល​ដោយ​ការសោកស្ដាយ​ចំពោះ​ទ្រព្យ​ដែល​បាត់បង់​ទៅ ព្រោះ​ជា​កម្លាំង​ញើស​ឈាម​របស់​លោក​ប្រឹងប្រែង​ទាំង​យប់​ទាំង​ថ្ងៃ​“​ហេតុ​អ្វី​រឿង​បែប​នេះ​កើត​មក​លើ​ខ្ញុំ​ចឹង កំលាំង​ញើស​ឈាម​ខ្ញុំ​ខំធ្វើការ​ទាំង​យប់​ទាំង​ថ្ងៃ​ទម្រាំ​តែ​បាន​ប៉ុណ្ណេះ ឥឡូវ​ប្រែ​រលាយ​អស់​មួយ​រំពេច​”​។​

​ប្រិយមិត្ត​ស្គាល់​លោក​ជា​ច្រើន​បាន​ចូលរួម​សោកស្ដាយ និង​លោក​ទឹកចិត្ត​លោក ចំពោះ​ការ​ខាត​បាត់បង់ ដោយ​ពួកគេ​លើកឡើងថា “​ឲ្យតែ​ជីវិត​គង់ ទ្រព្យ​បង់អាច​រកបាន​វិញ​ទេ​”​។ លោក សុខ ជំនោ​រ អតីត​អ្នកនិពន្ធ​របស់​ហង្ស​មាស ក៏​បាន​ចូលរួម​លើកទឹកចិត្ត​លោក​ចក់​ដែរ ក្នុងនោះ លោក​ថែមទាំង​សង្ឃឹមថា មិត្ត​ភ័ក្តិ ពិសេស​តារាចម្រៀង​ដែល​ធ្លាប់​ធ្វើការ​ជាមួយ​លោក ចក់ ជួយ​ឈឺឆ្អាល​ចំពោះ​គ្រោះថ្នាក់​របស់​អ្នកនិពន្ធ​បទ​ភ្លេង​នា​គ្រា​នេះ​ផង​។​

Filed in: ព័ត៌មានជាតិ