សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ឃាត់​រថយន្ត​ដឹក ថ្ម ខ្សាច់ ចំនួន​៧​គ្រឿង និង​ផ្អាក​ទីតាំង​រណ្តៅ​ដី​២​កន្លែង

​ឃាត់​រថយន្ត​ដឹក ថ្ម ខ្សាច់ ចំនួន​៧​គ្រឿង និង​ផ្អាក​ទីតាំង​រណ្តៅ​ដី​២​កន្លែង

ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី ១៨ ខែ សីហា ឆ្នាំ ២០១៦​នេះ ក្រុមអធិការកិច្ច​ក្រសួង​រ៉ែ​និង​ថាមពល ដឹកនាំ​ដោយ​លោក ឌិ​ត ទីណា រដ្ឋលេខាធិការ និង​ឧត្តមសេនីយ៍ឯក រុន រ័ត្ន​វាសនា ប្រធាន​នាយកដ្ឋាន​នគរបាល​ច​រាចរ​ណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ នៃ​ក្រសួង​មហាផ្ទៃ បាន​ចុះ​ប្រតិបត្តិការ​ល្បាត​ចល័ត​ត្រួតពិនិត្យ​រថយន្ត​ដឹក​ដី ថ្ម ខ្សាច់ ដែល​ខុស​បច្ចេកទេស មិន​គ្រប​ឲ្យបាន​ត្រឹមត្រូវ​តាម​ការណែនាំ​របស់​ក្រសួង​រ៉ែ និង​ថាមពល ធ្វើឲ្យ​ជ្រុះ​រាយប៉ាយ​លើ​ដងផ្លូវ និង​រំខាន​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ និង​ផលប្រយោជន៍​សាធារណៈ ខណៈ​បច្ចេកទេស​មិន​គ្រប់គ្រាន់ សំបក​កង់​សឹក​រិច​រិល សំ​ពីង សំពោង ពុំ​មាន​វិញ្ញាបនបត្រ​ត្រួតពិនិត្យ​លក្ខណៈ​ច្ចេក​ទេស និង​ប្រកប​អាជីវកម្ម និង​បណ្ណ​បើក​បរ​បាន​ត្រឹមត្រូវ​។​

​ដោយ​នៅ​ក្នុង​ប្រតិបត្តិការ​នេះ​នេះ នគរបាល​ចរាចរណ៍ រួម​ជាមួយ​ក្រសួង​រ៉ែ និង​ថាមពល បាន​ចុះ​ឃាត់​រថយន្ត​ដឹក ថ្ម ខ្សាច់ ចំនួន​៧​គ្រឿង ធ្វើការ​អប់រំ​ណែនាំ កែតម្រូវ និង​ពិន័យ​តាម​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ត្រង់​មាត្រា​៥៦ មាត្រា​៥៧ និង​មាត្រា​៦៦  ជាមួយគ្នា​នោះ​ដែរ ក្រសួង​រ៉ែ​និង​ថា​ម​បានសម្រេច​ផ្អាក​សកម្មភាព ទីតាំង​រណ្តៅ​ដី​ចំនួន​ពីរ​កន្លែង​នៅ​ស្រុក​កណ្តាលស្ទឹង និង​ស្រុក​ពញាឮ ខេត្ត​កណ្តាល​។

​សូម​បញ្ជាក់​ផង​ដែរ​ថា​កាលពី​ថ្ងៃ​ទី​០៨ ខែ​កក្ដ​ដា ឆ្នាំ​២០១៦ កន្លង​ទៅ​ថ្មីៗ​នេះ ដោយសារ​បញ្ហា​កង្វល់​ទាំងនេះ​ហើយ​ទើប សម្ដេច ក្រឡា​ហោម ស ខេង បាន​សម្រេច​បង្កើតឲ្យមាន ក្រុម​ការងារ​ចំនួន​០៧​ក្រុម ឲ្យ​ចុះ​សហការ​បំពេញភារកិច្ច តាម​បណ្ដា​រាជធានី​-​ខេត្ត ក្នុង​គោលដៅ​ធ្វើយ៉ាងណា​រួមចំណែក​កាត់បន្ថយ​គ្រោះថ្នាក់  និង​ទប់ស្កាត់​រាល់​បទល្មើស​ច​រាចរ​ណ៍ ផ្លូវគោក​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធិភាព​។​

​ក្នុងនាម​នាយកដ្ឋាន​ន​គរ​បាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់ សូម​អំពាវនាវ​ទទូច​ហើយ​ទទូច​ទៀត​ដល់​បងប្អូន​អជីវ​ករ ដឹក​ដី ថ្ម ខ្សាច់ គ្រួស សូម​ចូលរួម​គោរព​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក និង​អនុវត្ត​តាម​ការណែនាំរ​បស់​ក្រសួង​រ៉ែ និង​ថាមពល​ទាំងអស់​គ្នា​ផង បើ​នៅ​តែ​មិន​គោរព ក្នុងនាម​អាជ្ញាធរ​មាន​តែ​ចុះ​អនុវត្ត​វិធានការ​ទៅតាម​ផ្លូវច្បាប់​ប៉ុណ្ណោះ​៕

 

 

IMG-20160818-WA0055 IMG-20160818-WA0054 IMG-20160818-WA0058 IMG-20160818-WA0057

Filed in: ព័ត៌មានជាតិ