សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៍​អាមេរិករង​ការកៀបសង្កត់រ​រឿង​ជ្រៀតជ្រែ​កជួយ​ពួកម៉ាក​ប្រធានាធិបតី​!

​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៍​អាមេរិករង​ការកៀបសង្កត់រ​រឿង​ជ្រៀតជ្រែ​កជួយ​ពួកម៉ាក​ប្រធានាធិបតី​!

អាមេរិក​៖ លោក​វិ​ល្លាម​បារ​( William Barr)​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​អាមេរិក ប្រឈម​និង​ការចោទប្រកាន់​ពី អតីតមន្ត្រី​នៅក្នុង​ក្រសួង​នេះ​រួម​ទាំង​រដ្ឋអាជ្ញា​ថា លោក​កំពុង​ធ្វើឲ្យ​តម្លៃ​នៃ​ក្រសួង​យុត្តិធម៌​ធ្លាក់ចុះ ដោយសារតែ​លោក បាន​ជ្រៀតជ្រែក​ជួយ​សម្រាល​ទោស ដល់ មិត្តភក្តិ ប្រធានាធិបតី​ត្រាំ​ង​ដែល​រង​ការចោទប្រកាន់ ពាក់ព័ន្ធ​បោះឆ្នោត​កាលពី​ឆ្នាំ​២០១៦ ។

​លោក វីល្លាម បារ (William Barr) កំពុង​ពិចារណា​លាលែង​ពី​តំណែង បន្ទាប់ពី​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បង្ហោះ​សារ​លើ Twitter និយាយ​អំពី​ការស៊ើបអង្កេត​មួយ​របស់​ក្រសួង​យុត្តិធម៌​។​នេះ​បើ​តាម​សារព័ត៌មាន Washington Post ។ លោក William Barr​បាន​ប្រាប់​ក្រុម​មនុស្ស​ស្និទ្ធ​នឹង​លោក ដូ​ណា​ល់ ត្រាំ អំពី​កង្វល់​របស់​លោក តែ​គេ​មិន​ទាន់​ច្បាស់​នៅឡើយ​ទេ​ថា លោក​បាន​ប្រាប់​លោក ត្រាំ ដោយផ្ទាល់ ឬក៏​យ៉ាងណា​នោះ ។​ខាង​ក្រសួងយុត្តិធម៌​អាមេរិក និង​សេត​វិមាន​មិនទាន់​ធ្វើ​អត្ថាធិប្បាយ​អ្វី​ឡើយ ទៅ​នឹង​ការចេញផ្សាយ​ព័ត៌មាន នេះ​។​

​លោក ដូ​ណា​ល់ ត្រាំ កាលពី​ថ្ងៃ​អង្គារ៍​សប្ដាហ៍​នេះ​បាន​និយាយថា លោក​មាន​ទំនុកចិត្ត​ទាំងស្រុង​លើ​លោក វីល្លាម បារ (William Barr) ។ «​ខ្ញុំ​បាន​ធ្វើឱ្យ​ការងារ​របស់​គាត់ (​លោក Barr) មាន​ការលំបាក​… ខ្ញុំ​យល់​ស្រប​ចំពោះ​បញ្ហា​នេះ ហើយ​លោក​រដ្ឋមន្ត្រី​ពិត​ជា​បុរស​ម្នាក់ ប្រកប​ដោយ​ភាពស្មោះត្រង់​»​។​
​គួរ​ជម្រាប​ថា កាលពី​សប្ដាហ៍​មុន​ក្រុម​មន្ត្រី​ជាន់​ខ្ពស់​មក​ពី​ក្រសួង​យុត្តិធម៌​អាមេរិក បាន​សម្រេចចិត្ត​ដក​អនុសាសន៍​ឱ្យ​ផ្ដន្ទាទោស​លើ​លោក រ៉ូ​ចឺ ស្តូន (Roger Stone) ដែល​ជា​មិត្ត​ចាស់​វស្សា​ម្នាក់​របស់លោក ដូ​ណា​ល់ ត្រាំ ផងដែរ​។​

​លោក Roger ត្រូវបាន​គេ​រកឃើញ​ថា បាន​ប្រព្រឹត្ត​បទល្មើស​ចំនួន ០៧ កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៩ ពាក់ព័ន្ធ​នឹង​ការ​កុហក​សភា​អាមេរិក ជុំវិញ​សំណុំរឿង​អាស្រូវ​នៃ​ទំនាក់ទំនង​រវាង​លោក ត្រាំ និង​រុស្ស៊ី​។ បច្ចុប្បន្ន​អតីតមន្ត្រី​ក្រសួង​យុត្តិធម៌​ច្រើនជាង ១,០០០​នាក់​បាន​អំពាវនាវ​ឱ្យ​លោក Barr លាលែង​ពី​តំណែង​ហើយ​លោក ត្រាំ ផ្ទាល់​បាន​បង្ហោះ​សារ​លើ Twitter ដោយ​រិះគន់​លើ​រដ្ឋអាជ្ញា​បួន​នាក់ ដែល​ជំរុញ​ឱ្យ​សំណុំរឿង​លោក Roger ដំណើរការ​ទៅមុខ​។​

​ក្រោយ​ការអត្ថាធិប្បាយ​របស់​លោក ត្រាំ នេះឯង​បានធ្វើឱ្យ​លោក William Barr រង​សម្ពាធ​យ៉ាងខ្លាំង ។​លោក​បាន​ផ្ដល់​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍ ABC ថា លោក​មិន​អាច​ធ្វើ​ការងារ​របស់​លោក​បាន​ទេ ខណៈ​មានការ​អត្ថាធិប្បាយដោយ​លូកលាន់ លើ​ការស៊ើបអង្កេត​របស់​ក្រសួង​យុត្តិធម៌​នោះ​លោក ព្រមទាំង​អំពាវនាវ​ឱ្យ​បញ្ឈប់​ការអត្ថាធិប្បាយ​ទាំងនេះ​ទៀតផង​៕

Filed in: អន្តរជាតិ