សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សង្វៀនមាន់​និង​បន​ល្បែង​ក្នុង​ចំការ​ចំប៉ី ភូមិ​ទល​ទ្រា ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ខេត្ដ​ត្បូងឃ្មុំ​ជា​ឆ្នាំងបាយ​អ្នកណា​?

​សង្វៀនមាន់​និង​បន​ល្បែង​ក្នុង​ចំការ​ចំប៉ី ភូមិ​ទល​ទ្រា ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ខេត្ដ​ត្បូងឃ្មុំ​ជា​ឆ្នាំងបាយ​អ្នកណា​?

​ខេត្ត​ត្បូងឃ្មុំ​៖ សង្វៀន​ជល់​មាន់​និង​អាប៉ោង​ដុះ​ស្នឹម​មួយកន្លែង​ស្ថិតនៅ​ក្នុង​ចំការ​ចំប៉ី ភូមិ​ទល​ទ្រា ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ខេត្ដ​ត្បូងឃ្មុំ​តើ​ជា​ឆ្នាំងបាយ​អាជ្ញាធរខេត្ត​ឬ​ស្រុក​បាន​ជា​អាច ដំណើរការ​យ៉ាង​រលូន​មិន​មាន​សមត្ថកិច្ច​ណា​ទៅ​រំខាន​ចឹង​?​។

​ប្រភព​ពី​បងប្អូន​ប្រពល​រដ្ឋ ដែល​រស់នៅ​ក្នុង​ភូមិ​ទួល​ទ្រា ឃុំ​ជប់ បាន​និយាយ​ស្ទើតែ​គ្រប់​មាត់ថា​! គ្មាន​អ្នកណា​ហ៊ាន​បង្ក្រាប់​នោះ​ទេ​? ព្រោះ​លោក ទ្រី នឹង​អធិការ​ស្រុក​ត្បូងឃ្មុំ​ជា មិត្ត​ភ័ក្ក​ស្លាប់​រស់​ជា​មួយ​ក្រុម​មេបន​នឹង​គ្នា​តើ​អ្នក​ណា​ហ៊ាន​? ជា​រាងរាល់ថ្ងៃ​មាន​ក្រុម​ញៀន​ល្បែងភ្នាល់​ជាច្រើន ចេញចូល​ទៅ​កន្លែង សង្វៀន​ជល់​មាន់ របស់​ឈ្មោះ ទ្រី ឈ្មោះ យាប និង​លោក ធា​ដែល​កំពុង​បើក​សង្វៀន​ភ្នាល់​មាន់ អាប៉ោង បៀ ជា​រាងរាល់ថ្ងៃ ដើម្បី​លេង​ល្បែង​ភ្នាល់​គ្នា​ដាក់​លុយ​ធំៗ​ខុសច្បាប់ និង​មាន​ការ​ហ៊ោ កញ្ជៀ​វ យ៉ាង​សប្បាយ ចាប់ពី​ម៉ោង ១២​ថ្ងៃត្រង់ រហូត​ដល់​ព្រលប់ ថ្ងៃ​លិច​។​

​សូមបញ្ជាក់ ៖​នៅ​ចំណុច​ក្នុង​ចំការ​ចំប៉ី ស្ថិតក្នុង​ភូមិ​ទួល​ទ្រា ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ខេត្ដ​ត្បូងឃ្មុំ​ដោយ​សេរី ដោយ​មិន​ខ្លាចញញើត សមត្ថកិច្ច​បន្តិច​នោះ​ទេ ទោះបីជា​កន្លងមក ធ្លាប់មាន បង​បង​សមត្ថកិច្ច​ជា​ច្រើន​ធ្លាប់​ចុះ​ទៅដល់​កន្លែង​នោះ​ក៏​ដោយ តែ​ដូចជា​មិនមាន​អ្វី​ប្លែក​បន្តិច​សោះ កន្លែង​មួយ​នេះ នៅតែ​បន្ត​បើក​លេង​ល្បែង​បាន​រាល់​ថ្ងៃ​ដ៏​ដែល​។​

​ប្រជាពលរដ្ឋ​បាន​ដាក់​ជា​សំនួរ​ថា​! តើ​ម្ចាស់​សង្វៀ​មាន់​ជល់ និង​បើក​លេង​ល្បែង​ភ្នាល់​បៀ​អាប៉ោង ចាស់​វស្សា ដែល​មានឈ្មោះ ទ្រី​. ឈ្មោះ​យាប និង​ឈ្មោះ ធា​នេះ មានអំណាច បុណ្យ​បារមី​អ្វី​? និង​ត្រូវ​ជា​អ្វី​ជាមួយ​លោក​បែនរ​ត្ន័ស្នង​ការ​ខេត្ដ​ត្បូងឃ្មុំ បានជា​លោក​ស្នងការ មិន​ហ៊ាន​ធ្វើការ​បង្ក្រាប កន្លែង​លេងល្បែង​មួយ​នេះ​ចឹង​?៕

Filed in: ព័ត៌មានជាតិ