សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អ្នករកស៊ី​បើ​ចង់​សុខ​ត្រូវ​អារ​សាច់​ជូន​ខ្លា​កូនចៅ​លោក​ឈួន​សោភា​មេ​គយ​ច​លត័​តំបន់​៥!?

​អ្នករកស៊ី​បើ​ចង់​សុខ​ត្រូវ​អារ​សាច់​ជូន​ខ្លា​កូនចៅ​លោក​ឈួន​សោភា​មេ​គយ​ច​លត័​តំបន់​៥!?

ខេត្ត​បន្ទាយមានជ័យ ៖ មោទនៈភាព​និង​ការលើក​ស​សើរ​ពី​នាយក​រដ្ឋមន្ត្រី​រឿង​ចំណូល​ពន្ធគយ​កើនឡើង​មេ​គយ​ធំ​ដូច​ចិះសេះ​លែង​ដៃចឹង​រឿងបើក​ដៃ​ឲ្យ​កូនចៅ​កៀបស៊ី​អ្នក​ស៊ី​តាមរយៈ​យកលុយ​មិន​ចេញ​វិក័យ​ប​ត្រ័​។

​ជាក់ស្តែង​ក្រុម​ប្រជាពលរដ្ឋ​រកស៊ី​ដឹក​ជញ្ជូញ​ទំនិញ​តាម​រថយន្តតូ​ច ធំ មួយចំនួន​បាន​ត្អូញត្អែរ​ពី​ការលំបាក​នៃ​ការរកស៊ី​របស់ខ្លួន ដោយសា​លោក ឈួន សោភា ប្រធានការិយាល័យ​គយ​ចល័ត​តំបន់​៥ គ្រប់គ្រង​ចំនួន​៥​ខេត្ត​គឺ (​បន្ទាយមានជ័យ – ឧត្តរមានជ័យ​-​សៀមរាប​-​កំពង់ធំ និង​ព្រះវិហារ​) បាន​ប្រើ​អំណាច​របស់​ខ្លួន​ក្នុង​ការគាបសង្កត់​ដោយ តម្រូវឲ្យ​បង់​សេវា​លុយ​ក្រោម​តុ លើ​តុ តាមរបៀប​ពុករលួយ​ក្រៅផ្លូវការ រំលោភ​ច្បាប់​ប្រឆាំង​អំពើពុករលួយ ។​

​ជាពិសេស​ក្រុម​ឈ្មួញ​រកស៊ី​ទំនិញ​តាម​ម៉ូតូ​ថៃ ដែល​នាំ​ចូល​តាម​ច្រក​បឹង​ត្រកួន បើ​ទោះ​ជា​ម៉ូតូ​ខ្លះ​ឈ្មួញ​បាន​បង់ពន្ធ​នាំចូល​ត្រឹមត្រូវ​តាមច្បាប់​នៅ​ស្នាក់ការ​គយ​ប្រចាំ​ច្រក​ព្រំដែន​រួច​ក៏​ដោយ​ក្តី នៅតែ​គេច​មិន​ផុត​ពី​ការបង្ក្រាប និង កៀប​យក​សេវា​ក្រៅផ្លូវការ ពី​សំណាក់ មន្ត្រី​គយ​ក្រោម​ឱវាទ​របស់​លោក ឈួន សោភា ដ៏​ដែល ។​​ កូនចៅ​លោក​ឈួន​សោភា​ទារ​លុយ​ក្រោមរូបភាព​បង់​ថ្លៃ​បាយ​។​

​បើ​ឡាន​គឺ​បង់​ខែ​តែ​គ្មាន​វិក័យ​ប​ត្រ័ស្អី​ទេ​ស៊ីឆៅ​ហ្ម៉ង​!​។ សូម​រំលឹក​ផង​ដែរ​ថា​៖ កន្លងមក​លោក ឈួន សោភា ធ្លាប់​ត្រូវបាន​លោក​បណ្ឌិត គុណ ញឹម ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គយ និង រដ្ឋាករ​កម្ពុជា ចេញ​លិខិត​លេខ​១២០៦/១៩ អ គ រ ចុះ​ថ្ងៃ​ព្រហស្បតិ៍ ១៣​រោច ខែ​ចេត្រ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​២៥៦២ ត្រូវ​ថ្ងៃ​ទី​០២ ខែ​ឧសភា ឆ្នាំ​២០១៩ ប្រាប់​ទៅ​លោក​សុធា​រ៉ា​ប្រធាន​នាយកដ្ឋាន​បង្ការ និង​បង្ក្រាប​បទល្មើស អញ្ជើញ​លោក ឈួន សោភា អត្ថ​លេខ​៤៣៦ ជា​ប្រធាន​ការិយាល័យ​ស្រាវជ្រាវ និង បង្ក្រាប​អំពើ​រត់គេច​ពន្ធ​តំបន់​៥ ដើម្បី​បំភ្លឺ​ការងារ​មួយចំនួន​តាមរយៈ​លោក​ប្រធាន​នាយកដ្ឋាន​បង្ការ និង​បង្ក្រាប​បទល្មើស នៅ​នាយកដ្ឋាន​ហិរញវត្ថុ និង​បុគ្គលិក កាលពី​ថ្ងៃ​ទី​០៣ ខែ​ឧសភា ឆ្នាំ​២០១៩ ម្តង​រួចទៅហើយ បន្ទាប់ពី​មាន​ក្រុម​អ្នករកស៊ី​ដឹកជញ្ជូន​ទំនិញ និង អាជីវករ​ជា​ច្រើន​នាក់​បាន​ផ្ទុះ​ការតវ៉ា​រហូត​ឈានដល់​ការបិទផ្លូវ​នៅ​ចំណុច​មុខ​ស្នាក់ការ​គយ​ចល័ត​ជិត​ស្ពាន​ទឹកថ្លា ស្ថិត​ក្នុង​ក្រុង​សេរី​សោភ័ណ ខេត្ត​បន្ទាយមានជ័យ ។​

​កាលនោះ លោក ឈួន សោភា និង​លោក សុខ វណ្ណា​រី មេ​គយ​ចល័ត​ខាង​លិច​ស្ពាន​ទឹកថ្លា បាន​ពង្រាយ​កូនចៅ​ដាក់​កុងត្រូលជជុះ​នៅក្នុង​ភូមិ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ហើយ​បាន​ធ្វើការ​ជិះ​រថយន្ត​ប្រដេញ​តាម​ចាប់​ម៉ូតូ និង​បើករថយន្ត​បុក​ម៉ូតូ​គេច​ពន្ធ​១​គ្រឿង បង្ករ​អោយ​ភាគី​ខាង​ម៉ូតូ​រង​របួស​យ៉ាងធ្ងន់ធ្ងរ​ផងដែរ​ក្រោមលេស​ចោទ​ថា​បើក​ម៉ូតូ​គេច​ពន្ធ​ពី​ថៃ មក​កម្ពុជា ដោយសារ​គេ​មិន​បាន​ចូល​ទៅ​បង់​សេវា​ក្រៅផ្លូវការ លើ​តុ ក្រោម​តុ​។​តែ​រឿង​ហ្នឹង​ស្ងាត់ឈឹង​បាត់​ទៅ​គេ​រាយការណ៍​ថា​លោក​ឈួន​សោភា​ឡើងចាង​ដដែល​។​

​ប្រភព​ដ៏​ដែល​បន្ថែមថា​៖ សព្វថ្ងៃនេះ កុំថាឡើយ​ទំនិញ​មានច្បាប់ រឺ អត់​ច្បាប់ គឺ​មិន​អាច​គេចផុត​ពី​កណ្តាប់ដៃ​របស់​លោក សុខ វណ្ណា​រី ទទួលបន្ទុក​គ្រប់គ្រង​គយ​ចល័ត​ស្ពាន​ទឹកថ្លា និង ក្នុង​ភូមិសាស្ត្រ​នៃ​ខេត្ត​បន្ទាយមានជ័យ បាន​នោះ​ទេ បើសិន​មិន​ចូល​ទៅ​បង់ថ្លៃ​សេវា​អោយ​លោក ។​ពួក​គយ​មិន​​ពាក់ព័ន្ធ​ករណី​ខាងលើ គេ​មិនដឹងថា​តើ​អគ្គនាយក​គយ និង​រដ្ឋាករ​កម្ពុជា លោក​បណ្ឌិត គុណ ញឹម ដឹង​រឿង​លោក ឈួន សោភា​បង្ក​ព្យុះភ្លៀង​កៀបសង្កត់​អាជីវករ​យក​លុយ​ក្រោម​តុ​តាម​អំពើ​ចិត្ត​ដែរ​ឬ​អត់​នោះទេ​?​ព្រោះ​កូនចៅ​លោក​ឈួន​សោភា​ប្រើ​ឈ្មោះ​អគ្គ​រហូត​ហ្នឹង​ពេល​ទា​លុយ​។​

​ជុំវិញ​ករណី​ខាងលើ​នេះ សារព័ត៌មាន មាតុភូមិ មិន​អាច​ស្វែងរក​សុំ​ការបកស្រាយ​បំភ្លឺ ពី​លោក ឈួន សោភា ប្រធាន​គយ​តំបន់​៥ និង លោក សុខ វណ្ណា​រី​ទទួលបន្ទុក​គ្រប់គ្រង​គយ​ចល័ត​ស្ពាន​ទឹកថ្លា ករណីយ៍​រក​ចំណូល​ចូល​រដ្ឋ​ដោយ​មិន​ចេញ​វិកយ័បត្រ័​ដូច​ប្រជាពលរដ្ឋ​ចោទ បានទេ ។​អង្គភាព​យើងខ្ញុំ​ត្រៀម នឹង​ចុះផ្សាយ​នូវ​ការបកស្រាយ​បំភ្លឺ គ្រប់ពេល​។​

Filed in: ព័ត៌មានជាតិ