សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​នាយករដ្ឋមន្ត្រី​ស្តីទី​បន្ត​ប្តេជ្ញាចិត្ត​ក្នុង​ការពង្រឹង​លទ្ធិប្រជាធិបតេយ្យ នៅ​កម្ពុជា ឲ្យ​កាន់តែ​ល្អប្រសើ ទៀត​

​នាយករដ្ឋមន្ត្រី​ស្តីទី​បន្ត​ប្តេជ្ញាចិត្ត​ក្នុង​ការពង្រឹង​លទ្ធិប្រជាធិបតេយ្យ នៅ​កម្ពុជា ឲ្យ​កាន់តែ​ល្អប្រសើ ទៀត​

ភ្នំពេញ ៖ សម្ដេច​ក្រឡាហោម ស ខេង នាយករដ្ឋមន្ដ្រី​ស្តីទី បានបញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា គ្មាន​ជម្រើស​អ្វី​ក្រៅពី​បន្ត​ការប្តេជ្ញាចិត្ត ក្នុង​ការពង្រឹង​លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និង​លំហរ​នយោបាយ​តាមរយៈ​ការបើកចំហ និង​ពិគ្រោះ​យោបល់​ជាមួយ​តួអង្គ​ពាក់ព័ន្ធ​នានា​នៅក្នុង​សង្គម​ទេ ។

​នេះ​ជា​ការ​ថ្លែង​សម្ដេច​ក្រឡាហោម ស ខេង នៅក្នុង​វេទិកា​លើក​ទី​៤ ស្ដីពី ភាព​ជា​ដៃគូ​រវាង​រាជរដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ីវិល នៅ​ព្រឹក​ថ្ងៃទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០២០​នេះ ។​សម្តេចនាយក​រដ្ឋមន្ត្រី​ស្តីទី​បាន​វាយតម្លៃថា អង្គការ​សង្គម ស៊ីវិល​ក៏​បាន​ចូលរួម​ធ្វើ​សកម្មភាព ក្នុង​វិស័យ​កំណែទម្រង់​នានា​របស់​រដ្ឋ ដូច​ជា​ការលើកកម្ពស់​អភិបាលកិច្ច​ល្អ​សិទ្ធិមនុស្ស ប្រព័ន្ធយុត្តិធម៌ ការអប់រំ សុខភាព ធនធានធម្មជាតិ និង​បរិស្ថាន​ជាដើម​។​ទាក់ទង​សេចក្តីរាយការណ៍​ពី​ការ​រឹតត្បិត​សម្តេច​ក្រឡាហោម​ប្រាប់​កាសែត​ថា​ដូចជា​មិន​មាន​ទេ​។​

​សម្ដេច​ក្រឡាហោម ស ខេង បាន​ផ្តល់​អនុសាសន៍​ថា ខ្ញុំ​ស្នើថា​ព័ត៌មាន​កុំ​លាក់ ឧបមា​ថា លូវ​មាន​បញ្ហា​នៅ​កន្លែង​ណា​? ព្រោះ​បើ​មិនចឹង​យើង​មិនដឹង ដោះស្រាយ​យ៉ាង​ម៉េច​?​ស្រាប់តែ​គាត់​យក​មក​បំផ្ទុះ​ព័ត៌មាន​ថា ឆ្នាំ​នេះ​មាន​ប៉ុន្មាន​រយ​ករណី ដែល​អាជ្ញាធរ​គៀបសង្កត់ គំរាមកំហែង ។​សួរ​ថា​នៅ​ណា​ព័ត៌មាន​ឲ្យ​គាត់​ផ្ដល់​ព័ត៌មាន​ជាក់លាក់​មក គាត់​អត់​ហ៊ាន​ផ្ដល់​ទេ ចឹង​បានន័យថា​គាត់​បំប៉ោង​ព័ត៌មាន ខ្ញុំ​អាច​និយាយ​ចឹង​។​

​ក្នុងអំឡុង​ឆមាស​ទី​២ ឆ្នាំ​២០១៩​កន្លងទៅនេះ ក្រសួងមហាផ្ទៃ ទទួលបាន​នូវ​សេចក្ដីរាយការណ៍​ចំនួន ២​ករណី​ប៉ុណ្ណោះ ដែល​ពាក់ព័ន្ធ​នឹង​ការ​សួរនាំ​ពី អាជ្ញាធរ​មូលដ្ឋាន គឺ​នៅ​ខេត្ត​បាត់ដំបង ដែល​អាជ្ញាធរ​ឃុំ​ពុំ​ចេញ​លិខិតបញ្ជាក់​អាសយដ្ឋាន​ទី​ស្នាក់​របស់​អង្គការ និង​ខេត្ត​បន្ទាយមានជ័យ ដែល​អាជ្ញាធរ​ស្រុក បាន​តម្រូវ​ឲ្យ​អង្គកា​រដាក់​លិខិត​ស្នើ​សុំ​ក្នុងការ​ធ្វើ​សកម្មភាពរ​បស់​ខ្លួន ដែល​ករណី​នេះ គឺ​ផ្ទុយទៅនឹង​គោលការណ៍​ណែនាំ​របស់​ក្រសួងមហាផ្ទៃ​។​

​ចំពោះ​ករណី​ទាំងពីរ​នេះ ក្រុមការងារ​អន្ដរក្រសួង​ក៏​បាន​ធ្វើ​ការទំនាក់ទំនង​ដោយផ្ទាល់ ទៅ​រដ្ឋបាល​ខេត្ត​ទាំង​ពីរ ដើម្បី​ជួយ​សម្របសម្រួល និង​ដោះស្រាយ​បញ្ហា​ដែល​កើតឡើង​នោះ​បាន​រួចរាល់​ផងដែរ​។ រាជរដ្ឋាភិបាល​កម្ពុជា នៅតែ​មាន​ការប្ដេជ្ញា ចិត្ត​យ៉ាង​មុតមាំ ក្នុង​ការបន្ដ​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ក្នុង​ភាព​ជា​ដៃគូ​យ៉ាង​ពិតប្រាកដ ជាមួយ​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ការរួមចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច នៅតាម​មូលដ្ឋាន​។​

​រាជរដ្ឋាភិបាល​ស្វាគមន៍​នូវ​អ្វី​ដែល​អង្គការ​សង្គម​ស៊ីវិល​លើកឡើង ព្រោះ​ក្រសួង​មាន​យន្ដការ​អចិន្ដ្រៃយ៍ ដើម្បី​ដោះស្រាយ​បញ្ហា​នានា ហើយក៏​មាន​យន្ដការ​ជា​វេទិកា​សាធារណៈ នៅ​ថ្នាក់​ជាតិ និង​នៅ​ថ្នាក់ក្រោម​ជាតិ​ទៀតផង ប៉ុន្ដែ​បើ​អង្គការ​សង្គម​ស៊ីវិល លាក់បាំង​ព័ត៌មាន មិនដឹង​ដោះស្រាយ​យ៉ាង​មិច​នោះទេ​។​

​គិត​ត្រឹម​ដំណាច់​ខែ​ធ្នូ ឆ្នាំ​២០១៩​នេះ មាន​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក​ដែល​បាន​តម្កល់​សំណុំ​ឯកសារ និង​ចុះបញ្ជី​ចំនួន​សរុប​៥.៥៦៤ ក្នុង​នោះ​សមាគម​ចំនួន ២.២៤៨ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ចំនួន ៣.៣១៦​។​

​សម្ដេច​ក្រឡាហោម ស ខេង បន្ដថា បន្ទាប់​ពី​ច្បាប់​ស្តី​ពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ត្រូវ​ចូល​ជា​ធរមាន សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក មាន​ចំនួន​សរុប​៩៦៦ ត្រូវបាន​ចុះបញ្ជី​នៅ​ក្រសួង​មហាផ្ទៃ ស្របតាម​ច្បាប់​ស្តី​ពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ក្នុង​នោះ​សមាគម​ចំនួន​៤៧១ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ចំនួន​៤៩៥​។​ក្រសួងមហាផ្ទៃ បាន​ពិនិត្យឃើញ​ជាទូទៅ​ថា ការធ្វើ​សកម្មភាព​របស់​អង្គការ​សង្គម​ស៊ីវិល នៅតាម​មូលដ្ឋាន មាន​ភាពល្អប្រសើរ​ជាធម្មតា ដោយ​មិន​មាន​ការ​រឹតត្បិត​នោះឡើយ​។​

​សម្ដេច​មានប្រសាសន៍ថា “​កន្លង​ទៅ​អង្គការ​សង្គម​ស៊ីវិល​ខ្លះ ក៏បាន​លើកឡើង​មិនមែន​២​ទេ គឺ​ច្រើន​ករណី​រហូតដល់​រាប់​រាយ​ករណី ។ ចំណុច​នេះ យើងខ្ញុំ​មិន​បដិសេធ​ទេ ប៉ុន្តែ​យើងខ្ញុំ​មាន​ចម្ងល់​ថា ហេតុ​អ្វី​បើ​មាន​ករណី​បែប​នេះ​ហើយ គាត់​បូក​សរុប​យកទៅ​ផ្សព្វផ្សាយ តែ​គាត់​មិន​បាន​ផ្ដល់​ព័ត៌មាន មកឲ្យ​សមត្ថកិច្ច​របស់រាជរ​ដ្ឋា​ភិ​បាល ។ ចឹង​ប្រៀប​ដូចគា​ត់លា​ក់ព័ត៌​មាន អីចឹង​ទំនាក់​ទ​នង​របស់​យើង មិន​តម្លាភាព វា​មិនមែន​កសាង​ជា​ភាព​ដៃគូ​” ។​

​សម្ដេច ស ខេង ថា រាល់​ការដោះស្រាយ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល ជា​ពិសេស​ក្រសួង​ក៏​បាន​រៀបចំ​វេទិកា​សាធារណៈ​នៅ​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ​ដើម្បី​ដោះស្រាយ​បញ្ហា​នានា ។ ជាង​នេះ​ទៅ សម្ដេច​ស្នើ​អង្គការ​ត្រូវ​ផ្ដល់​ព័ត៌មាន​ឲ្យ​គ្នា​ទៅវិញទៅមក ព្រោះ​រាជរដ្ឋាភិបាល ចាត់ទុក​អង្គការ​ជា​ពីរ​ប្រភេទ​រួមមាន តស៊ូ​មតិ និង​ទី ចូលរួម​អភិវឌ្ឍន៍​គាំទ្រ​កម្មវិធី​គោលនយោបាយ​រាជរដ្ឋាភិបាល ៕

 

Filed in: ព័ត៌មានជាតិ