សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ដល់​ករឿង​អភិបាលស្រុក​កូន​មុំ​និង​ប្រពន្ធ​ពូកែ​ជេរប្រមាថ​និង​គម្រាម​នាំគ្នា​ផ្តិតមេដៃ​ប្តឹងទៅ​តំណាងរាស្ត្រ​តែ​ស្ងាត់ឈឹង​

ដល់​ករឿង​អភិបាលស្រុក​កូន​មុំ​និង​ប្រពន្ធ​ពូកែ​ជេរប្រមាថ​និង​គម្រាម​នាំគ្នា​ផ្តិតមេដៃ​ប្តឹងទៅ​តំណាងរាស្ត្រ​តែ​ស្ងាត់ឈឹង​

រតនៈគីរី ៖ អភិបាលស្រុក​កូន​មុំ​លោក​សេក ហៃ ត្រូវបាន​មន្ត្រី​រាជការ​ប្ដឹង​ឯកឧត្តម ប៊ូ ឡាំ​អ្នកតំណាងរាស្ត្រ​ប្រចាំ​មណ្ឌល​ខេត្ត​រតនគិរី ដើម្បី​សុំ​ជួយ​អន្តរាគមន៍ ព្រោះ​មាន​ជំនាញ​ជេរ​។​ឯ​ប្រពន្ធ​អត់​មាន​តួនាទី​អី​ទេ​នៅ​រដ្ឋបាល​ស្រុក​តែ​ជំនាញ​ខាង​គំរាម​ដក​តំណែង​មន្ត្រី​ណា​ដែល​មិន​ធ្វើ​តាម​ទៅ​ខ្លួន ។ ប៉ុន្តែ​រហូត​មកដល់ពេលនេះ មន្ត្រីរាជការ​ទាំងនោះ នៅ​មិនទាន់​ទទួល បាន​យុ​ត្តិ ធម៌ និង​ដំណោះស្រាយ​ពី​សំណាក់​ថ្នាក់ដឹកនាំ​នៅឡើយ​ទេ ។

​ប្រភព​បានឲ្យដឹង​ទៀតថា មន្ត្រីរាជការ​ដែល​ដល់​ក៌​និង​ចារិក​ចៅហ្វាយស្រុក​កូន​មុំ​ហ៊ាន​ផ្តិមមេដៃ ប្តឹង រួមមាន​ចាប់ពី​ប្រធាន អនុប្រធាន​ការិយាល័យ អធិការ អធិការរង នៃ​ស្រុក​។​តាម​លិខិត​របស់​មន្ត្រីរាជការ ស្រុក​កូន​មុំ ដែល​បាន​គោរព​ផ្ញើ​ជួន​ឯកឧត្តម ប៊ូ ឡាំ អ្នក តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​រតនគិរី ចុះ​ថ្ងៃ​ទី ២៦ ខែ កក្កដា ឆ្នាំ​២០១៩​ដែល​ទើប​បែកធ្លាយ បញ្ជាក់ថា យើងខ្ញុំ​ទាំងអស់ គ្នា​ជា​មន្ត្រីរាជការ នៃ​ស្ថាប័ន​ជំនាញ ក៏ដូចជា​តំណាងឲ្យ​ប្រជាពលរដ្ឋ​ទូទាំង​ស្រុក​កូនមុំ​ដែល ទទួលរង​ការឈឺចាប់​ពី​សំណាក់​លោក​សេក ហៃ និង​លោកស្រី ផៃ លី​ណា ត្រូវជា​ភរិយា​របស់ គាត់​ដែល​មាន​រាយ​នាម​ដូចខាងក្រោម​៖

​ទី​១​ឈ្មោះ​ថោ ប៊ុន​ថេត ប្រធាន​ការិយាល័យ​ភូមិបាល​ស្រុក​។​ទី​២​ឈ្មោះ ខាំ ប៉ៃ​សាំង អនុប្រធាន ការិយាល័យ​កសិកម្ម​ស្រុក​។​ទី​៣​ឈ្មោះ​ផន សុភាព ប្រធានការិយាល័យ​អប់រំ​ស្រុក​។​ទី​៤​ឈ្មោះ ធុយ គន្ធី ប្រធាន​មណ្ឌល​សុខភាព​ស្រុក​។​ទី​៥​ឈ្មោះ​ស៊ុំ សុវណ្ណ អនុប្រធាន​បណ្ឌល​សុខភាព ស្រុក​។​
​ទី ៦​ឈ្មោះ ម៉ី សយ ប្រធាន​មណ្ឌល​សុខភាព​តឺន​។​ទី​៧​ឈ្មោះ ភោគ បូរិទ្ធ អធិការ​ស្រុក កូន​មុំ​។​ទី​៨​ឈ្មោះ ពុត សា​វី អធិការរង​ស្រុក​កូន​មុំ​
​ទី​៩​ឈ្មោះ ជា សារិទ្ធ អធិការរង​ស្រុក​កូន​មុំ​។​

​មន្ត្រីរាជការ ទាំងនោះ​ក៏​បាន​បញ្ជាក់​ឲ្យដឹង​ផងដែរ​ថា​តើ​នៅ​សាលា​ស្រុក​កូន​មុំ មាន ឈ្មោះ​លោកស្រី ផៃ លី​ណា​គាត់​មិន​មាន​តួនាទី​ជា​អ្វី​ទេ​តើ គាត់​មាន​ការចាត់តាំង ពី​ថ្នាក់លើ​ដែររឺទេ បានជា​រាល់​កិច្ចការ​ទាំង ឡាយ​គាត់​ជា​អ្នកចាត់ចែង​។ បើ​មិន​ធ្វើតាម​គាត់​នោះទេ គាត់​តែងតែ​ប្រើពាក្យ​ថា ប្រាប់​មេ​ឲ្យ​ហៅ មក​ណែនាំ​ចេញ ហើយ​អ្នក​ទាំងនោះ​នឹង​ត្រូវ​រង​គំនាប ពី​លោក​អភិបាល​ស្រុក​ជា​មិនខានឡើយ​។​

​ប្រភព​ពី​មន្ត្រី​ម្នាក់​នៅ​សាលាស្រុក​កូន​មុំ បានអោយដឹង​ថា​បន្ទាប់​ពី​មាន​ការកោះប្រជុំ​ដើម្បី​រក​ដំណោះស្រាយ ប៉ុន្តែ​គ្មាន​លទ្ធផល​នោះ ទើប​នៅ​ថ្ងៃទី​០៣ ខែ មករា ឆ្នាំ​២០២០ លោក សេក ហៃ អភិបាលស្រុក​កូន​មុំ ក៏​បាន​ចេញ​នូវ​លិខិត​បំភ្លឺ​មួយ​ច្បាប់ ដែលមាន​ខ្លឹមសារ​ថា​៖ រាល់​បណ្តាញសារព័ត៌មាន​មួយចំនួន​ដែល​បាន​ចុះផ្សាយ​នា​ពេល​កន្លង មក​ទៅលើ លោក សេក ហៃ ដែល​ជា​អភិបាលស្រុក ត្រូវបាន​ជនអនាមិក​ឆ្លៀត​ឱកាស​ញុះញុង​អោយ​សារព័ត៌មាន​ចុះផ្សាយ​បំភ្លើស​ពី​ច្បាប់ដើម ដែល​ជា​រឿង​គួរអោយ​អស់សំណើច ព្រោះ​បំភ្លៃ​លើស​ពី​ការពិត​ទាំងស្រុង​។​

​ប៉ុន្តែ​អ្វី​ដែល​លោក សេក ហៃ ដ​អភិបាលស្រុក​កូន​មុំ បកស្រាយ​នោះ​ត្រូវបាន​មន្ត្រី​ដែល​ដឹង​រឿង​ចាត់ទុកថា​គ្រាន់តែ​ជា​លេស​ដើម្បី​ដោះ​បន្ទុក​ចំពោះ​ការប្ដឹង​ចោទ​លោក​តែប៉ុណ្ណោះ ៕

Filed in: ព័ត៌មានជាតិ