សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​តារា​លក់ទំនិញ​អន​ឡាញ​ថៃ ស្រី​នាង ត្រូវ​កម្លាំង​នគរបាល​ឃាត់ខ្លួន​ដាក់គុក​?

​តារា​លក់ទំនិញ​អន​ឡាញ​ថៃ ស្រី​នាង ត្រូវ​កម្លាំង​នគរបាល​ឃាត់ខ្លួន​ដាក់គុក​?

ភ្នំពេញ​៖ ស្ត្រី​អ្នករកស៊ី​លក់​ផលិតផល ដែល​តែង​ផ្សាយ Live លក់​ផលិតផល​តាម Facebook បង្ហាញ​ភាព​ស៊ិច​ស៊ី​(​ស្លៀកពាក់​តែ​ខោអាវ​ក្នុង​)​ដែល​អ្នកលេង​បណ្តាញ​សង្គម​ស្គាល់ឆ្មោះ​ថៃ​ស្រី​នាង​ត្រូវបាន​កម្លាំង​នគរបាល បាន​ឃាត់ខ្លួន​នា​ល្ងាច​ថ្ងៃទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០២០​នេះ ក្រោយពេល​ដែល​ទើប​ធ្វើ​កិច្ចសន្យា​ហើយ បែរ​ជា​ល្មើស​នឹង​កិច្ចសន្យា និង​បន្ត​ប្រព្រឹត្ត​អំពើ​ដែល​នាយករដ្ឋមន្ត្រី​ហាមឃាត់​ម្តងទៀត និង​បាន​រិះគន់​មន្ត្រី​អាជ្ញាធរ​នៅ​លើ​បណ្តាញ​សង្គម Facebook ទៀតផង​។

​ស្ត្រី​ស្អាត​ដែល​រកស៊ី​តាម​សមាអាជីវោ​តែ​រងគ្រោះ​មាន​អាយុ​៣៩​ឆ្នាំ ឈ្មោះ​ពិត វ៉ែន រចនា ហៅ ថៃ ស្រី​នាង មាន​ទីលំនៅ​ក្នុង​ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​។​
​រឿង​ចាប់​ឃាត់​ខ្លួន​នាង​មន្ត្រីជាន់ខ្ពស់​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​កាសែតដឹងថា ក្រោយ​ស្ត្រី​រូបនេះ បាន​បង្ហោះ​សារ​រិះគន់​ចំពោះ​ចំណាត់ការ​របស់​សមត្ថ​កិច្ច​នោះ ហើយ​មិន​ព្រម​ធ្វើ​តាម​កិច្ចសន្យា​របស់​ខ្លួន​។ កម្លាំង​នគរបាល​ក៏​បាន​ទៅ​ឃាត់​ស្ត្រី​រូបនេះ ដើម្បី​បន្ត​ការសាកសួរ និង​ចាត់ការ​តាម​ផ្លូវច្បាប់​ចាប់​ដាក់គុក​?​។​

​នៅ​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ​ពេលព្រឹក​នាង បាន​ធ្វើ​កិច្ចសន្យា​ជាមួយ​អាជ្ញាធរ និង​សមត្ថកិច្ច​ទទួលស្គាល់​កំហុ​សរប​ស់​ខ្លួន ព្រមទាំង Live Video សុំ​ទោស​ជា​សាធារណៈ​ចំពោះ​ការ ស្លៀកពាក់​របស់​ខ្លួន​កន្លងមក​។​ក្នុង​កិច្ចសន្យា​របស់​ដែល ថៃ ស្រី​នា​ងា​បាន​ធ្វើ​ជាមួយ​សម្តត​កិច្ច មាន​ខ្លឹមសារ​យ៉ាង​ដូច្នេះ​ថា​៖
* នាង​ខ្ញុំ​បាន Live លក់​ផលិតផល និង​សំលៀក​បំពាក់​លក់​តាម On Line រយៈពេល​កន្លងមក នាង​ខ្ញុំ​បាន​ស្លៀកពាក់​មាន​ភាព​ស៊ី​ច​ស៊ី លិច​លើ​ខើច​ក្រោម ដែល​ធ្វើឲ្យប៉ះពាល់​ដល់​តំលៃ និង​កិត្ដិយស​របស់​ស្ដ្រី​ខ្មែរ វប្បធម៌​ប្រពៃណី​ជាតិ និង​ច្បាប់​ជា​ធរមាន​
* នាង​ខ្ញុំ​សូម​សន្យា ដកចេញ​នូវ​រាល់​រូបភាព​ស៊ិច​ស៊ី អាក្រាត ក្នុង Page របស់​នាង​ខ្ញុំ​ផុត​កន្លងមក​។​
* នាង​ខ្ញុំ​សូម​សន្យា​ថា​ឈប់​បង្ហោះ​រូបភាព ស៊ិច​ស៊ី អាក្រាត ដែល​នាំឲ្យ​ប៉ះពាល់​ដល់​សេចក្ដីថ្លៃថ្នូរ​ទំនៀមទំលាប់​ប្រពៃណី​ខ្មែរ​ទៀតឡើយ ប្រសិន​ជា​ថ្ងៃ​ក្រោយ នាង​ខ្ញុំ​មិន​គោរព​តាម​កិច្ចសន្យា​ខាងលើ នាង​ខ្ញុំ​សុខចិត្ដទ​ទួល​ខុស​ត្រូវ​ចំពោះមុខ​ច្បាប់ ទាំងស្រុង ចាប់ពី​ថ្ងៃនេះ​តទៅ​។​

​សូមបញ្ជាក់​ថា ថៃ ស្រី​នាង ដែល​មហាជន​តែងតែ​ឃើញ​សកម្មភាព​លក់​ផលិតផល​តាម Facebook ជាមួយ​ការ​ស្លៀកពាក់​មិន​សមរម្យ​ខ្លាំង ឬ Sexy និង​ត្រូវបាន​អ្នកលេង Facebook នាំ​គ្នា​រិះគន់​ខ្លាំងៗ​ឯ​អ្នក​ទិញ​ចេះ​តែ​ទិញ​នោះ កម្លាំង​សមត្ថកិច្ច នឹង​បន្ដ​ចាត់​វិធាន​ចំពោះ​អ្នក​លក់​ផលិតផល​តាម​អន​ឡាញ​លើ​បណ្តាញ​សង្គម Facebook ដទៃទៀត ដែល​បញ្ចេញ​សាច់ និង​កន្លែង​កេរ្តិ៍ខ្មាស​ហួសហេតុ ដើម្បី​តែ​ទាក់ទាញ​ចំណាប់​អារម្មណ៍​អ្នកទិញ​។​

​ប្រតិ​បត្ដិកា​រ និង​ចំណាត់ការ​របស់​អាជ្ញាធ​រ​យ៉ាង​ដូច្នេះ ក្រោយពី​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​កាលពី​ថ្ងៃ​ទី​១៧​កុម្ភៈ​នៅក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ជាតិ​ដើម្បី​ស្ត្រី បាន​សម្តែង​ការ​មិន​សប្បាយចិត្ត​ចំពោះ​ការផ្សាយ «Live» លក់​ផលិតផល​តាម Facebook ដែល​បញ្ចេញ​អស់​កេរ្តិ៍ខ្មាស​ដោយ​បាន​បញ្ជា​ទៅ​ក្រសួង​ប្រៃសនីយ និង​ទូរគមនាគមន៍ ឲ្យ​បិទ​រាល់​គណនី Facebook ផ្សាយ​លក់​ផលិតផល ដែល​បញ្ចេញ​អស់​កេរ្តិ៍ខ្មាស​ទាំងនេះ ចំណែក​អ្នក​មិន​បញ្ចេញ​កេរ្តិ៍ខ្មាស់​មិន​អី​នោះទេ​។​

​សម្តេច​តេជោ នាយករដ្ឋមន្ត្រី បានបញ្ជាក់​ថា ការ Live បែបនេះ​នាំឱ្យ​មាន​ការបំពាន​ផ្លូវ​ភេទ​ស្រី ក្នុង​សង្គម​នា​ពេលបច្ចុប្បន្ន ហើយ​អាច​នាំឲ្យ​កើត​មាន​ករណី ចាប់រំលោភ​ផងដែរ​។​ក្រោយពី​មាន​បំរាម​ដេល​ថ្វើ​ឲ្យ​ប៉ះពាល់​មុខរបរ អ្នកនាង​ថៃ ស្រី​នាង បាន​បង្ហោះ​សារ​ត្អូនត្អែ​ថា “​ឈឺ​ក្បាល​ណាស់​ចង់​ផឹក​កាត់សាញ តែ​មាន​តា​គោក​ខ្វះ​ទឹក គិត​មេ​ចលូវ ស្តាប់​ប្រសាស៍​សម្តេច​ហើយ ចង់​ខ្យល់ មើរ​ទៅ​ត្រូវ​ដូរ​មុខរបរ​ទៀតហើយ​ខ្ញុំ​”​។​

​ថៃ ស្រី​នាង បង្ហោះ​សារ​ត្អូញត្អែរថា “​សម្តេច​អើយ​សម្តេច ជួយ​សេង​រ៉ូប​ខ្ញុំ​ខ្លះ​ទៅ យក​ទៅ​ទុក​ក៏​បាន​ដែរ បើ​សល់​ច្រើន​ម្លឹងៗ​បាន​លុយ​ឯណា​សង​គេ លោក​អើយ​លោក ឆ្កួត​ងាប់​លូវ​ហើយ​ខ្ញុំ ពេលនេះ​មាន​តែ​ស្រា​ទេ យល់ចិត្ត​ខ្ញុំ​”​។​គ្រាន់តែ​សារ​ប៉ុណ្ណឹង​មាន​អ្នក​ហៃអើ​ខ្លះ​ខំ​ហួច​ហៅ​ខ្យល់​ដោយ​វាយប្រហារ​នាង​ថា​ឌឺដង​ដាក់​នាយករដ្ឋមន្ត្រី​និង​ឲ្យ​ចាត់វិធានការ​។​ចឹង​បាន​ថា​ស្រុក​ខ្មែ​រអា​ឡូ​វ​ខ្យលព្យុះ​មថ្យម​ទេ​តែងំ​អា​អ្នកហួច​ហៅ​ខ្យល់​នឹង​ហ្ម៉ង​!​។​តើ​ករណីយ៍​ចឹងនាង​ត្រូវ​ជាប់គុក​ដែរ​?​។​

Filed in: ពីនេះពីនោះ