សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ក្រុមហ៊ុន​ធី​ង៉ា​ផ្តេកផ្តួល​ជាមួយ​ដី​សម្បទាន​សេដ្ឋកិច្ច​ឆ្លៀត​កាប់​ឈើ​លក់់​?

​ក្រុមហ៊ុន​ធី​ង៉ា​ផ្តេកផ្តួល​ជាមួយ​ដី​សម្បទាន​សេដ្ឋកិច្ច​ឆ្លៀត​កាប់​ឈើ​លក់់​?

​ព្រះវិហារ ៖ ក្រុមហ៊ុន​ធី​ង៉ា អភិវឌ្ឍន៍​និង​ក្រោមលេស​វិនិយោគ​កំពុង​ប្រើ​រថយន្ត​យី​ឌុប​និង​រថយន្ត បា​កុង ដឹកជញ្ជូន​អនុផល​ព្រៃឈើ​«​ឈើ​មូល​»​យ៉ាង​គគ្រឹកគគ្រេង​ចេញពី​ព្រៃ​ឡង់ ព្រៃ​អង្គ​តែ​ន​ដែល​ស្ថិតក្នុង​ចំណុច​អូរ​ឡង់​តំបន់​4​និង​តំបន់​5 ភូមិ​ស្រែ​វាល​ឃុំ​រៀបរយ​ស្រុក​រវៀង ខេត្តព្រះវិហារ​ក្រោមលេស​ថា​មានច្បាប់​ពី​ក្រសួង​កសិកម្ម​ធ្វើការ​ដាំ​ដុះ​លើ​ផ្ទៃ​ដី​សម្បទាន​ដី​សេដ្ឋកិច្ច ធ្វើការ​ឈូសឆាយ​ដី​ក្នុង​អនុតំបន់ ៤ និង​អនុតំបន់​៥ ស្ថិតនៅក្នុង​ខេត្ត​ព្រះវិហារ​១​សន្លឹក ដែល​ពុំ​បាន​កំណត់​ទំហំ​ដី​និង​ចំណុច​ទីតាំង​ព្រំប្រទល់​ច្បាស់លាស់​នោះ​ទេ ។​

​កន្លង​មក​នាយ​ឧត្តម សេនី​យ៍ សៅ សុខា អគ្គ​មេ​បញ្ជា​រង​នៃ​កង​ទព័​មេបញ្ជាការកង​រាជវុ​ធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ​ដើម្បី​បង្កា​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស ធនធានធម្មជាតិ បាន​បើក​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ​ចុះបង្ក្រាប រឹបអូស​យក​មធ្យោបសយ​យក​មក​ដុត​បំផ្លាញ​ចោល​ជា​បន្ដបន្ទាប់​ផងដែរ ។ ប៉ុន្តែ​ថ្មីៗ​នេះ​ក្រុម​អ្នកសារព័ត៌មាន​យើង​បាន​ប្រទះឃើញ ក្រុមហ៊ុន​ធី​ង៉ា​អភិវឌ្ឍន៍ និង​វិនិយោគ​កំពុង​ប្រើ​រថយន្ដ​បា​កុង​ដែល​ត្រូវបាន​ហាមឃាត់​នេះ​ដឹកជញ្ជូន​អនុផល​ព្រៃឈើ «​ឈើ​មូល​»​នៅក្នុង​ទឹកដី​ខេត្ត​ព្រះវិហារ​បាន​យ៉ាង​រលូន​ទៅ​វិញ​។​

​ការដឹកជញ្ជូន​ឈើ​នោះ​ត្រូវបាន​ប្រភព​ប្រាប់ឱ្យដឹង​ថា​គេ​ដឹក​ឆ្លងកាត់​ស្រុក​សណ្តាន់​និង​ស្រុក​ប្រាសាទ សំបូរ​ឆ្ពោះ​មកកាន់ រោងចក្រ កែច្នៃ​ឈើ​មួយកន្លែង ដែល​មាន​ឈ្មោះ​ឡាំង​សុង​ស្ថិតនៅ​ភូមិ​ថ្នល់​បែក ឃុំ​ត្រពាំង ឬ ស្សី ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ ។​ដោយ​ផ្អែក​លើ​លិខិត​ស្នើ​សុំ​ការអនុញ្ញាត​ពី​ក្រសួង កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​ធ្វើការ​ឈូសឆាយ​ក្នុង​អនុតំបន់​៤​និង​អនុតំបន់​៥​រូ​ច​ដាំ​ដុះ​ឱ្យ​បញ្ជប់​ក្នុង​ឆ្នាំ​២០២០​។​តែ​ធាតុពិត​ក្រុមហ៊ុន​មិន​បាន​ឈុស​ឆាយ​ដាំដុះ​ដូច​លិខិត​ស្នើរ​សុំ​អី​នោះ​ទេ​មាន​តែ​ធ្វើ​សកម្មភាព​កាប់​ឈើ​ធ្វើ​អាជីវកម្ម​តែប៉ុណ្ណោះ​។​

​គួរបញ្ជាក់​ថា ព្រៃ​ឡង់ ដែល​ស្ថិត​នៅក្នុង​ស្រុក​រវៀង បើទោះបី រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ដាក់​បញ្ចូល​ជា​ព្រៃ​អង្គ​តែ​ន​នោះ បាន​នឹង​កំពុងតែ​ទទួលរង​ការកាប់បំផ្លាញ​យ៉ាង​អាណាធិបតេយ្យ​ក្រោម​កណ្តាប់ដៃ​ក្រុមហ៊ុន ធី​ង៉ា យក​ទៅ​កែឆ្នៃ​ដោយ​គ្មាន​ការ​ទប់​ពី​សមត្ថកិច្ច​ឬ​ស្ថាប័ណ្ណ​ដែល​ពាក់ព័ន្ធ​ម្តងណា​ឡើយ​។​សេចក្តីរាយការណ៍​នេះ​អ្នកសារព័ត៌មាន​យើង​មិនអាច​សុំ​ការបំភ្លឺ​ពី​មេកា​របស់​ក្រុមហ៊ុន​ធី​ង៉ា​បាន​ទេ​ដោយសា​គ្មាន​លេខ​ទូរស័ព្ទ យើង​និង​រងចាំ​ការបកស្រាយ​បំភ្លឺ​ពី​ភាគី​ដែល​ពាក់ព័ន្ធ​។​

Filed in: ព័ត៌មានជាតិ