សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន បាន​ជម្រុញ​អោយ មន្ត្រីរាជការ​ត្រូវអនុវត្ត​អោយបាន​ល្អ​តាម​តួនាទី​និង​ភារកិច្ច​របស់​ខ្លួន​ជាពិសេស​បំរើសេវា ដោះស្រាយ​បញ្ហា​ប្រឈម​ជូន​ប្រជាពលរដ្ឋ​អោយបាន​ទាន់​ពេលវេលា​

​ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន បាន​ជម្រុញ​អោយ មន្ត្រីរាជការ​ត្រូវអនុវត្ត​អោយបាន​ល្អ​តាម​តួនាទី​និង​ភារកិច្ច​របស់​ខ្លួន​ជាពិសេស​បំរើសេវា ដោះស្រាយ​បញ្ហា​ប្រឈម​ជូន​ប្រជាពលរដ្ឋ​អោយបាន​ទាន់​ពេលវេលា​

កំពង់ឆ្នាំងៈ​ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង បាន​ជម្រុញ​បែបនេះ​ក្នុង​ពិធី​ប្រកាស​ដាក់​អោយ​ដំណើរការ​រចនាសម្ព័ន្ធ​ថ្មី​នៃ​រដ្ឋបាល​ក្រុង​កំពង់ឆ្នាំង នា​រសៀល​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០២០​នៅ​សាលាក្រុង​កំពង់ឆ្នាំង​ដោយ​មាន​ការចូលរួម​ពី​ឯកឧត្តម ឡុង ឈុន​ឡៃ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​លោក​លោកស្រី​ប្រធាន​អង្គភាព​ជុំវិញ​ខេត្ត​និង​មន្ត្រីរាជការ រដ្ឋបាល​ក្រុង​ផងដែរ​។

​ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន បាន​ក្រើនរំលឹក​ដល់​មន្ត្រីរាជកា​រ​នៅ​ក្រុង​កំពង់ឆ្នាំង​ត្រូវ​លើកកម្ពស់​គុណភាព ប្រសិទ្ធភាព​ការងារ ការផ្តល់សេវា​សាធារណៈ និង​ការអភិវឌ្ឍ​មូលដ្ឋាន ទប់ស្កាត់​រាល់​បទល្មើស​នានា ស្របតាម​គោលនយោបាយ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ ដោះស្រាយ​បញ្ហា​ប្រឈម​នានា​របស់​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន​នីមួយៗ ដោយ​ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និង​សមធម៌​។​

​ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន បាន​មានប្រសាសន៍​បន្ត​ថាៈ​ការអនុវត្តគោ​ល​នយោបាយ​វិម្ឈការ និង​វិសហមជ្ឈការ​រាជរដ្ឋាភិបាល មាន​គោលបំណង​សំខាន់ៗ ដើម្បី​ឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ដំណើរការ​ទៅ​ដោយ​រលូន​គឺ​ការ​ពង្រីង​លទ្ធិប្រជាធិបតេយ្យសេរី​ពហុបក្ស ឱ្យ​ចាក់គ្រឹះ នៅ​មូលដ្ឋាន តាមរយៈ​ការបោះឆ្នោត​ក្រុមប្រឹក្សា​ខេត្ត​-​ក្រុង ស្រុក​-​ខណ្ឌ​-​ឃុំ​-​សង្កាត់ ដែល​ជា​តំណាង​របស់​ប្រជាពលរដ្ឋ និង​ជា​តួអង្គ​ដ៏​សំខាន់ ក្នុង​ការគ្រប់គ្រង​រដ្ឋ​បាល​មូលដ្ឋាន តាមរយៈ​អភិបាលកិច្ច​តាម​បែប​ប្រជាធិបតេយ្យ នៅ​ថ្នាក់ក្រោម​ជាតិ នៅក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​។​

​ការ លើកកម្ពស់ និង​ប្រសិទ្ធភាព​នៃ​ការអភិវឌ្ឍ តាមរយៈ​ការនាំមក​នូវ​រចនាសម្ព័ន្ធ​គ្រប់គ្រង ស្រប​តាម​នយោបាយ​កំណែទម្រង់​វិម្ឈការ និង វិសហមជ្ឈការ​សំដៅ​ផ្ទេរ​មុខងារ និង​ធនធាន​ទៅឱ្យ​ថ្នាក់​ក្រោម​ជាតិ មាន​លទ្ធភាព​មាន​ភាព​ជា​ម្ចាស់ និង​ការទទួលខុសត្រូវ ក្នុង​ការផ្តល់​សេវា​និង​ការអភិវឌ្ឍ​មូលដ្ឋាន ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ជាក់ស្តែង​នានា របស់​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​អោយ​ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និង​សមធម៌​។​

​ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​រដ្ឋបាល​ក្រុង​កំពង់ឆ្នាំង​ដែល​បាន​ខិតខំ​ប្រឹងប្រែង​យក​អស់​កម្លាំងកាយ​ចិត្ត ក្នុង​ការកសាង និង​អភិវឌ្ឍន៍​ហេ​ដ្ឋា​រចនា សម្ព័ន្ធ​នានា ដែល​បម្រើអោយ​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ ស្របតាម​គោលនយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ តំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​៕

Filed in: ព័ត៌មានជាតិ