សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​កញ្ញា​ភី​យ៉ា វ៉េ​កា​តារា​បង្ហាញ​ម៉ូត​កម្ពុជា លើ​កពាន​តារា​ឆ្នើម​ឆ្នាំ ២០២០ នៅ​ប្រទេស​ថៃ​!

​កញ្ញា​ភី​យ៉ា វ៉េ​កា​តារា​បង្ហាញ​ម៉ូត​កម្ពុជា លើ​កពាន​តារា​ឆ្នើម​ឆ្នាំ ២០២០ នៅ​ប្រទេស​ថៃ​!

​ថៃ ៖ តារា​ម៉ូ​ដែល​កម្ពុជា កញ្ញា ភី​យ៉ា វ៉េ​កា បានឈ្នះ​ពានរង្វាន់​តារា​ឆ្នើម Thailand Digital Awards 2020 នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ កាលពី​ពេល​ថ្មីៗ​នេះ​។ កញ្ញា ភី​យ៉ា វ៉េ​កា ត្រូវបាន​ជ្រើសរើស​ជា​តារា​កិត្តិយស លើ​កពាន​ជា​តារា​បង្ហាញ​ម៉ូត​ឆ្នើម មាន​ទម្រង់​មុខ​ស្រស់​ស្អាត​បែប​កូនកាត់​អាស៊ី ប្រចាំ ២០២០ ជាមួយនឹង តារា​ប្រុស​ស្រី​ល្បីៗ នៃ​ព្រះរាជាណាចក្រ​ថៃឡង់ និង​ឡាវ​។

​តារា​បង្ហាញ​ម៉ូត​រាង​តូច​ស្រ​ឡូ​ន កញ្ញា ភី​យ៉ា វ៉េ​កា​និយាយថា​៖ កញ្ញា​ពិតជា​មាន​មោទនភាព​ក្នុង​នាម​ជា​កូន​ខ្មែរ និង​ជា​តារា​បង្ហាញ​ម៉ូត​ខ្មែរ​មួយរូប​ដំបូង​គេ​បង្អស់ ដែល​បាន​លើ​កពាន​តារា​បង្ហាញ​ម៉ូត​ឆ្នើម​ឆ្នាំ ២០២០ ជាមួយ​តារា​ល្បីៗ​ប្រចាំ​ប្រទេស​ថៃ និង​ឡាវ​។​
«​នាង​ខ្ញុំ​ពិតជា​រំភើប​រក​អ្វី​មក​ប្រៀបផ្ទឹម​ពុំ​បាន ព្រោះ​ជា​លើក​ទី​មួយ​របស់​នាង​ខ្ញុំ ដែល​មាន​ឱកាស​លើក​ពាន់រង្វាន់​ខ្នាត​អន្តរជាតិ​ប្រចាំ​តំបន់​អាស៊ី​យើង​ក្នុង​ឆ្នាំ ២០២០ ។​»

​សូម​រំលឹក​ថា កញ្ញា ភី​យ៉ា វ៉េ​កា ប្រឡូក​ចូល​វិស័យ​សិល្បៈ​នៅក្នុង​កម្មវិធី​ប្រកួត Boy bands Girl Bands របស់​ទូរទស្សន៍ ស៊ី​ធីអិន កាលពី​ឆ្នាំ ២០០៤​។ កញ្ញា​បាន​ប្រឡូក​នៅក្នុង​ការសម្តែង​ខ្សែភាពយន្ត ថត​ស្ពតពាណិជ្ជកម្ម និង​វិស័យ​តារា​បង្ហាញ​ម៉ូត​ជាច្រើន​។ កញ្ញា​ត្រូវបាន​គេ​ដាក់​ចំណាត់ថ្នាក់​ជា​តារា​ស្រី ដែល​មាន​រូប​សម្រស់​ស្អាត ទម្រង់​មុខ​កូនកាត់ និង​មាន​ប្រជាប្រិយ​បំផុត ដោយ​សារព័ត៌មាន​ល្បីៗ​នៅក្នុង​ស្រុក​ខ្មែរ ៕

Filed in: សិល្បៈ កំសាន្ត