សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​នាយករដ្ឋមន្ត្រី​ប្រកាស​កាត់បន្ថយ​ការនាំ​ចូល​បន្លែ​ពី​បរទេស​ជម្រុញ​ការដាំ​ក្នុងស្រុក​ជំនួស​វិញ​

​នាយករដ្ឋមន្ត្រី​ប្រកាស​កាត់បន្ថយ​ការនាំ​ចូល​បន្លែ​ពី​បរទេស​ជម្រុញ​ការដាំ​ក្នុងស្រុក​ជំនួស​វិញ​

​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នា​ព្រឹក​ថ្ងៃ ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០២០​បានប្រកាសថា នឹង​កាត់បន្ថយ​ការនាំ​បន្លែ សាច់ ពី​ប្រទេស​ខាងក្រៅ ដោយ​ការបង្កើន​ដាំ​ដុះ និង​ចិញ្ចឹម​ក្នុងស្រុក ដោយ​មិន​តម្រូវឲ្យ​ប្រើ​គីមី​ច្រើន​.​។

​នៅក្នុង​ឱកាស​អញ្ជើញ​ប្រគល់​សញ្ញាបត្រ​ដល់​គរុ​សិស្ស គរុ​និស្សិត​បញ្ចប់​ការសិក្សា​ឆ្នាំ​២០១៨–២០១៩ ចំនួន​១,៩៧៧​នាក់ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ រាជធានី​ភ្នំពេញ សម្តេច​តេជោ ហ៊ុន សែន បានបញ្ជាក់​ថា ចាប់ពី​ពេលនេះ​តទៅ នឹងត្រូវ បំផុស​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ធ្វើ​ការដាំដុះ​ដោយ​មិន​ឲ្យប្រើ​សារធាតុ​គីមី ហើយ​ត្រូវ​កាត់បន្ថយ ការ​នាំចូល​ពី​ប្រទេស​ខាងក្រៅ​ដែល​បាន​ប្រើប្រាស់​គីមី​ច្រើន​នោះ​។​

​សូមបញ្ជាក់​ថា នាពេល​បច្ចុប្បន្ន​នេះ ប្រទេស​កម្ពុជា បាន​នាំ​បន្លែ ប្រមាណ​៤០០​តោន ក្នុង​មួយ​ថ្ងៃៗ​ពី​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ ដោយ​ចំណាយ​ថវិកា​ប្រមាណ​ជាង​ពីរ​រយ​លាន​ដុល្លារ​អាមេរិក ខណៈ មន្ត្រី​អះអាងថា ការដាំដុះ​នៅ​កម្ពុជា នៅមានកម្រិត និង​ខ្វះ​បច្ចេកទេស ជាំ​ដើម​នោះ​។​មាន​ការកត់សម្គាល់ថា​ការប្រកាស​ពី​ការបើក​យុទ្ធនាការ​ជម្រុញ​ប្រជាពលរដ្ឋ​ដាំ​បន្លែ​នេះ​ត្រូវបាន​គេ​មើលឃើញ​ថា​វា​ចំ​ពេល​ដែល​ប្រទេសជាតិ​កំពុង​ត្រៀម​និង​ការជួប​វិបត្តិ​សេដ្ឋកិច្ច​ដោយសារ​ជម្ងឺ​កូរ៉ូណា​និង​សហគមន៍​អឺរ៉ុប​តម្រូវ​ឲ្យ​កម្ពុជា​បង់ពន្ធ​លើ​ទំនិញ​នាំ​ចូល​ក្នុង​តម្លៃ​១​ពាន់​លាន​ដុល្លារ​អាមេរិក​ដែល​នឹង​មាន​ប្រសិទ្ធី​ភាព​នៅក្នុង​ខែ​សីហា​ខាងមុខនេះ​។​

​សូមបញ្ជាក់​ថា​ថ្មីៗ​នេះ​លោក ឧកញ៉ា ឡេង ណា​វ៉ា​ត្រា ដើម្បី​បើក​ផ្សារ ទំនើប កសិផល កសិកម្ម ទិញ​តែ​ពី​កសិករ​ខ្មែរ មាន​ទីតាំង​កណ្ដាល​នៅ Olympia ហើយ​ត្រៀម​ពង្រីក 250 សាខា ក្នុង​ទី ក្រុងភ្នំពេញ​នោះ​ទទួលបាន​ការចាប់អារម្មណ៍​ខ្លាំង​ពី​មហាជន​។ គម្រោង​ដ៏​សម្បើម​មួយ​នេះ​ត្រូវបាន​គេ​ដឹងថា​នឹង​ផ្តល់​ការងារ​ដោយ​ផ្ទាល់​ជូន​ដល់​កសិករ​ជាច្រើន ខណៈ​ដែល​បុគ្គលិក​លក់​ប្រមាណ​៤០០ នាក់ ដោយ​គម្រោង​នេះ​ដែ​នឹង​ផ្តល់​ឲ្យ​អ្នក សម្ភាសន៍​ជាប់​នូវ​ម៉ូតូ Honda Dream 2020 ម្នាក់​មួយ​គ្រឿង ។​

​អតីត​កម្មករ​នៅ​ស្រុក​កូរ៉េ​ដែល​មាន​វាសនា​ឡើងជា​ឧកញ៉ា បាន ឲ្យ ដឹង ថា លោក កំពុង តែ សម្រុក ធ្វើ រោងចក្រ ផលិត ជី​ធម្មជាតិ ១ កន្លែង ទៀត ដើម្បី សម្រួល ដល់ កសិករ ខ្មែរ លើ ការ ដាំ​ដុះ កុំ ឲ្យ ពលរដ្ឋ ពិបាក ទិញ ជី ពី ក្រៅ ប្រទេស​។​

​គួរ​បញ្ជាក់ដែរថា គម្រោង​បង្កើត​រោង ចក្រ ផលិត ជីធម្មជាតិ​របស់លោក​ឧកញ៉ា​ឡេង​ណា​វ៉ា​ត្រា សម្រេច ធ្វើ បាន ប្រហែល ៩៥​ភាគរយ ហើយ អាច នឹង ដំណើរ ការ ក្នុង ពេល ឆាប់ៗ នេះ​។ រោង ចក្រ នេះ មាន ទីតាំង លើ គម្រោង អភិវឌ្ឍន៍ ធំ មួយ លើ ទឹក ដី ខេត្ត បន្ទាយ មាន ជ័យ ដោយ កម្លាំង នៃ ការ ផលិត ក្នុង​១ ឆ្នាំ ផលិត បាន ប្រហែល ៣០០០ តោន ទៅ ៣៦០០​តោន​។​

​សម្រាប់​ការលក់​ជីធម្មជាតិ​ជូន​ប្រជាពលរដ្ឋ​វិញ​លោក​ឧកញ៉ា​បាន​ប្រាប់​ថា​លក់​ក្នុងតម្លៃ​ធូរ​ថ្លៃ​បំផុត ហើយ កសិករ មិន ចាំ បាច់​ប្រើ ប្រាក់ មក ទិញ ឡើយ គឺ ចាំ ដោះដូរ ជា មួយ បន្លែ​ផ្លែឈើ​ដែល​ពួកគាត់ ដាំ នោះ ដោយ ក្រុមហ៊ុន នឹង ចុះ ទៅ ទិញ​ដល់​ចម្ការ​ដើម្បី​មក​លក់​នៅ តាម​ផ្សារ​ជាង​២៥០ សាខា​ដែល​គ្រោង​ដំណើរការ​នោះ ៕

Filed in: ព័ត៌មានជាតិ