សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ស៊យ​ម្លេះ​! ធ្លាប់​ជិះឡាន​ចង់​ហោះ​រាល់ថ្ងៃ​មិន​អី មក​អី​ថ្ងៃ​ហ្នឹង​

ស៊យ​ម្លេះ​! ធ្លាប់​ជិះឡាន​ចង់​ហោះ​រាល់ថ្ងៃ​មិន​អី មក​អី​ថ្ងៃ​ហ្នឹង​

​ខេត្ត​ប៉ៃលិន​៖ បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា​ជា​កូន​អ្នក​មាន​លុយ និង​ជា​ប្រធាន​ក្រុមហ៊ុន វាយកំទេច​ថ្មភ្នំ​ស្ពុង ខេត្ត​ប៉ៃលិន បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ក្រឡាប់​រថយន្ត​ជាច្រើន​ត្រលប់ បណ្តាល​រងរបួស​ធ្ងន់ ត្រូវបាន​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ ដើម្បី​សង្គ្រោះបន្ទាន់​ភ្លាមៗ កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០១៦ ស្ថិតក្នុង​ភូមិ​ស្ទឹង​កាច់ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

​បុរស​ដែល​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ក្រឡាប់​រថយន្ត មានឈ្មោះ ណាក់ (​មិន​ស្គាល់​ត្រកូល​) អាយុ​ជាង​២០​ឆ្នាំ រស់នៅ​ភូមិ​វត្ត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ជិះ​រថយន្ត​ថៃ​ម៉ាក​Hilux​ពណ៌​ខ្មៅ  ស្លាក​លេខ​ថៃ ៣០១៥ បើកបរ​ពី​ត្បូង​ទៅ​ជើង  រងរបួស​ធ្ងន់ ។​

​ប្រភព័ត៌មាន​ពី​កន្លែង​កើតហេតុ បានឲ្យដឹងថា​៖ មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​មួយ​គ្រឿង​ជា​រថយន្ត​ប្រទេស​ថៃ បើកបរ​ដោយ​បុរស​ម្នាក់ ក្នុង​ល្បឿន​លឿន​ដូច​ហោះ ពី​ត្បួង ទៅ​ជើង ហើយ​ក៏​រ៉េ​ចង្កូត​ធ្លាក់​ផ្លូវ ក្រឡាប់​ជាច្រើន​ត្រលប់ ហើយ​ត្រួវបាន​បងប្អូន​ជួយ​ដឹក​ទៅ​ព្យាបាល​យ៉ាង​លឿន សូម្បី​តែ​សមត្ថកិច្ច​ក៏​ចុះ​ពិនិត្យ​មិនទាន់​ផង ព្រោះ​ខ្លាច​ខូច​កេរ្ត៏​ឈ្មោះ ។​

​បើ​តាម​ប្រភព័ត៌មាន បាន​បន្ត​ឲ្យដឹង​ដែរថា​៖ ការបើកបរ​ល្បឿន​លឿន វា​ទម្លាប់​របស់​បុរស​រងគ្រោះ​ទៅហើយ  មិន​ថា​តាម​ទីប្រជុំជន ឬ​ទីក្រុង​នោះទេ គឺ​មិន​ដែល​ឃើញ​សមត្ថកិច្ច​ជំនាញ​ណា ហ៊ាន​ហាមឃាត់ ដើម្បី​ធ្វើ​ការអប់រំ​ឡើយ ដោយ​មាន​ពេល​ខ្លះ​នៅ​ពេល​មាន​សមត្ថកិច្ច​ចរាចរណ៍​ចុះ​ល្បាត​តាម​គោលដៅ គឺ​បុរស​រងគ្រោះ​ខាងលើ តែងតែ​បើកបរ មិន​ញញឺត​និង​ច្បាប់​បន្តិច​ទាល់តែសោះ ។​

​បើ​តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី ដែល​គេ​ស្គាល់​ថា​ជា​ក្តិប​ចរាចរណ៍ បាន​បង្ហើប​ឲ្យដឹងថា​៖ សមត្ថកិច្ច​ចរាចរណ៍​តាំងពី​ថ្នាក់​ក្រោម រហូត​ដល់​ថ្នាក់លើ គឺ​មិន​ហ៊ាន​ហាមឃាត់​រថយន្ត​របស់​បុរស​ខាងលើ​នោះឡើយ ព្រោះ​ខ្លាច​ធ្លាក់​ដំណែង ប្រសិនបើ​មាន​ការឃាត់​រថយន្ត​ថៃ ដែល​បុរស​ខាងលើ​បើកបរ គឺ​តែងតែ​មាន​ការអន្តរាគមន៍​ពី​ថ្នាក់លើ​រហូត ទើប​ធ្វើឲ្យ​ពួកគេ​មិន​ហ៊ាន​ធ្វើ​ការឃាត់ ដើម្បី​អប់រំ​នោះទេ  ៕
​អត្ថបទ ទូច សុខន ប៉ៃលិន​

 

 

IMG-20160817-WA0045

Filed in: គ្រោះថ្នាក់ចរាចរណ៍, ព័ត៌មានជាតិ