សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​លោក​ធី និង​សមត្ថកិច្ច​ខេត្ត​ព្រះវិហ៊ារ​សហការគ្នា​បើក​លេង​យូគី​នៅ​ភ្នំ​អាន​សេះ​?

​លោក​ធី និង​សមត្ថកិច្ច​ខេត្ត​ព្រះវិហ៊ារ​សហការគ្នា​បើក​លេង​យូគី​នៅ​ភ្នំ​អាន​សេះ​?

ខេត្ត​ព្រះវិហារ​: អាជ្ញាធរ​ស្រុក​ជាំ​ក្សាន្ត ដែល​ដឹកនាំ​ដោយ​លោក ជា គឹម​សេង ជា​អភិបាលស្រុក ត្រូ បាន​ប្រជាពលរដ្ឋ​សង្ស័យ​ថា​ឃុប​ឃឹត​ជាមួយ​ឈ្មួញ​ទើបបានជា បណ្ដែតបណ្ដោយ​ឲ្យមាន បន​ល្បែងស៊ីសង បៀ​ប អាប៉ោង យូគី​មាន​ទីតាំង​នៅ​លើ​ភ្នំ អាន​សេះ បើក​ឲ្យ​ខ្មែរ​ចូល​លេង យ៉ាង​អនាធិបតេយ្យ ចឹង​?​។​

​ប្រភព​ពី​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​បាន​ឲ្យដឹង​កាលពី​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០២០​នេះ​ថា បន​ល្បែង​មួយ​នេះ គឺ​បើក​លេង​យូរ​ឆ្នាំ​មកហើយ​។​កន្លែង​ដែល​បើក បន​ល្បែង​លេង​នោះ គឺ​ស្ថិតនៅ​ជាប់​កាស៊ីណូ ចាស់​របស់​ឧកញ៉ា ទ្រី​ភាព ហើយ​យកឈ្មោះ​កាស៊ីណូ ទ្រី​ភាព មក​បាំង​មុខ​ដើម្បី​លាក់បាំង​ពី​ភ្នែក​មហាជន និង​ច្បាប់​ដែល​តាម​ការពិត កាស៊ីណូ ទ្រី​ភាព នៅលើ​ភ្នំ​នោះ​បាន​បិទទ្វារ​ទុកចោល ជា​យូរ​ឆ្នាំ​មកហើយ ។​

​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរៗ​នោះ​បានឲ្យដឹងថា ទីតាំង​បន​ល្បែងស៊ីសង របស់លោក ធី ដ៏​ធំ​មួយ​កន្លែង​នេះ​បាន​ធ្វើ​ការបើក​លេង​ជា​យូរ​ឆ្នាំ ហើយ​ដោយ​អ្នកលេង​ល្បែង​ខ្មែរ​ជិះ​សុទ្ធតែ​ឡាន​ទំនើបៗ​មកលេង តែ​គ្មាន​អាជ្ញាធរ និង​សមត្ថកិច្ច​នៅក្នុង​មូលដ្ឋាន​ណា​ចុះ​ធ្វើការ​បង្ក្រាប​ឡើយ​។​ពលរដ្ឋ​រិះគន់ថា​អាជ្ញាធរ​និង​សមត្ថកិច្ច​នៅក្នុង​មូលដ្ឋាន​បាន​ត្រូវ​ថ្នាំ​សណ្តំ​ម្ចាស់​ទីតាំង​ហើយ ទើប​មិន​ហ៊ាន​បង្ក្រាប​បន​ល្បែងស៊ីសង បៀ អាប៉ោង យូគី របស់​លោក​ធី ដ៏​ធំ​មួយ​កន្លែង​នេះ​ឬ​ខ្លាច​បែក​ឆ្នាំងបាយ​ទើប​មិន​ហ៊ាន​បង្ក្រាប​បែបនេះ​?​។​

​កាលពី​ពេល​ថ្មីៗ​កន្លងទៅនេះ​សម្ដេច​ក្រឡាហោម​សខេង​ឧបនាយក​រដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ បាន​បង្គាប់​ដល់​សមត្ថ​កិច្ច​ពាក់ព័ន្ធ​ទាំងអស់​ឱ្យ​ផ្សប់ផ្សាយ​ពន្យល់​ប្រជាពលរដ្ឋ​ឲ្យ​យល់ដឹង​បន្ត​ទៀត​អំពី​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ទាំង ០៩ ចំណុច​។​តែ​គេ​មិនដឹងថា​តើ​ហេតុ​អី​អាជ្ញាធរ​ស្រុក​ជាំ​ក្សាន​ក្រោម​បញ្ជារ​ប្អូនថ្លៃ​សម្តេច​ក្រឡាហោម​លោក​មិន​បង្ក្រាប​នោះ​ទេ​?​។​

Filed in: ព័ត៌មានជាតិ