សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ប្តី​លួច​រៀបការ​ថ្មី​ប្រពន្ធដើម​ដឹក​ដៃ​កូន​ចូល​រោងការ​ទារលុយ​

​ប្តី​លួច​រៀបការ​ថ្មី​ប្រពន្ធដើម​ដឹក​ដៃ​កូន​ចូល​រោងការ​ទារលុយ​

កណ្តាល ៖ មាន​ការភ្ញាក់ផ្អើល ដោយសារ​លោក​ប្តី បាន​លួច​ទៅ​រៀបការ​ជាមួយ​ស្រី​ថ្មី ហើយ​ត្រូវ​ប្រពន្ធដើម​តាម​ទាន់ នៅ​ភូមិ​ទួល​ក្រសួង ឃុំ​រការ​ខ្ពស់ ក្រុង​តាខ្មៅ ខេត្តកណ្តាល​នៅ នៅ​ព្រឹក​ថ្ងៃទី ៦ ខែ​កុម្ភៈ ឆ្នាំ ២០២០ នេះ ។​ប្រពន្ធដើម​មាន​ឈ្មោះ អ៊ុក ស្រី​ណុ​ច ចំណែក ប្តី​កំហូច​រូបនោះ មានឈ្មោះ លី ច្រាយ អ្នក​ទាំង​ពីរ​រស់នៅ ក្នុង​ភូមិ​ទួល​ក្តី ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្ត​កណ្តាល មានកូន​ប្រុស​ម្នាក់ ។

​ស្ត្រី​ជា​ប្រពន្ធដើម បាន​ប្រាប់​អ្នកសារព័ត៌មាន​នៅ​មុខ​រោងកា​រថា គាត់ និង ប្តី​មិន​ទាន់​លែងលះ​គ្នា​ដាច់ស្រេច​តាម​ផ្លូវច្បាប់ នៅឡើយ​ទេ ។ គាត់​ជា​អ្នក​រកស៊ី​លក់​ត្រី ពេល​រកស៊ី​ជាមួយ​គ្នា​គាត់ និង ប្តី​បាន​ជំពាក់​លុយ​គេ​រាប់ម៉ឺ​ដុល្លារ មិន​ត្រឹមតែ​មិន​ប្រឹង​រក​លុយ​សង​គេ​ទេ ប្តី​គាត់ ថែមទាំង លួច​មក​រៀបការ​ប្រពន្ធ​ថ្មី ថែមទាំង​យក​រថយន្ត ដឹក​ត្រី​មក​ជាមួយ​ទៀត ធ្វើឱ្យ​គាត់​ជំពាក់​គេ​កាន់តែ​ធ្ងន់​ឡើង​។ គាត់​មក​នេះ​សុំ​ឱ្យ​ប្តី ដោះស្រាយ​គ្នា រឿង​ជំពាក់​លុយ​គេ​រួច​សិន ចង់​លែង​គ្នា ក៏​លែង​ទៅ ។​

​នៅ​ខាង​មុខ​រោងកា​រវិ​ញ កូនក្រមុំ​ដែល​លួច​រៀបការ​ជាមួយ​ប្តី​គេ​នោះ បាន​ស្រែក​ឆ្កា​ដៃ ឆ្កា​ជើង ព្រមទាំង​អះអាង​ថា ខ្លួន​មាន​សំបុត្រ​សុំ​រៀប​ការត្រឹមត្រូវ មិន​លួច​រៀបការ​ទេ ថែម​ទាំង​បន្ទោស សម្ថ​កិច្ច​ឃុំ​ថា បើ​ប្តី​គាត់​លែងលះ​គ្នា​មិន​ទាន់​ដាច់ស្រេច ហេតុ​អ្វី​ចេញ​ច្បាប់​ការឱ្យ ។ ទោះជា​យ៉ាងណា គេ​នៅ​មិនទាន់​ឃើញ​មាន​សមត្ថកិច្ច​ចូលមក​ដោះស្រាយ​នៅឡើយ​ទេ ។​

Filed in: ព័ត៌មានជាតិ