សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ស្រវឹង​មុខខ្លាញ់​ពេញ​បាញ់​ក្នុង​ខារ៉ាអូខេ ប៊ី ហ្គោល​តាខ្មៅ​រួច​មុខ​សេះ​

ស្រវឹង​មុខខ្លាញ់​ពេញ​បាញ់​ក្នុង​ខារ៉ាអូខេ ប៊ី ហ្គោល​តាខ្មៅ​រួច​មុខ​សេះ​

កណ្ដាល​៖ នៅ​ព្រឹក​ថ្ងៃទី​០៣ ខែមិថុនា ឆ្នាំ​២០១៩ ខ្មាន់កាំភ្លើង​ដែល​បាញ់​ចំនួន​បួន​គ្រាប់​នៅ​ក្នុង​ខារ៉ាអូខេ ប៊ី ហ្គោល បង្ករ​ការភ្ញាក់ផ្អើល​ពេញ​ក្រុង​តាខ្មៅ​ទាំង​កណ្តាល​យប់​នោះ​” បាន​ចូល​មក​សារភាព​ហើយ​នៅ​កងរាជអាវុធហត្ថ​ក្រុង​តាខ្មៅ​។​នេះ​បើ​តាម​ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​កណ្តាល​បាន​ប្រាប់ឲ្យដឹង​។

​សូមបញ្ជាក់​ថា​កាលពី វេលា​ម៉ោង​២០​និង​៣០​នាទី​ថ្ងៃ​ទី​០២ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ចំណុច​ហាង​ខារ៉ាអូខេ B-Gold ភូមិ​ព្រែក​រាំង សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​មាន​ករណី​ផ្ទុះ​អាវុធ​ជា​ច្រើន​គ្រាប់​បង្ករ​អោយមាន​ការភ្ញាក់ផ្អើល​ទាំង​កណ្តាល​យប់​និង​ធ្វើអោយ​នារីៗ​ដែល​បំរើ​ការងារ​នៅក្នុង​ខារ៉ាអូខេ ប៊ី ហ្គោល រត់​គេច​ទាំង​ព្រលឹងចុងសក់​។ ឯ​អ្នកបើក​រថយន្ត​កុងតឺន័រ​ម្នាក់​ភ័យ​លួស​ព្រលឹង​ដោយសារ​គ្រាប់កាំភ្លើង​ហោះ​ផ្លោង​ទៅ​ចំ​កញ្ចក់​រថយន្ត​ពេល​កំពុង​ធ្វើដំណើរ​នៅមុខ​ទីតាំង​នោះ​។​

​បុរស​ដៃជើង​ខ្លាំង​បាញ់​ហើយ​រត់​គេច មាន​ឈ្មោះ​សាន សុច ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ យោធា មាន​ទីលំនៅ​ភូមិ​ព្រែក​ហូរ​លិច សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​។​តែ​បាន​បន្សល់ទុក​មាន​ស្រោម​កាំភ្លើង​ពណ៌​ខ្មៅ​ចំនួន​០១ សោរ ម៉ូតូ​១​ចង្កោម​(​កូនសោរ​ម៉ូតូ​១​កូន​សោរ​រថយន្ត​១ តេ​ឡេរ​ថយ​ន្ត​១) គ្រាប់​កាំភ្លើងខ្លី ម៉ា​កឡុក​ចំនួន​០៤ បាញ់​ផ្ទុះ អស់​៣​គ្រាប់​(​លេខ​A-USA 9MM-LUGER) ។​

​ជនសង្ស័យ​ជា​ខ្លា​ហែក​នោះ​បាន​ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា C125 ពណ៌​ខ្មៅ សេរី​២០១៩ ចូល​ផឹកស៊ី​ច្រៀង​ខារ៉ាអូខេ នៅ​ហាង​B Gold បន្ទប់​លេខ​888 ជាមួយ​មិត្ត​ភ​ក្ត្រ ប្រុស​០២​នាក់​ទៀត មិន​ស្គាល់​ឈ្មោះ​។ រួច​មក​ក៏​បាន​ឈ្លោះប្រកែក​គ្នា ហើយ​គេ​ឃើញ​ជនសង្ស័យ​ដើរ​ចេញមកក្រៅ​ហាង​ចាក់​កែបម៉ូតូ​
​យក​កាំភ្លើង​ខ្លី​ម៉ា​កឡុក​ពណ៌​ខ្មៅ យក​ដើរចូល​ទៅ​បាញ់​ក្នុង​ហាង​បាញ់​ចំនួន​០៤​គ្រាប់ ហើយ​ផ្ទុះ​០៣​គ្រាប់ ហើយ​ស្រែក​ថា អញ​ឈ្មោះ អា​សុច អាណា​ខ្លាំង​ចេញ​មក​អញ បាញ់​ឲ្យ​ងាប់​?!​។​

​បាញ់​ហើយក៏​ជិះ​ម៉ូតូ​តាមផ្លូវ​១១៥​ទៅ​ទិស​ខាងលិច​រួច​បាញ់​ឡើង​លើ​០១​គ្រាប់​ទៀត តែ​មិន​បណ្តាល​អោយ​មាន​អ្នក​របួស​ហើយ​គេចខ្លួន​បាត់​ទៅ​។​អា​ឡូ​វ​រត់​ចូល​មក​សារភាព​ខ្លួនឯង​។​ចឹង​បានល្អ​អានាង​!៕

 

Filed in: ព័ត៌មានសំខាន់