សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សហគមន៍​អឺរ៉ុប​តម្រូវ​ឲ្យ​កម្ពុជា​បង់ពន្ធ​ក្នុង​តម្លៃ​នាំចូល​ប្រមាណ​១​ពាន់​លាន​អឺរ៉ូ​ខ្មែរ​ថា​ធើ​ចឹង​អយុត្តិធម៍​ស្តង់ដា​២​តែ​សន្យា​បន្ត​សហការ​

​សហគមន៍​អឺរ៉ុប​តម្រូវ​ឲ្យ​កម្ពុជា​បង់ពន្ធ​ក្នុង​តម្លៃ​នាំចូល​ប្រមាណ​១​ពាន់​លាន​អឺរ៉ូ​ខ្មែរ​ថា​ធើ​ចឹង​អយុត្តិធម៍​ស្តង់ដា​២​តែ​សន្យា​បន្ត​សហការ​

ភ្នំពេញ​ ៖ ​គណៈកម្មការ​អឺរ៉ុប​នៅ​ក្នុង​សំណុំរឿង EBA ត្រូវបាន​ប្រកាស​ជា​ផ្លូវកា​រហើយ នៅវេលា​ម៉ោង​៦​ល្ងាច ថ្ងៃទី​១២ ខែ​កុម្ភៈ​នេះ​បាន​សម្រេច​ដក​ការអនុគ្រោះ​ពន្ធ «​ជា​បណ្ដោះអាសន្ន​» ពី​កម្ពុជា ប្រមាណ​២០​ភាគរយ ដែល​មាន​តម្លៃ​នាំ​ចេញ​សរុប​ប្រមាណ​១​ពាន់​លាន​អឺរ៉ូ​ក្នុង​១​ឆ្នាំ​។​

​តាមរយៈ​ឯកសារ​កម្រាស់​១៦​ទំព័រ គណៈកម្មការ​អឺរ៉ុប គណៈកម្មការ​អឺរ៉ុប​ពន្យល់ថា ធ្វើឡើង​ដោយ​សារ​មាន​ការរំលោភ​យ៉ាងធ្ងន់ធ្ងរ​ទៅ​លើ​មូលដ្ឋាន​គ្រឹះ​នៃ​សិទ្ធិមនុស្ស សិទ្ធិ​នយោបាយ និង​សិទ្ធិ​ការងារ នៅ​កម្ពុជា​។​ផលិតផល​ទាំងឡាយ​ដែល​កម្ពុជា​លែង​ទទួលបាន​ការអនុគ្រោះ​ពន្ធ​ពី​អឺរ៉ុប​រួមមាន​៖ ផលិតផល​ខ្លះ​ក្នុង​ផ្នែក​កាត់ដេរ​សម្លៀកបំពាក់​និង​ស្បែកជើង ផលិតផល​សម្រាប់​ធ្វើដំណើ​រ និង​ស្ករ​។ ហើយ​ប្រសិនបើ​សភា​និង​ក្រុមប្រឹក្សា​អឺរ៉ុប​មិន​ជំទាស់​ទេ សេចក្ដីសម្រេច​នេះ នឹង​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០២០​ខាងមុខ ពោល​គឺ​នៅក្នុង​រយៈពេល​៦​ខែ​ទៀត​។​

​លោក Josep Borrel តំណាង​ជាន់ខ្ពស់​នៃ​សហភាព​អឺរ៉ុប និង​ជា​ស្នងការរង​នៃ​គណៈកម្មការ​អឺរ៉ុប ថ្លែងថា សហភាព​អឺរ៉ុប គ្មាន​ជម្រើស​អ្វី​ផ្សេង​ក្រៅតែពី​សម្រេច​ដក​ការអនុគ្រោះ​ពន្ធ​មួយ​ផ្នែក​ពី​កម្ពុជា​ឡើយ នៅពេល​ដែល​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​ត្រូវបាន​បំផ្លិចបំផ្លាញ លំហ​សិទ្ធិមនុស្ស​ត្រូវ​កាត់បន្ថយ និង​សេរីភាព​នៃ​ការបញ្ចេញ​មតិ​ត្រូវ​បិទ​ខ្ទប់​។ ស្នងការ​ពាណិជ្ជកម្ម​ស​ហ​ភាព​អឺរ៉ុប លោក Phil Hogan ទទួលស្គាល់​ពី​ការរីកចម្រើន​របស់​កម្ពុជា ប៉ុន្តែ​អឺរ៉ុប​នៅតែ​ផ្ដល់​តម្លៃ​ខ្ពស់​ដល់​ការគោរព​សិទ្ធិមនុស្ស​។ សម្រាប់​ស្នងការ​ពាណិជ្ជកម្ម​សហ​ភាព​អឺរ៉ុប គោលដៅ​នៃ​ការដក​ការអនុគ្រោះ​ពន្ធ​ពី​កម្ពុជា គឺ​ដើម្បី​ឲ្យ​អាជ្ញាធរ​កម្ពុជា​បញ្ចប់​ការរំលោភ​សិទ្ធិមនុស្ស​។ គឺ​ទាល់តែ​ស្ថានភាព​សិទ្ធិមនុស្ស សិទ្ធិ​នយោបាយ និង​សិទ្ធិ​ការងារ​នៅ​កម្ពុជា​ត្រូវបាន​ដោះស្រាយ​ឲ្យ​ប្រសើរ​ឡើង​វិញ ទើប​អឺរ៉ុប​អាច​ផ្ដល់​ការ​អនុគ្រោះ​ពន្ធ​ដល់​កម្ពុជា​វិញ​បាន​។​

​លោក កាំ​ង ម៉ូ​នី​កា អគ្គលេខាធិការរង​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា GMAC បាន​លើកឡើង​ថា «​អ្វី​ដែល​ត្រូវ​កើត វា​នឹង​កើត រក្សា​ភាពស្ងប់ស្ងាត់ និង​អារម្មណ៍​នឹងនរ បន្ត​ការចេះ​ជួយ​គ្នា ហើយ​បន្តដំណើរ​ទៅមុខទៀត ជាមួយ​និង​គោលដៅ ដែល​បាន​កំណត់ទុក​។ គេ​រំពឹងថា យើង​នឹង​បាត់​ទាំង​ស្រុង តែ​ផ្ទុយទៅវិញ ៨០%​នៃ​ប្រយោជន៍​រួម ត្រូវបាន​ការពារ នេះ​ជា​លទ្ធផល ដែល​យើង​អាច​រីករាយ​បាន​»​។​

​ទាក់ទង​និង​ការសម្រេច​នេះ​រាជរដ្ឋាភិបាល​កម្ពុជា​តា​ម​រយៈ​ក្រសួងការបរទេស នៅ​យប់​ថ្ងៃទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០២០​នេះ បានចេញ​សេចក្តីថ្លែងការណ៍ សម្តែង​ការសោកស្តាយ ៖«​រាជរដ្ឋាភិបាល​កម្ពុជា មាន​ការសោកស្ដាយ​ចំពោះ​សេចក្ដីសម្រេច​ដ៏​អយុត្តិធម៌​របស់​គណៈកម្មកា​រ​អឺរ៉ុប នៅ​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០២០ ពាក់ព័ន្ធ​នឹង​ការដក​ជា​បណ្តោះអាសន្ន​នូវ​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ “​គ្រប់​មុខ​ទំនិញ​លើកលែង​សព្វាវុធ​” ដែល​អនុលោម​តាម​មាត្រា ១៩ នៃ​បទ​ប្បញ្ញត្តិ ស្តីពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ (GSP) របស់​សហភាព​អឺរ៉ុប​។ ទស្សនាទាន​ស្តីពី “​ការរំលោភបំពាន​ធ្ងន់ធ្ងរ និង​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​” ដូច​បាន​ចែង​ក្នុង​បទ​ប្បញ្ញត្តិ​ស្តីពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ ដែល​ផ្តើម​ចេញពី​ការភាន់ច្រឡំ និង​ការយល់​ខុស​អំពី​តថភាព​ជាក់ស្តែង​នៅ​កម្ពុជា ត្រូវបាន​យកមក​ប្រើប្រាស់​តាម​ទំនើងចិត្ត ដើម្បី​ចាប់ផ្តើម​នីតិវិធី​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា​»​។​

​សេចក្តីថ្លែងការណ៍​បន្ត​ថា​៖ «​សេចក្តីសម្រេច​នេះ មិនមាន​អ្វី​ក្រៅ​ពី​ការអនុវត្ត​ស្តង់ដារ​ទ្វេ នៅពេលដែល​យើង​ប្រៀបធៀប​ប្រព្រឹត្ត​កម្ម​របស់​សហភាព​អឺរ៉ុប ជាមួយនឹង​ដៃគូ​ពាណិជ្ជកម្ម​ដទៃទៀត​។ ទោះបីជា​សេចក្តីសម្រេច​នេះ​បាន​ទទួលស្គាល់ «​វឌ្ឍនភាព​ជាក់ស្តែង​» ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ស​ម្រេច​បាន​នៅក្នុង​វិស័យ​ជាច្រើន ក្នុង​ការឆ្លើយតប​ទៅ​នឹង​ក្តី​កង្វល់​របស់​គណៈកម្មកា​រ​អឺរ៉ុប​ក៏ដោយ ក៏​សេចក្តីសម្រេច​នេះ​ពុំ​បាន​ទទួលស្គាល់ និង​គោរព​បញ្ហា​ជា​មូលដ្ឋាន​នៃ​អធិបតេយ្យ​របស់​កម្ពុជា ដែល​ពុំមែន​ជា​កម្មវត្ថុ​នៃ​ការចរចា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ឬ​ជា​កម្មវត្ថុ​នៃ​ការផ្លាស់ប្តូរ​ដើម្បី​ជំនួយ​អភិវឌ្ឍន៍​នោះ​ឡើយ​»​។​

​រាជរដ្ឋាភិបាល​កម្ពុជា​ប្រកាន់​យ៉ាង​ម៉ឺងម៉ាត់​នូវ​ជំហរ​គោលការណ៍​ក្នុង​ការបដិសេធ​រាល់​ការប៉ុនប៉ង​ដោយ​ដៃគូ​ខាងក្រៅ ក្នុង​ការប្រើប្រាស់​ពាណិជ្ជកម្ម ឬ​ជំនួយ​អភិវឌ្ឍន៍ ដើម្បី​ជា​លេស​ក្នុង​ការជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​។ លើកលែង​តែ​ដំណើរការ​នៃ​នីតិវិធី​តុលាការ​មួយ​គត់​ដែល​កំពុង​ត្រូវបាន​អនុវត្ត​ដោយ​អនុលោម​យ៉ាង​ពេញលេញ​តាម​ច្បាប់​កម្ពុជា និង​ស្ថិត​នៅក្រោម​យុត្តាធិការ​នៃ​អំណាច​ឯករាជ្យ និង​អធិបតេយ្យ​របស់​កម្ពុជា ក្រៅពីនេះ សកម្មភាព​ទាំង​អម្បា​ល​មាន​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ស្តែងចេញ​ក្នុង​ដំណាក់កាល​នៃ​កិច្ចសន្ទនា​គឺមាន​ខ្លឹមសារ​គួរឱ្យកត់សម្គាល់​លើស​ពី​អ្វី​ដែល​ជា​ក្តី​កង្វល់​របស់​សហភាព​អឺរ៉ុប​ទៅទៀត​។​

​ដោយឡែក​ចំពោះ​បញ្ហា​ទំនាស់​ដីធ្លី សិទ្ធិ​ការងារ និង​សេរីភាព​សារព័ត៌មាន​ដែល គណៈកម្មការ​អឺរ៉ុប​បាន​ទទួលស្គាល់ថា​មាន​វឌ្ឍនភាព​ជាក់លាក់​នោះ ក៏​រាជរដ្ឋាភិបាល​នៅតែ​បន្ត​ដោះស្រាយ​កង្វះខាត​នានា​ដែល​នៅ​សេសសល់​បន្ថែមទៀត​ដែរ​។ នេះ​បើ​តាម​សេចក្តីថ្លែងការណ៍​ដដែល​។​កម្ពុជា​បាន​បញ្ជាក់ទៀតថា ចំពោះ​លំហ​នយោបាយ​វិញ រាជរដ្ឋាភិបាល​បាន​ព្យាយាម​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​តាម​ដែល​អាច​ធ្វើទៅបាន​ប្រកប​ដោយ​ភាពស្មោះត្រង់ លើកលែង​តែ​សកម្មភាព​ទាំងឡាយណា​ដែល​ប៉ះពាល់​នឹង​អធិបតេយ្យ​ជាតិ​ប៉ុណ្ណោះ​។​

​យ៉ាងណាក៏ដោយ ទោះបីជា​មាន​សេចក្តីសម្រេច​របស់​គណៈ​កម្ម​ការ​អឺរ៉ុប​លើ​បញ្ហា​ពាណិជ្ជកម្ម​នេះ​ក្តី កម្ពុជា​នៅតែ​មាន​ការប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការពង្រឹង​ទំនាក់ទំនង​របស់​ខ្លួន​ជាមួយ​សហភាព​អឺរ៉ុប​បន្ថែមទៀត ដោយ​ឈរ​លើ​ស្មារតី​នៃ​ការគោរព និង​ការទទួល​ផលប្រយោជន៍​ទៅវិញទៅមក ជាមួយនឹង​ការបញ្ជាក់​សា​ជា​ថ្មី​ពី​បំណងប្រាថ្នា​យ៉ាង​មុតមាំ​របស់​ខ្លួន​ក្នុង​ការបន្ត​អនុវត្ត​តាម​ប្រព័ន្ធ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​នៅក្នុង​តំបន់​។​

​ក្រៅពី​ក្រសួងការបរទេស​រាជ​រដ្ឋាភិបាល​នៅ​ថ្ងៃទី​១២​កុម្ភៈ​ក៏​បាន​ចេញ​សារាចរ​មួយ​តម្រូវ​ឲ្យ​ស្ថាបន័​នានា​របស​រាជ​រដ្ឋាភិបាល​សហ​ក​ការ​ជាមួយ​គណកម្មាធិការ​សិទ្ធ​មន​ស្ស​កម្ពុជា​ដើម្បី​តាមដាន​និង​ដោះស្រាយ​បញ្ហា​នៃ​ការរំលោភ​នានា​ផងដែរ​។​

​បើ​តាម​គណៈកម្មការ​អឺរ៉ុប ផលិតផល​កាត់ដេរ​សម្លៀកបំពាក់ និង​ផលិតផល​ស្បែកជើង​របស់​កម្ពុជា នាំ​ចូល​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប មានតម្លៃ ៤៦០០ លាន​អឺរ៉ូ នៅ​ឆ្នាំ​២០១៨ ហើយ​បាន​កើនឡើង​ដល់ ៥៣០០ លាន​អឺរ៉ូ នៅ​ឆ្នាំ​២០១៩​។​ក្នុងនោះ ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA បាន​លើកលែង មិន​យកពន្ធ​លើ​មុខ​ទំនិញ​របស់​កម្ពុជា ចំនួន ៧២០០ ប្រភេទ​។​

​កម្ពុជា ឈរ​នៅ​លំដាប់​ទី​៥៧ ដែលជា​អ្នក​ផ្គត់ផ្គង់​ទំនិញ​ធំ​បំផុត ទៅ​កាន់​សហរដ្ឋអាមេរិក​។ កម្ពុជា​បាន​នាំ​ទំនិញ​ទៅកាន់​អាមេរិក ក្នុង​ទំហំ​ទឹកប្រាក់ ៣៨០០ លាន​ដុល្លារ នៅ​ឆ្នាំ​២០១៨ គឺ​កើនឡើង ២៤,៨% ធៀប​នឹង​ឆ្នាំ​២០១៧​។ ទំនិញ​របស់​កម្ពុជា ដែល​នាំ​ទៅ​លក់​នៅ​អាមេរិក ក៏​ស្ថិត​ក្រោម​ប្រពន្ធ​អនុគ្រោះ​ពន្ធ the US Generalized System of Preferences (GSP) ដែល​អាមេរិក បាន​លើកលែង​ពន្ធ​លើ​មុខ​ស​ទំនិញ​របស់​កម្ពុជា ចំនួន ៥០០០ ប្រភេទ​៕

 

Filed in: ព័ត៌មានជាតិ