សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សម្តេច​តេជោ ហ៊ុន សែន​និង​លោក ប្រធានាធិបតី​ចិន​អរគុណ​គ្នា​ទៅវិញទៅមក​!?

សម្តេច​តេជោ ហ៊ុន សែន​និង​លោក ប្រធានាធិបតី​ចិន​អរគុណ​គ្នា​ទៅវិញទៅមក​!?

ប្រទេស​ចិន​៖​នៅ​ល្ងាច​ថ្ងៃទី​០៥ កុម្ភៈ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​ជា​មេដឹកនាំ​បង្ក​ឲ្យមាន​ការចាប់អា​រម្ម​ណ៍​ពី​សាធារណៈ​មតិ​ជាតិ​និង​អន្តរជាតិ​ដោយសា​ហ៊ាន​ទៅ​ទស្សនកិច្ច​ស្រុក​ចិន​ពេល​ត្រូវ​ប្រទេស​ផ្សេៗ​គេច​ចេញ​នោះ​បាន ជួបពិភាក្សា​ជាមួយ លោក​ស៊ីជិង​ពីង​( Xi Jinping) ប្រធានាធិបតី​ចិន នៅ​ទីក្រុង​ប៉េកាំង ។

​លោក ប្រធានាធិបតី បាន​ជម្រាប​សម្ដេច​ថា ឯកឧត្ដម ពិតជា​រីករាយ​ក្នុងការ​ជួប​សម្តេច​ជា​ថ្មី​ម្តងទៀត​នៅ​ទីក្រុង​ប៉េកាំង​។ ឯកឧត្តម បន្តថា ប្រជាពលរដ្ឋ​ចិន ក៏​ដូច​ជា​រដ្ឋាភិបាល​ចិន កំពុង​ប្រឈម​នឹង​ការរីក​រាលដាល​នៃ​ជំងឺ​ផ្លូវដង្ហើម​បង្កដោយ​មេរោគ «​កូរ៉ូណា​»​នេះ ហើយ​ចំពោះ​ប្រជាពលរដ្ឋ​កម្ពុជា ជាពិសេស​និស្សិត​កម្ពុជា​កំពុង​រស់នៅ​ក្នុង​ប្រទេស​ចិន រដ្ឋាភិបាល​ចិន​កំពុង​យកចិត្តទុកដាក់​។​

​លោក​ប្រធានាធិបតី បាន​គូសបញ្ជាក់ថា សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បានប្រកាសថា គាំទ្រ​ប្រទេស​ចិន ហើយ​កម្ពុជា បាន​ចូលរួម រួម​សុខ រួមទុក្ខ​ជាមួយ​ប្រទេស​ចិន លោក​ពិតជា​អរគុណ​ចំពោះ​ទឹកចិត្ត​របស់​កម្ពុជា​។ លោក​ប្រធានា​ថិ​ប​តី​ចិន​បាន​គូស​បញ្ជាក់ដែរថា ចាប់ពី​ឆ្នាំ​កន្លងទៅនេះ ទំនាក់ទំនង​កម្ពុជា និង​ចិន ចាប់ផ្តើម​ក្នុង​ទំព័រ​សករាជ​ថ្មី ដោយ​បាន​អនុវត្ត​នូវ​នយោបាយ​ជោគវាសនា​រួមគ្នា ហើយ​អាច​ដាក់​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​នៅក្នុង​កម្រិត​ថ្មី​មួយទៀត​ចាប់ពី​ពេលនេះ​តទៅ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​ឆ្លើយតប​ថា សម្តេច​ពិតជា​អរគុណ​លោក​ប្រធានាធិបតី ដែល​បាន​ទទួល​សម្តេច​ក្នុង​ពេលវេលា​ដ៏​ខ្លី ហើយ​សម្តេច​បាន​គូសបញ្ជាក់ថា គោលបំណង​នៃ​ការធ្វើ​ដំណើរ​ទស្សនកិច្ច​មកកាន់​ប្រទេស​ចិន​មាន​៣​ចំណុច​៖

​ទី​១. បង្ហាញ​នូវ​សាមគ្គីភាព​ជាមួយ​រដ្ឋាភិបាល​ចិន ក៏ដូចជា​ប្រជាពលរដ្ឋ​ចិន​នៅក្នុង​គ្រា​លំបាក​នេះ​។​ទី​២. ដើម្បី​ពង្រឹង​នូវ​ស្មារតី និង​ជំនឿ​ចិត្ត​សម្រាប់​ប្រជាពលរដ្ឋ និង​និស្សិត​កម្ពុជា​រស់នៅ និង​សិក្សា​នៅ​ប្រទេស​ចិន ឱ្យ​បន្ត​ស្នាក់​នៅ​ប្រទេស​ចិន​ទៀត តស៊ូ​ជាមួយ​ប្រជាពលរដ្ឋ​ចិន ។​ទី​៣. បញ្ជូន​សារ​ទៅ​ប្រជាពលរដ្ឋ​កម្ពុជា ជំងឺ​របស់​ពលរដ្ឋ​កម្ពុជា មិនមែន​ជំងឺ​បង្កឡើង​ដោយ​មេរោគ «​កូរ៉ូណា​» នោះទេ គឺ​ជំងឺ​ភ័យខ្លាច ហើយ​មកដល់ពេលនេះ​មិនទាន់​ពលរដ្ឋ​កម្ពុជា​ណា​ម្នាក់​កើត​ជំងឺ​នេះ​ទេ​។​

​សម្តេច​តេជោ បាន​គូសបញ្ជាក់​ដែរ​ថា ប្រទេស​ខ្លះ​ហាក់បីដូចជា​ធ្វើ​សង្គ្រាមចិត្តសាស្ត្រ​ធ្វើឱ្យ​មាន​ការភ័យខ្លាច​ដល់​ប្រជាពលរដ្ឋ​។​
​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​ទៀតថា មុន​នេះ​សម្តេច​បាន​ចាប់ដៃ លោក លី ខឺ​ឈាង បើ​ទោះបីជា​លោក ទើប​ត្រឡប់​មកពី​ទីក្រុង​វូ​ហាន​ថ្មីៗ​ក៏ដោយ​។ សម្តេច​តេជោ គូសបញ្ជាក់ថា សម្តេច​មិន​ពាក់​ម៉ាស់​ទេ បើ​ពាក់​ម៉ាស់​មិនបាច់​មក​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​ទេ​។ សម្តេច​តេជោ បាន​គូសបញ្ជាក់​ទៀត​ថា ទោះបី​មិត្ត​ចិន​បាន​ត្រៀម​ម៉ាស់​សម្រាប់​សម្តេច​ក៏​ដោយ ក៏​សម្តេច​មិន​ពាក់​ដែរ​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ថ្លែងថា កាលពី​ឆ្នាំទៅ​ប្រទេស​ទាំង​ពីរ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នយោបាយ​ជោគវាសនា​រួមគ្នា​។ សម្តេច​តេជោ បាន​បន្ថែមថា មិន​មាន​នរណា​អាច​បំបែកបំបាក់​មិត្តភាព​រវាង​ចិន និង​កម្ពុជា​ឡើយ​។ វត្តមាន​របស់​សម្តេច​នៅ​ប្រទេស​ចិន​នាពេលនេះ គឺ​បង្ហាញ​ពី​សាមគ្គីភាព​ជាមួយ​ប្រទេស​ចិន ហើយ​រួមសុខ​រួមទុក្ខ​ជាមួយ​ប្រជាជន​ចិន​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​គូសបញ្ជាក់​ទៅ​ឯកឧត្តម​ប្រធានាធិបតី​ចិន​ថា នៅ​ឆ្នាំ​២០២០ កំណើន​សេដ្ឋកិច្ច​កម្ពុជា អាច​នឹង​ថយចុះ​បន្តិច ដោយសារ​ការប្រែប្រួល​នៃ​សភាពការណ៍​នានា​លើ​ពិភពលោក​។ សម្តេច​តេជោ បាន​ស្នើ​រដ្ឋាភិបាល​ចិន បន្ត​គាំទ្រ​ដល់​ការវិនិយោគ​នៅ​កម្ពុជា ជា​ពិសេស​រោងចក្រ​របស់​ចិន​នៅ​កម្ពុជា ឱ្យ​បន្ត​ដំណើរការ ដោយ​កម្ពុជា​នឹង​កែលំអរ​បរិយាកាស​នានា ដើម្បី​ធានា​ដល់​ដំណើរការ​រោងចក្រ​ទាំងនេះ​។​សម្តេច​តេជោ បាន​ថ្លែងថា រាជរដ្ឋាភិបាល​កម្ពុជា នឹង​ខិតខំ​ឱ្យមាន​ការទាក់ទាញ​អ្នកវិនិយោគ​មកកាន់​កម្ពុជា​បន្ថែមទៀត​។ សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​ស្នើ​ឯកឧត្តម​ប្រធានាធិបតី​ចិន ពង្រីក​ទីផ្សារ​សម្រាប់​ផលិតផល​កម្ពុជា​នៅក្នុង​ប្រទេស​ចិន​។ ដើម្បី​ជំរុញ​ការធ្វើ​ពាណិជ្ជកម្ម​សម្តេច​តេជោ បាន​ស្នើ​ឱ្យ​បង្កើនល្បឿន​ចរចា​ទៅលើ​ការធ្វើ​ពាណិជ្ជកម្ម​សេរី​រវាង​ប្រទេស​ទាំង​ពីរ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​គូសបញ្ជាក់ថា ចិន តែង​ចាត់ទុក​កម្ពុជា​ជា​មិត្ត «​ដែក​ថែប​» ដូច្នេះ​គួរ​ពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ​។ ជារួម​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​ចិន ជា​ពិសេស​ទាក់ទង​ការវិនិយោគ និង​ពាណិជ្ជកម្ម កំពុង​ដំណើរការ​ទៅមុខ​យ៉ាង​រលូន និង​មាន​ល្បឿន​យ៉ាង​ល្អ​។ សម្តេច​តេជោ បាន​គូសបញ្ជាក់​ដែរ​ថា នៅ​ខែ​មីនា ខាងមុខនេះ សម្តេច​នឹង​សម្ពោធ​ផ្លូវ​ដែល​មាន​ប្រវែង​ជាង ៣០០​គីឡូម៉ែត្រ ដែល​ជា​ផ្លូវ​កសាងឡើង​ក្រោម​កម្ចី​របស់​ចិន​។​

​ពាក់ព័ន្ធ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ច្បាប់​វិញ សម្តេច​បាន​គូស​បញ្ជាក់ដែរថា កន្លងមកនេះ គឺ​កម្ពុជា​បាន​បិទ​ជា​ស្ថាពរ​នូវ​ល្បែងភ្នាល់​តាម​អន​ឡាញ ក្នុង​គោលដៅ​ពង្រឹង​សន្តិសុខ លុបបំបាត់​ឧក្រិដ្ឋកម្ម​មួយចំនួន​នៅ​កម្ពុជា ហើយក៏​អាច​ជួយ​ដល់​ប្រទេស​ចិន​ផង​ដែរ​។ ជាថ្មី​ម្តងទៀត​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​លោក​ប្រធានាធិបតី​ចិន និង​ប្រជាពលរដ្ឋ​ចិន ដែល​តែងតែ​គាំទ្រ​ប្រទេស​កម្ពុជា​។ សម្តេច​តេជោ បាន​គូសបញ្ជាក់ថា កម្ពុជា គឺជា​មិត្ត​ដ៏​ស្មោះត្រង់​របស់​ប្រជាជន​ចិន ហើយ​នឹង​បន្ត​ជោគវាសនា​តែមួយ​ជាមួយគ្នា​។​

​លោក ប្រធានាធិបតី​ចិន បាន​ថ្លែង​ឲ្យដឹង​ពី​ស្ថានភាព​និង​ការខិ​ត​ខំ​របស់​ចិន​ក្នុង​ការដោះស្រាយ​បញ្ហា​ការ​រាត្បា​ត​ជម្ងឺ​បង្កដោយ​វិរុស​កូរ៉ូណា​ដោយ​គូសបញ្ជាក់ថា​៖​រដ្ឋាភិបាល​ចិន មាន​ជំនឿ​លើ​សមត្ថភាព​ក្នុង​ការដោះស្រាយ និង​កម្ចាត់​ជំងឺ​នេះ​។ ឯកឧត្តម​ប្រធានាធិបតី បាន​ថ្លែងថា លោក​ពិតជា​អរគុណ​ចំពោះ​ទឹកចិត្ត​របស់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ដែល​បាន​បង្ហាញ​នូវ​ការគាំទ្រ​ដ៏​ខ្លាំង​ចំពោះ​ប្រទេស​ចិន​។ មានន័យ​ថា ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី គឺជា​ការផ្តល់​នូវ​ទំនុកចិត្ត​ខ្ពស់​ចំពោះ​ប្រទេស​ចិន​។ មិនតែប៉ុណ្ណោះ​សម្តេច​តេជោ និង​រដ្ឋាភិបាល​កម្ពុជា បន្ត​គាំទ្រ និង​ជឿទុកចិត្ត​ប្រទេស​ចិន​។ ឯកឧត្តម​ប្រធានាធិបតី បាន​គូសបញ្ជាក់ថា មាន​និស្សិត​កម្ពុជា​កំពុង​នៅ​ក្នុង​ប្រទេស​ចិន ហើយ​រដ្ឋាភិបាល​ចិន នឹង​យកចិត្តទុកដាក់​លើ​ពលរដ្ឋ និង​និស្សិត​ចិន ដូចជា​ប្រជាពលរដ្ឋ និង​កូនចៅ​របស់​ប្រជាពលរដ្ឋ​ចិន​។​

​លោក​ប្រធានាធិបតី បាន​ផ្ញើ​នូវ​ការ​ថ្លែង​អំណរ​ព្រះ​គុណ​ចំពោះ​ព្រះមហាក្សត្រ​ខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី និង​សម្តេច​ព្រះមហាក្សត្រី ព្រះវររាជ​មាតា​ជាតិ នរោត្តម មុនិនាថ សីហនុ ដែល​បាន​សព្វ​ព្រះ​ហឫទ័យ​រំលែក​ទុក្ខលំបាក​ជាមួយ​រដ្ឋាភិបាល​ចិន​និង​ព្រះរាជ​ឧបត្ថម្ភ​ថវិកា ១០​ម៉ឺន និង​៥​ម៉ឺន​ដុល្លារ សម្រាប់​ជួយ​ដល់​ការលំបាក​របស់​ចិន​។ លោក​ប្រធានាធិបតី បាន​គូសបញ្ជាក់ថា សម្តេច​តេជោ ហ៊ុន សែន អាច​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​ពេល​ណា​ក៏​បាន ហើយ​លោក​ប្រធានាធិបតី អាច​ជួប​សម្តេច​តេ​ជោច្រើន​ដង និង​ញឹកញាប់ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ​។​

​រដ្ឋាភិបាល​ចិន​នឹង​លើក​ទឹកចិត្ត​ឱ្យ​អ្នកវិនិយោគ​ចិន​មក​បណ្តាក់ទុន​នៅ​កម្ពុជា និង​នាំចូល​ផលិតផល​ពី​កម្ពុជា​ចូល​ប្រទេស​ចិន​។ លោក​ប្រធានាធិបតី​ស្នើ​កម្ពុជា ធ្វើឱ្យ​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា ឱ្យបាន​កាន់តែ​ល្អប្រសើរ ដែល​គាំទ្រ​ដល់​ការវិនិយោគ និង​ធ្វើ​ធុរកិច្ច​។ លោក​ប្រធានាធិបតី ស្នើ​ឱ្យ​ពិនិត្យមើល​តើ​អ្នកវិនិយោគ​ចិន​ប្រឈម​អ្វីខ្លះ ចំពោះ​ការវិនិយោគ​នៅ​កម្ពុជា ដើម្បី​រក​វិធានការ​ជួយ​ដល់​អ្នកវិនិយោគ​ទាំងនោះ​។​

 

Filed in: អន្តរជាតិ