សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ព្រិន្ទបាល​ល​ឯក ជិន ហ៊ាត់​យោធា​ដែលព​លី​ដោយសាន​ជាន់​មីន​ទទួលបាន​លុយ​៣០​លាន​រៀល​!

ព្រិន្ទបាល​ល​ឯក ជិន ហ៊ាត់​យោធា​ដែលព​លី​ដោយសាន​ជាន់​មីន​ទទួលបាន​លុយ​៣០​លាន​រៀល​!

ខេត្ត​ព្រះវិហារ ៖ ថវិកា​សរុប​ប្រមាណ​ជិត​៣០​លាន​រៀល​បាន​នាំយក​ប្រគល់ជូន​ដល់ដៃ​គ្រួសារ​សព​លោក​ព្រិន្ទបាលឯក​ជិន​ហ៊ាត់​ដែល​ពលី​ដោយសារ​ជាន់​គ្រាប់​មីន​សល់​ពី​សម័យ​សង្គ្រាម​ពេល​កំពុង​បំពេញភារ​កិច្ច​ចេញ​ល្បាត​នៅ​តាម​ចំណុច​ភូមិសាស្ត្រ​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ​ទិស​ទី​១​ប្រាសាទ​ព្រះវិហារ​កាលពី​វេលា​ម៉ោង​១២.១០​នាទី​ថ្ងៃ​ទី​១៤​ខែ​កុម្ភះ​ឆ្នាំ​២០២០​ក្នុង​ភូមិសាស្ត្រ​ភ្នំ​៣៩៨​ខាងត្បូង​អន្លង់​រាំង​ជើងភ្នំ​៥០០ ស្ថិតក្នុង​ភូមិ​ធម្មជាតិ ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ​។

​លោក​ឧត្តមសេនីយ៍ទោសំ​សៀមេ​បញ្ជាកា​ររងតំណាង​លោក​ឧត្តមសេនីយ៍ឯក​ស្រី​ឌឹ​ក​មេបញ្ជាការរង​កងទ័ព​ជើងគោក​,​លោក​ឧត្តមសេនីយ៍ទោលី​ស៊ុន​មេបញ្ជាការ​កងពល​តូច​អន្តរាគ​មន៍​លេខ​៨​។​អមដំណើរ​ដោយ​លោក​មេបញ្ជាការរង​មេបញ្ជាការ​វរ​សេនា​តូច​និង​នាយ​នាយរង​នៃ​បណ្ដា​ការិយាល័យ​ជំនាញ​ពាក់ព័ន្ធ​បាន​ទៅ​ប្រគល់ជូន​នៅ​ទីតាំង​បុណ្យ​សព​នៅ​ក្នុង​ភូមិ​ចំបក់​សែន​ជ័យ​ឃុំ​ស្រអែម​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ​ទី​១៧​ខែ​កុម្ភៈ​ឆ្នាំ​២០២០​។​

​បើ​តាម​លោក​ឧត្តមសេនីយ៍ទោលី​ស៊ុន ថវិកា​ទាំងនេះ​បាន​ពី​លោកនាយ​ឧត្តមសេនីយ៍វង្ស​ពិ​សេនអគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ​ចំនួន​១០​លាន​រៀល​,​ថវិកា​លោកនាយ​ឧត្តមសេនីយ៍គីម​ប៊ុន​ថា​ន​អគ្គមេបញ្ជាការ​រង​នៃក​ង​យោធពល​ខេមរភូមិន្ទ​ចំនួន​៥០​ម៉ឺន​រៀល​,​ថវិកា​លោក​ឧត្តមសេនីយ៍ឯក​ហ៊ុន​ម៉ាណែត​មេបញ្ជាការ​កងទ័ពជើងគោ​ក​ចំនួន​៥​លាន​រៀល​,​ថវិកា​លោក​ហូសិទ្ធី​ទេសរដ្ឋមន្ដ្រី​នាយក​ខុទ្ទកាល័យ​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន​សែន ចំនួន​១​លាន​រៀល​អង្ករ​ចំនួន​១០០​គីឡូក្រាម​។​

​ថវិកា​លោក​ប្រាក់​សុវណ្ណ​អភិបាល​ខេត្ត​ព្រះវិហារ​ចំនួន​២​លាន​រៀល​,​ថវិកា​លោក​ឧត្តមសេនីយ៍ឯក​ស្រី​ឌឹ​ក​មេបញ្ជាការរង​កងទ័ព​ជើងគោក​ចំនួន​២​លាន​រៀល​,​ថវិកា​លោក​ឧត្តមសេនីយ៍ទោលី​ស៊ុន​មេបញ្ជាការ​កងពល​តូច​អន្តរាគ​មន៍​លេខ​៨​ចំនួន​៤​លាន​រៀល​,​ថវិកា​លោក​ផាន់​និមិត្ត​ចំនួន​៤០​ម៉ឺន​រៀល​អង្ករ​ចំនួន​១០០​គីឡូក្រាម​។​

​ថវិកា​ថ្នាក់ដឹកនាំ​នៃ​អាជ្ញាធរ​មីន​ចំនួន​១​លាន​រៀល​,​ព្រមទាំង​ថវិកា​របស់​មេ​បញ្ជាការ​តាម​បណ្តា​វរ​សេនា​តូច​ទាំង​៥​ចំណុះ​កងពលតូច​អន្តរាគមន៍​លេខ​៨​ចំនួន​១​លាន​៦០​ម៉ឺន​រៀល​,​ថវិកា​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​និង​អាជ្ញាធរ​មូលដ្ឋាន​សរុប​ចំនួន​២៧.៩០០.០០០​រៀល​។​គេ​មិនដឹងថា​តើ​ហេតុ​អី​បានជា​អគ្គបញ្ជាការ​ឬ​ក្រសួង​ការពា​ជាតិ​មិន​មាន​ថវិការ​សម្រាប់​ជួយ​ឧបត្ថម្ភ​ករណីយ៍​ពីសេសៗ​បែរ​ជា​ចាំតែ​ថវិកា​សម្បុរ​ស​ជន​ចឹង​ទៅវិញ​?​។​ចុះ​បើ​ថ្ងៃក្រោយ​គ្មាន​សប្បុរសជន​ជួយ​គិត​ម៉េច​វិញ​ទៅ​?

​សូមបញ្ជាក់​ថា​៖ លោក​ព្រិន្ទបាលឯក ជិន ហ៊ាត់​មាន​អត្តលេខ​២០៣១៧៧​ជា​នាយ​ក្រុមទី​២​កងអនុសេនាធំ​ទី​៣ វរ​សេនា​តូច​លេខ​៣៨៥​កងពលតូច​អន្តរាគមន៍​លេខ​៨ ៕

 

Filed in: ព័ត៌មានជាតិ