សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​រោងចក្រ​អគ្គិសនី ដុត​ធ្យូងថ្ម​ពីរ​សង់​ថ្មី​១ នៅ​ខេត្ត​ឧត្តរមានជ័យ និង​១​កោះកុង​

​រោងចក្រ​អគ្គិសនី ដុត​ធ្យូងថ្ម​ពីរ​សង់​ថ្មី​១ នៅ​ខេត្ត​ឧត្តរមានជ័យ និង​១​កោះកុង​

​ភ្នំពេញ​៖ រាជរដ្ឋាភិបាល ព្រឹក​ថ្ងៃ​ទី​០៧ ខែ​កុម្ភៈ ឆ្នាំ​២០២០​នេះ​បាន​អនុញ្ញាត​ឱ្យ​សាងសង់​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម​ចំនួន​ពីរ​ទៀត​នៅក្នុង​ខេត្ត​ឧត្តរមានជ័យ និង​ខេត្ត​កោះកុង​ដែល​តម្លៃ​ជាង​១៦០០​លាន​ដុល្លារ​អាមេរិក​ដែល អាច​ផ្តល់​ថាមពល​អគ្គិសនី​បាន​ជិត ១​ពាន់​មេហ្គា​វ៉ាត់ ។

​ការសម្រេច​នេះ បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ដឹកនាំ​ដោយ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​នៅ ។ លោក ផៃ ស៊ីផា​ន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បានឱ្យដឹងថា រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ធ្យូង​ថ្មី​នៅក្នុង​ខេត្ត​ឧត្តរមានជ័យ នឹង​ត្រូវ​សាងសង់​ឡើង នៅ​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ ដោយ​ប្រើប្រាស់​សក្តានុពល​រ៉ែ​ធ្យូងថ្ម​ដែល​មាន​នៅក្នុង​តំបន់​នោះ ដែល​បាន​គ្រោង​ដាក់ឲ្យ​ដំណើរការ​នៅ​ចុងឆ្នាំ​២០២១ និង​ឆ្នាំ​២០២២​។​

​រោងចក្រ​នេះ វិនិយោគ​សាងសង់​ដោយ​ក្រុមហ៊ុន HAN SENG COAL MINES CO.,LTD ដោយ​ផ្តល់​ថាមពល​អគ្គិសនី​ប្រមាណ ២៦៥​មេហ្កា​វ៉ាត់​។ ការវិនិយោគ​នេះ ប្រើ​ទុន​ប្រមាណ​ជិត ៣០០​លាន​ដុល្លា​ររ​អាមេរិក​។​ដោយឡែក​រោងចក្រ​ដើរ​ដោយ​ធ្យូងថ្ម​នៅ​ខេត្ត​កោះកុង​វិញ នឹង​ត្រូវ​សាងសង់​ឡើង​នៅ​ស្រុក​បុ​ទុម​សាគរ​។ រោងចក្រ​ផលិត​ថាមពល​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម​មួយ​នេះ វិនិយោគ​ដោយ​ក្រុមហ៊ុន ROYAL GROUP របស់​អ្នកឧកញ៉ា គិត ម៉េង ជាមួយ​ទុន​វិនិយោគ​ប្រមាណ ១,៣៤៤.២០​លាន​ដុល្លារ​អាមេរិក​។ រោងចក្រ​មួយ​នេះ អាច​ផលិត​ថាមពល​បាន ៧០០​មេហ្គា​វ៉ាត់​។​

គណៈរដ្ឋមន្ត្រី ក៏​បានអនុញ្ញាត​ឱ្យ​វិនិយោគ​លើ​គម្រោង​អភិវឌ្ឍ​ខ្សែបណ្តាញ​បញ្ជូន ២៣០​គីឡូ​វ៉ុល ភ្ជាប់​ពី​រោងចក្រ​អគ្គិសនី​ធ្យូងថ្ម​ក្នុង​ខេត្ត​ឧត្តរមានជ័យ ទៅកាន់​អនុ​ស្ថានីយ​ខាងកើត​ខេត្តសៀមរាប​ផងដែរ​។ គម្រោង​នេះ​អនុវត្តន៍​ដោយ​ក្រុមហ៊ុន HAN SENG COAL MINES CO.,LTD ជា​ទុន​វិនិយោគ​ជាង ៦១​លាន​ដុល្លារ​អាមេរិក​។​ក្រសួង​រ៉ែ និង​ថាមពល បានឱ្យដឹងថា គិត​ត្រឹម​ឆ្នាំ​២០១៩ កម្ពុជា​មាន​ទំនប់​វា​រី​អគ្គិសនី​ចំនួន​៧ ផ្តល់​ថាមពល​សរុប​ចំនួន ១,៣២៨​មេហ្កា​វ៉ាត់​, រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម​ចំនួន​២ ផ្តល់​ថាមពល​សរុប​ចំនួន ៦៤០​មេហ្គា​វ៉ាត់​, រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ចំហេះ​ប្រេង​ខ្មៅ តល់​ថាមពល​សរុប​ចំនួន ២៧៤​មេហ្កា​វ៉ាត់​, រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​ចំនួន​២ តល់​ថាមពល ៩០​មេហ្កា​វ៉ាត់ និង​អគ្គិសនី​ដើរ​ដោយ​ជីវ​ឧស្ម័ន តល់​ថាមពល ៥៦​មេហ្កា​វ៉ាត់​។​

​ប្រភព​ថាមពល​ទាំងនេះ ធ្វើឱ្យ​កម្ពុជា​មាន​ថាមពល​អគ្គស​នី​ក្នុង​ប្រទេស​សរុប ២,៣៨៨​មេហ្កា​វ៉ាត់​។ ដើម្បី​បំពេញ​តម្រូវ​ប្រើប្រាស់​ថាមពល​អគ្គិសនី ដែល​កើនឡើង​ជា​រាល់​ឆ្នាំ​នោះ កម្ពុជា បាន​នាំ​ចូល​ថាមពល​អគ្គិសនី​ពី​ប្រទេសជិតខាង​រួមមាន​ប្រទេស​ថៃ វៀតណាម និង​ឡាវ ប្រមាណ ៤៤២.៥​មេហ្កា​វ៉ាត់​ផងដែរ​៕

Filed in: ព័ត៌មានជាតិ