សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សមាគម​រោងចក្រ​ថា​នឹង​ជជែក​គ្នា​រឿង​បិទ​រោងចក្រ​ជាមួយ​កម្មករ​និង​រដ្ឋាភិបាល​

សមាគម​រោងចក្រ​ថា​នឹង​ជជែក​គ្នា​រឿង​បិទ​រោងចក្រ​ជាមួយ​កម្មករ​និង​រដ្ឋាភិបាល​

​ភ្នំពេញ​៖ រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ និង​ស្បែកជើង​មួយចំនួន​នៅ​កម្ពុជា អាច​នឹង​ត្រូវ​ផ្អាក​ដំណើរការ​រយៈពេល​១ ឬ​២​ខែ ចាប់ពី​ចុងខែ​កុម្ភៈ​នេះ ដោយសារ​ខ្វះ​វត្ថុធាតុដើម ដែល​ត្រូវ​នាំចូល​ពី​ប្រទេស​ចិន ខណៈ​រោងចក្រ​នៅ​ប្រទេស​ចិន​បាន​ផ្អាក ដោយសារ​ការរីក​រាល​ដា​ល នៃ​ជំងឺ​រលាក​សួត បង្កឡើង​ដោយ​វីរុស​កូរ៉ូណា​មិនមែន​ដោយសារ​EBA​ទេ​។

​នេះ​បើ​តាម​សេចក្ដីថ្លែងការណ៍​របស់​ខ្លួន​ចុះ​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC)​។​GMAC បានបញ្ជាក់​ថា បញ្ហា​វីរុស​កូរ៉ូណា ដែល​បាន​រីក​រាលដាល​នៅក្នុង​ប្រទេស​ចិន ធ្វើ​ឲ្យ​រោងចក្រ​ផលិត​វត្ថុធាតុដើម និង​ក្រុមហ៊ុន​ផ្តល់​សេវា​ជាច្រើន បាន​បិទ​ដំណើរការ​ជា​បណ្តោះអាសន្ន ហើយ​ប្រហែល​ជា​រហូត​ដល់​ចុងខែ​កុម្ភៈ​នេះ ទើប​អាច​ចាប់ផ្តើម ដំណើរការ​ឡើងវិញ ដែល​បញ្ហា​នេះ​នឹង​បង្ក​ឱ្យមាន​ផលប៉ះពាល់​ចង្វាក់​ផ្គត់ផ្គង់ ដល់​រោងចក្រ​នៅ​កម្ពុជា​។​

GMAC បាន​បញ្ជាក់ទៀតថា “​សម្រាប់​រោងចក្រ​មួយចំនួន​វត្ថុធាតុដើម​នៅក្នុង​ស្តុក សម្រាប់​ផលិតកម្ម​អាច​នឹង​អស់ នៅត្រឹម​សប្តាហ៍​ក្រោយ ឬ​សប្តាហ៍​បន្ទាប់ ហើយ​ការបិទ​រោងចក្រ​បណ្តោះអាសន្ន នៅ​ប្រទេស​ចិន​អាច​នឹង​ធ្វើឱ្យ​រោងចក្រ​មួយ​ចំនួន​ខ្វះ​វត្ថុធាតុដើម នៅ​ចុង​ខែ​ក្រោយ​នេះ និង​ក្នុង​ខែ​មីនា​ខាងមុខ​។ ប្រឈម​នឹង​បញ្ហា​នេះ រោងចក្រ​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​ការផ្អាក ប្រតិបត្តិការ​ផលិតកម្ម​ជា​បណ្តោះអាសន្ន ដែល​មាន​រយៈ​ពេញ​១​ខែ​ពេញ ឬ​ដល់​២​ខែ​”​។​
​សមាគម​រោងចក្រ បានឲ្យដឹង​ទៀតថា ចំពោះ​នីតិវិធី​នៃ​ការផ្អាក​បណ្តោះអាសន្ន គ្រប់​រោងចក្រ​ទាំងនោះ​នឹង​ត្រូវ​អនុវត្ត​តាម​នីតិ​វិធី​ច្បាប់​ជា​ធរមាន ដោយ​មាន​ការចរចា​ពិភាក្សា និង​ព្រមព្រៀង​គ្នា​រវាង​កម្មករ​និយោជិត និង​ថ្នាក់​គ្រប់គ្រង​រោងចក្រ ក្រោម​ការត្រួតពិនិត្យ និង​ការអនុញ្ញាត​ពី​អធិការ​ការងារ​។​

​ទាក់ទង​បញ្ហា​រោងចក្រ​ផ្អាក​សកម្មភាព​នេះ​ដែរ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មានប្រសាសន៍​នៅក្នុង​ពិធី​បើក​ការដ្ឋាន​ស្តារ និង​សាងសង់​ផ្លូវជាតិ​លេខ​២ និង​លេខ​២២ កាលពី​ព្រឹក​ថ្ងៃទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០២០​ថា​៖ ប្រសិនបើ​ប៉ុន្មាន​សប្តាហ៍​ខាងមុខនេះ មាន​ករណី​បិទ​រោងចក្រ​កាត់ដេរ​មួយចំនួន​នៅ​កម្ពុជា​នោះ សូម​ប្រជាពលរដ្ឋ​កុំ​យល់ច្រឡំ​ថា បិទ​ដោយសារ​ឥទ្ធិពល​នៃ​ទណ្ឌកម្ម​របស់​អឺរ៉ុប ឬ​ការដក EBA ឲ្យសោះ រោងចក្រ​ទាំងនោះ​បិទ ដោយសារតែ​ខ្វះ​វត្ថុធាតុដើម​បម្រើ​ដល់​ការផលិត នាំចូល​ពី​ប្រទេស​ចិន ព្រោះតែ​ឥទ្ធិពល​នៃ​វីរុស​កូរ៉ូណា​។​

​សូម​កូន ក្មួយ​កម្មករ កម្មការិនី កុំ​មាន​ការភិតភ័យ​ចំពោះ​ការផ្តាច់​ការអនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប​ឱ្យ​សោះ ព្រោះ​ថា​មិន ប៉ះពាល់​ដល់​កម្ពុជា​នោះ​ទេ​។ សម្តេច​តេជោ​បានបញ្ជាក់​ថា “​សុំ​កុំ​មាន​ការតក់​ស្លត់​ឱ្យសោះ យើង​ត្រូវ​ពឹង​ដោយ​ខ្លួនឯង បើ​គេ​ឱ្យ​អុកស៊ីសែន​ជួយ យើង​យក ប៉ុន្តែ​យើង​ពឹង​ខ្លួន​គឺជា​ការ​ល្អ​”​។ សម្តេច​តេជោ​បានលើកឡើ​ង​ថា ចំពោះ​ការផ្តាច់​EBA​នេះ ប្រទេស​ជា​សមាជិក​សហភាព អឺរ៉ុប​មួយចំនួន​ក៏​មិន​ត្រូវ​គ្នា​ផង​ដែរ​។ ក្នុង​ចំនួន​២៨​ប្រទេស គឺមាន​២៣​ប្រទេស ដែល​កម្ពុជា​បាន​នាំ អង្ករ​ចូលទៅ ហើយ​ប្រមាណ​៣០​ម៉ឺន​តោន​នាំចូល​។ ដូច្នេះ​ទាំង​មិន​បង់ពន្ធ ក៏​នាំ​ចូល បង់ពន្ធ​ក៏​នាំចូល​។​

​សម្តេច​តេជោ​បាន​បន្ថែម​ថា ការផ្តាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ក៏​ជា​សង្គ្រាមចិត្តសាស្ត្រ​ដែល​កំពុង​វាយប្រហារ​មក​កម្ពុជា ប៉ុន្តែ​ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី សូម​ក្មួយៗ​កុំ​កត់​ស្លុត ព្រោះថា​បើ​មាន​រឿង​អ្វី​នោះ​រហូត​ដល់​ខែ​សីហា​ខាង​មុខ​ឯណោះ​។​

​សម្ដេច​តេ​ជោថា “​រឿង​ដែល​ប៉ះពាល់​មុនគេ​គឺ​រឿង​ចំពោះ​រោងចក្រ​នៅ​កម្ពុជា​គឺ​ជំងឺ​កូរ៉ូណា នៅ​ប្រទេស​ចិន ដែល​វត្ថុធាតុដើម​អាច​នឹង​ផ្គត់ផ្គង់​មិនទាន់​(​ទី​១) និង ទី​២ គឺ​បណ្តា​សណ្ឋាគារ​ទាំងអស់​អាច​នឹង​ទេសចរណ៍​ចិន មិន​ធ្វើ ដំណើរ​មក​។ អី​ញ្ចឹង​ភោជនីយដ្ឋា​នលក់​មិនដាច់ អី​ញ្ចឹង សុំ​កុំ​ឆ្ងល់​”​។ សម្ដេច​តេជោ​ក៏បានកត់សម្គាល់​ឃើញថា អ្វី​ដែល​សំខាន់​នៅពេលនេះ​គឺ​ត្រូវ​រក​ថ្នាំ​សម្រាប់​ព្យាបាល​ជំងឺ​២​ប្រភេទ​នេះ​គឺ​មួយ​ប្រភេទ​រក​ឆ្នាំ​ព្យាបាល​ជំងឺ​កូរ៉ូណា​ថ្មី ដែល​អង្គការ​សុខភាព ពិភពលោក និង​អ្នកឯកទេស​ចិន ក៏​ដូចជា​ប្រទេស​ដ៏​ទៀត​កំពុង​ស្វែងរក​។ ចំពោះ​ប្រភេទ​ថ្នាំ​ទី​២ ដែល​ត្រូវ​រក ហើយ​មាន​ភាពងាយស្រួល​ទេ​គឺ​ថ្នាំ​ព្យាបាល​ជំងឺ​ភ័យ​ខ្លាច​របស់​ប្រជាពលរដ្ឋ​៕

Filed in: ព័ត៌មានជាតិ