សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

កម្ពុជា​ទទួល​ឲ្យ​នាវា​ទេសចរណ៍ MS Westerdam ផ្ទុក​មនុស្ស​ជាង​២២០០​នាក់​ឲ្យ ចូល​ចត​នៅ​កំពង់ផែ​ព្រះសីហនុ ដោយ​មិន​ខ្លាច​កូរ៉ូណា​ដូច​ប្រទេស​ផ្សេង​!?

កម្ពុជា​ទទួល​ឲ្យ​នាវា​ទេសចរណ៍ MS Westerdam ផ្ទុក​មនុស្ស​ជាង​២២០០​នាក់​ឲ្យ ចូល​ចត​នៅ​កំពង់ផែ​ព្រះសីហនុ ដោយ​មិន​ខ្លាច​កូរ៉ូណា​ដូច​ប្រទេស​ផ្សេង​!?

ព្រះសីហនុ ៖ បន្ទាប់​ពី​រក​កន្លែង​ចូល​ចត​មិនបាន​ដោយសារ​ប្រទេស​មួយចំនួន​បដិសេធ​មិនឲ្យ​ចូលចត​ដោយសារ​ខ្លាច​មាន​អ្នកដំណើរ​មាន​ផ្ទុក​មេរោគ កូ រ៉ូ ណា នាវា ទេសចរណ៍ ឈ្មោះ MS Westerdam កំពុងធ្វើដំណើរ​សំដៅ​មក​ចត​កុះ​ពង់​ផែ​ក្រុងព្រះសីហនុ ប្រទេស​កម្ពុជា​ហើយ ។

​នាវា​ទេ​សចណ៍​ដ៏​ធំ​មួយ​នេះ​ដែល​អះអាង​ថា​គ្មាន​អ្នក​ផ្ទុកមេរោគ​កូរ៉ូណា​នោះ​មាន​ផ្ទុក​មនុស្ស​ប្រមាណ ១៤៥០​នាក់ និង​ក្រុម​នាវិក ៨០០​នាក់​នេះ គឺ​នឹង​មក​ដល់​កំពុងផែ​ខេត្ត​ព្រះសីហនុ នៅវេលា​ម៉ោង ០៧:០០​នាទី​ព្រឹក ត្រូវ​នឹង​ថ្ងៃ​ព្រហស្បតិ៍ ទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០២០​។ ក្រោយ​ពី​ការចត​រួច ភ្ញៀវ​ទេសចរណ៍​ក្នុង​នាវា​នេះ អាច​នឹង​ផ្ទេរ​ការធ្វើដំណើរ​តាម​យន្តហោះ​នៅ​កម្ពុជា​ទៅកាន់​ប្រទេស​ដើម​គេ​វិញ​។​

​ភ្ញៀវ​ទេសចរណ៍​ចម្រុះ​ជាតិ​សាសន៍​ទាំងអស់​ដែល​មាន​ទេសចរណ៍​ជនជាតិ​អាមេរិក​ចំនួន​៦៥០​នាក់​ផង​ដែរ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​អជ្ញាធរ​កម្ពុជា ដែល​បាន​ផ្ដល់​ការគាំទ្រ​ចំពោះ​ពួកគេ ក្នុង​ការ​ចូល​ចត​នៅ​កម្ពុជា ខណៈ​ដែល​ពួកគេ​ដែល​ស្នាក់​នៅ​លើ​នាវា​១២​ថ្ងៃ​មក​ហើយ​នោះ​កំពុងតែ​ខ្វះ​ស្បៀង​អាហារ និង​ត្រូវ​ការចាក់​ប្រេង​ផង​ដែរ​នោះ ។​

​សូមបញ្ជាក់​ថា នាវា​ទេសចរណ៍ The Westerdam cruise ship បាន​ចាកចេញ​ពី​ហុងកុង​នៅ​ថ្ងៃទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២០ តែ​ប្រទេស​ជប៉ុន​, កោះ​តៃវ៉ាន់​, Guam, ប្រទេស​ហ្វី​លីន និង​ថៃ មិន​អនុញ្ញាត​ឱ្យ​ចូល​ចត​ព្រោះ​ខ្លាច​មាន Corona Virus ។​ខ្មែ​រចឹង​!​គេ​មិន​ហ៊ាន​យើង​ធើ​!​។​

​ទាក់ទង​និង​ការសម្រេចឲ្យនា​វាទេស​ច​រណ៍​យក្ស​ឈ្មោះ MS Westerdam ចូល​ចត​ផែ​ព្រះសីហនុ​នេះ​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​ឆ្លើយតប​សំណួរ​កាសែត​ថា «​ហេតុ​អ្វី​ត្រូវ​សម្រេច​អនុញ្ញាត​ឲ្យ​នាវា​នេះ​ចូល​ចត តើ​ត្រូវ​ឲ្យ​ពួកគេ​ទៅណា បើ​គេ​បាន​បិទ​អស់ហើយ​, ដូច​ដែល​ខ្ញុំ​បាន​និយាយ​ហើយ​ថា ជំងឺ​ពិតប្រាកដ​គឺ​ភាពភ័យខ្លាច មិនមែន​ជា​ជំងឺ​កូរ៉ូណា​នោះទេ​។ ការ​អនុញ្ញត​ឲ្យចូល​នេះ​បង្ហាញ​ពី​ការលុបបំបាត់នូវ​ជំងឺ​ភ័យខ្លាច ដែល​កំពុង​កើតមាន​នៅ​លើ​ពិភពលោក​យើង​នេះ ហើយ​កម្ពុជា​គ្មាន​ឡើយ​ការរើសអើង​ពូជសាសន៍ ត្រូវតែ​ចូលរួម​សង្គ្រោះ​ក្នុង​កិច្ចការ​មនុស្សធម៌ ខណៈ​ពួកគេ​កំពុង​ជួប​គ្រោះអាសន្ន​»​។​

«​យើង​ត្រូវ​សហការគ្នា ទាំង​អ្នក​ជាប់​នៅ​លើ​នាវា ដើម្បី​ជួយសង្គ្រោះ​ដោយ​មិន​ខ្វល់​ពី​ជាតិ​សាសន៍ ទោះបី​ជាតិ​សាសន៍​ណាក៏ដោយ កិច្ចការ​នេះ​បង្ហាញ​ពី​ការងារ មនុស្សធម៌​ដ៏​ប្រពៃ និង​សណ្តាន​ចិត្ត​របស់​កម្ពុជា​សម្រាប់​ម​នុស្ស​លើ​ពិភពលោក ក្នុង​ការ​យក​អាសា​រ​សម្រាប់​ជាតិ​សាសន៍​ដទៃ​។ បើ​គេ​មិន​ទទួល​កម្ពុជា​ទទួល​, កម្ពុជា​ក៏​ចង់បង្ហាញ​ថា កម្ពុជា​មិនមែន​គ្រាន់តែ​សហការ​ជាមួយ​ចិន​នោះទេ គឺ​ធ្វើ​ជាមួយ​គ្រប់​ជាតិ​សាសន៍​ទាំងអស់ ព្រោះ​បញ្ហា​នេះ​វា​ក្លាយជា​បញ្ហា​ប្រឈម ជា​សកល​រួចទៅហើយ និង​ម្យ៉ាងទៀត​បញ្ហា​មនុស្សធម៌​ក៏​គ្មាន​ព្រំដែន​ដែរ​។ យើង​ត្រូវតែ​ជួយ​ពួកគេ​នៅពេលដែល​ពួកគេ​សុំ​ឱ្យ​យើង​ជួយ យើង​ត្រូវតែ​ជួយ​គេ​ប្រកប ដោយ​ស្មារតី​ទទួលខុសត្រូវ ។​

​សូមបញ្ជាក់​ថា​គិត​មកដល់​ថ្ងៃទី​១២​កុម្ភៈ​នេះ​ជម្ងឺ​ផ្លូវដង្ហើម​ផ្តើមចេញ​ពី​វីរុស​កូរ៉ូណា​នៅ​ទីក្រុង​វូ​ហាន​ខេត្ត​អឺ​ប៉ី​ប្រទេស​ចិន​ដែល​អង្គការ​សុខភាព​ពិភពលោក​ឲ​ឈ្មោះ​ថ្មី​ថា​អិន​កូវិត​១៩(nCovid-19)​បាន​សម្លាប់​មនុស្ស​១១១៦​នាក់​ហើយ​(​ភាគច្រើន​ប្រជាជន​ចិន​)​។​មេរោគ​នេះ​បាន​ចម្លង​ដល់​មនុស្ស​ជាង​៤​ម៉ឺន​នាក់​។​មាន​អ្នក​ព្យាបាល​ជា​សះស្បើយ​បាន​ជាង​៤​ពាន់​នាក់​តែប៉ុណ្ណោះ​។​

Filed in: ព័ត៌មានជាតិ