សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

អាជ្ញាធរ​បើកដៃ​ឲ្យ​ពិភព​កម្សាន្ត ដា​ហ្វូ​ហាវ​ធ្វើជា​កន្លែង​សម្រាប់​ពង្វក់​សិស្ស​ក្មេងៗ​

អាជ្ញាធរ​បើកដៃ​ឲ្យ​ពិភព​កម្សាន្ត ដា​ហ្វូ​ហាវ​ធ្វើជា​កន្លែង​សម្រាប់​ពង្វក់​សិស្ស​ក្មេងៗ​

​ភ្នំពេញ ៖ ពិភព​កម្សាន្ត ដា​ហ្វូ​ហាវ ដែល​ស្ថិតនៅ​ទល់មុខ​សាលាសង្កាត់ និង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ចាក់អង្រែ​ក្រោម​ជាទី​តាំង​ល្បែង​ហ្គេម​ជាច្រើន​ប្រភេទ តាម​ប្រព័ន្ធ Online អេឡិចត្រូនិច Slot Machines និង ប្រភេទ​ហ្គេម​បាញ់​ត្រី​បាន​និង កំពុងបើក​លេង​យ៉ាង​រលូន ដោយ​បំពាន​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ភូមិ ឃុំ មាន​សុវត្ថិភាព ។

​នៅ​ថ្ងៃ​ទី​១៤​កុម្ភៈ​គេ​សង្កេតឃើញ​ក្មេងៗ​សិស្សសាលា​អាយុ​ក្រោម​១០​ឆ្នាំ ឬ អាយុ​១៥​ឆ្នាំ ប៉ុណ្ណោះ បាននាំគ្នា​តម្រង់​ជួរ​ចាំ​ចូល​លេង​ហ្គេម​គ្រប់​ប្រភេទ​នៅ ពិភព​កម្សាន្ត ដា​ហ្វូ​ហាវ ស្ថិតនៅ​ផ្លូវ​ជាតិ​លេខ​២ មុខ​សាលា​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ ។​ក្លឹប​កម្សាន្ត​យីហោ ដា​ហ្វូ​ហាវ កន្លងទៅ កាលពី​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០២០​ធ្លាប់ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​អាជ្ញាធរ​ខណ្ឌ​មានជ័យ បង្ក្រាប​រួច​ម្តងមកហើយ ដោយ​ដកហូត​ទូ​ហ្គេម​មួយចំនួន​ផង​ដែរ ។ ប៉ុន្តែ​មិនដឹង​ហេតុអ្វី​បានជា​បើក​ដំណើរការ​វិញ ដោយ​លេង​យ៉ាង​គគ្រឹកគគ្រេង​ធ្វើឲ្យ​យុវជន​ដែល​ជា​ទំពាង​ស្នងឬ​ស្សី ចូល​លេង​រហូត​ភ្លេច​ការសិក្សារ​ទៀតផង ។​

​ការពិត​ទទួលស្គាល់ថា​ពិភព​កម្សាន្ត ដា​ហ្វូ​ហាវ មាន អាជ្ញាប័ណ្ណ​ស្របច្បាប់ បើក​លេង​ក្នុង​បរិវេណ WB Arena ទល់មុខ​សង្កាត់​ចាក់អង្រែ​ក្រោម មាន​ល្បែង​ហ្គេម​ជាច្រើន​ប្រភេទ តាម​ប្រព័ន្ធ Online អេឡិចត្រូនិច Slot Machines និង ប្រភេទ​ហ្គេម​បាញ់​ត្រី ជាច្រើន​គ្រឿង​ទៀត ។​ប៉ុន្តែ​អ្វី​ដែល​ពលរដ្ឋ​ហួសចិត្ត​នោះ គឺ​ត្រង់​ថា​ក្មេងៗ​សិស្សសាលា​ជាច្រើន​នាក់ បាន​ចូល​លេង​កម្សាន្ត​យ៉ាង​សប្បាយរីករាយ​រហូត​ភ្លេច​ការសិក្សារ ហើយ​គ្មាន​ការទប់ស្កាត់​ពី​សំណាក់​អាជ្ញាធរ​នោះឡើយ ។ ទីតាំង​នេះ​មាន​ម្ចាស់​ជា​ជនបរទេស និង មាន​មេការ​ជា​ជនជាតិ​ខ្មែរ ។​

 

Filed in: ព័ត៌មានជាតិ